សារ៉ាយ សក្ខណា ប្រាប់ចំៗថាបានធ្វើរឿងម៉្យាង ទើ់បនាងនៅតែស្អាតទោះមានកូន២

បច្ចុប្បន្ន តារាសម្តែង និងជាតារាបង្ហាញម៉ូដ សារ៉ាយ សក្ខណា បើទោះបីជាមានកូន២នាក់ទៅហើយក្តី តែប្រជាប្រិយភាពរបស់នាងហាក់មិនប្រែប្រួលឡើយ ដោយនាងនៅតែមានទីផ្សារការងារសិល្បៈខ្ពស់ គ្រប់ពេលនាងធ្វើដំណើរមកទឹកកំណើត។ មិនត្រឹមតែរក្សាលំនឹងទីផ្សារសិល្បៈឱ្យនៅខ្ពស់ត្រដែតដូចដើមប៉ុណ្ណោះទេ តារាស្រីកាក់កបការងារថតសម្អាងរូបនេះ ថែមទាំងថែរក្សារូបរាងបានយ៉ាងល្អទៀតផង ដោយរូបដងខ្លួនរបស់នាងនៅតែស្រស់ស្អាត និងស្លីមស្រឡូនដូចដើម មិនខុសកាលពីនៅក្រមុំនោះទេ។ 

ថ្វីបើពេលនេះ សារ៉ាយ សក្ខណា កំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកជាមួយស្វាមី និងកូន២នាក់យ៉ាងមានសុភមង្គលក៏ពិតមែន តែនាង និងក្រុមគ្រួសារតែងតែឆ្លៀតពេលធ្វើដំណើរមកកម្ពុជាជាញឹកញាប់ ជាការធ្វើដំណើរកម្សាន្ត និងដើម្បីមកមើលការខុសត្រូវមុខជំនួញគ្លីនិករបស់នាង។ 

សក្ខណា និងគ្រួសារបានចំណាយពេលនៅទឹកដីកម្ពុជាជាច្រើនខែសម្រាប់ការត្រឡប់មកកម្ពុជាលើកនេះ បន្ទាប់ពីជាប់គាំងនៅសហរដ្ឋអាមេរិកជាយូរ ព្រោះការរាតត្បាតជំងឺកូវីដ១៩លើសកលលោក។ នាងត្រូវគេមើលឃើញថា ស្រស់ស្អាតខ្លាំង ខណៈទីផ្សារការងារសិល្បៈនៅតែច្រើន ចំណែកកូនស្រីច្បងរបស់នាងកាន់តែធំឡើង និងមានកម្ពស់ខ្ពស់ជិតស្មើអ្នកម្តាយរូបនេះទៅហើយ។ អ្នកមា្តយកូន២នេះបានបង្ហើបឱ្យដឹងថា នាងនៅតែចិញ្ចឹមចិត្តចង់បានកូនភ្លោះបន្ថែមទៀត។

ប្រាប់ដោយមិនលាក់លៀម ថៅកែស្រី XENO Clinic ថា ព្រោះនាងជាម្ចាស់គ្លីនិក ដូច្នេះនាងបានប្រើប្រាស់សេវាកម្មមួយចំនួនលើខ្លួនឯង ដើម្បីរក្សាភាពស្អាត។ អតីត Freshie Girl កាល​ពី​ឆ្នាំ ​២០០៦ រូបនេះថា៖ «ការថែរក្សាសម្រស់របស់ខ្ញុំអត់មានអីច្រើនទេ ធម្មតាៗដូចគេដូចឯង អត់មានលក្ខណៈពិសេសអីផង ធម្មតាៗ គ្រាន់តែថាយើងមានគ្លីនិកខ្លួនឯង វាតិចតួចដែល ចាក់តិចតួចដែរ»។ 

កន្លងមក សិល្បការនីសម្បុរសណ្តែកបាយរូបនេះបានឱ្យ AMS ដឹងថា ការពិតទៅនាងជាមនុស្សម្នាក់តែងចង់ធាត់ និងធ្លាប់ផឹកថ្នាំធាត់ទៀតផង ប៉ុន្តែនៅតែមិនធាត់សោះឡើយ រហូតដល់នាងមានទម្ងន់កូនប្រុសទី២ ទើបនាងឡើងគីឡូតាមក្តីប្រាថ្នា គឺ ៦០ គីឡូក្រាម ដូចនេះហើយពេលនោះ អ្នកនាងក៏ចាប់ផ្តើមគ្រប់គ្រងរបបនៃការញាំឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យគីឡូស្រកចុះមកធម្មតាវិញ។ រីឯការហាត់ប្រាណវិញ គឺនាងហាត់តិចតួចតាមពេលវេលាដែលមានប៉ុណ្ណោះ។

សារ៉ាយ សក្ខណា បាន​រៀប​អាពាហ៍ពិពាហ៍ជា​មួយ​លោកកែវ ប៊ុនមេត្រី ជា​មេធាវី​អាណិកជន​មក​ពី​សហរដ្ឋ​អាមេរិក ​​កាល​ពី​ចុង​ឆ្នាំ​ ២០១៣។ ប្រមាណមួយ​ឆ្នាំ​ក្រោយរៀបការ នាង​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដីសហរដ្ឋអាមេរិកជាមួយ​ស្វាមី។ មកទល់ពេលនេះ នាងមានកូនចំនួន ២ នាក់ហើយ គឺប្រុសមួយស្រីមួយ។ មុនពេលចាកចេញទៅរស់នៅឯនាយសមុទ្រ សក្ខណា ​ជា​តារា​សម្ដែង និងតារាបង្ហាញម៉ូដ​ដ៏​ល្បី​ឈ្មោះ​​នៅ​កម្ពុជា បន្ទាបពី​នាង​ចូលរួម​ប្រឡង​កម្មវិធី Freshie Girl កាល​ពី​ឆ្នាំ​ ២០០៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ