ក្រោយបង្ហាញភាពច្បាស់លាស់ដោយមានចាស់ទុំសងខាងជាសក្ខីភាព កំលោះសង្ហា ខាយ និងស្រីស្អាត ស៊ិនឌី មុនីនាថ បានបង្ហាញវត្តមានរួមគ្នានៅក្នុង MV ថ្មីបែបមនោសញ្ចេតនា ជាកាដូថ្ងៃនៃក្ដីស្រលាញ់ ។

ម្ចាស់បទ «Mascara ទឹកភ្នែក» ខាយ បានបញ្ចេញរូបភាពផ្អែមល្ហែមប៉ុន្មានសន្លឹក ជាមួយគូដណ្ដឹងសំណព្វចិត្តនៅក្នុង MV ថ្មីដែលនឹងចេញនៅក្នុងថ្ងៃ ១៤ ខែកុម្ភៈ ខាងមុខនេះ។ បទចម្រៀងបែបមនោសញ្ចេតនា ស្នេហាផ្អែមល្ហែមរវាងគូរស្នេហ៍វ័យក្មេង ត្រូវបានសម្ដែងរួមគ្នាដោយលោក ខាយ និងកញ្ញា ស៊ិនឌី មុនីនាថ ដែលអ្នកទាំងពីរជាគូដណ្ដឹងទើបភ្ជាប់ពាក្យកាលពីប៉ុន្មានខែកន្លងទៅនេះ។ «បើជាសុបិន» ជាបទចម្រៀងដែលច្រៀងដោយកំលោះសង្ហាសំឡេងស្រទន់ ខាយ ដោយមានការចូលរួមសម្ដែងពីគូដណ្ដឹងស្រីស្អាត មុនីនាថ ដែលធ្វើឱ្យចម្រៀងបទកាន់តែគួរឱ្យចាប់អារម្មណ៍ និងទទួលបានការគាំទ្រ និងមានការទន្ទឹងចាំ MV ផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈខាងមុចនេះ វេលាម៉ោង ៨ យប់ ។





គួរបញ្ជាក់ថា ក្រោយបើកចំហស្នេហាបានមួយរយៈតារារូបសង្ហា ខាយ បានដឹកដៃស្រីស្រស់សោភា មុនីនាថ បង្ហាញប្រាប់ចាស់ចាស់ទុំពីទំនាក់ទំនងរបស់ពួកគេ ដោយបានរៀបចំកម្មវិធីជុំគ្រួសារតូចល្មមនា ថ្ងៃទី៩ កញ្ញា ២០២៣៕
























Account
Security
Favourite Content