មហាជនសង្ស័យ Li BingBing មិនថតរឿងថ្មីហើយរុញទៅ Zhao LiYing ព្រោះចង់ផ្សំផ្គុំឲ្យត្រូវគ្នាជាមួយប្ដីវិញ

កាលពីថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីជើងចាស់របស់ប្រទេសចិន Li BingBing ត្រូវបានបណ្ដាញសារព័ត៌មានប្រទេសចិនជាច្រើនបានចុះផ្សាយថា រូបនាងនឹងចាប់ដៃគូសម្ដែងក្នុងរឿងខ្នាតធំថ្មីជាមួយតារាសម្ដែងប្រុស Feng Shaofeng។ ខណៈមហាជនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ជាច្រើនប្លែកៗពីគ្នា ដោយសារតែអ្នកទាំងពីរសុទ្ធសឹងតែជាតារាសម្ដែងជើងចាស់អាយុខ្ទង់ ៤០ និងល្បីខ្លាំងកាលពីជំនាន់មុន។

បើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Sohu បានឱ្យដឹងថា បន្ទាប់បានអានប៉ារូលរឿងរួច តារាស្រី Li BingBing ក៏ហាក់មានអារម្មណ៍ថាខ្លួនហាក់ដូចជាមិនសមនឹងតួអង្គឯកស្រីឡើយ។ ដូច្នេះរូបនាងក៏ណែនាំ និងហៅឱ្យតារាសម្ដែងស្រីលំដាប់  A របស់ប្រទេសចិន Zhao Liying ឱ្យមកអានប៉ារូលរឿងនេះ ព្រោះគិតថារូបនាងសក្តិសមជាមួយតួអង្គ។ ខណៈថែមទាំងនាំ Zhao Liying ទៅជួបនឹងអ្នកដឹកនាំ និងក្រុមផលិតរឿងទៀតផង។

កំឡុងពេលជួបអង្គុយនិយាយពិភាក្សាជាមួយក្រុមផលិតរឿង អតីតស្វាមីរបស់ Zhao Liying គឺលោក Feng Shaofeng ក៏មានវត្ដមាននៅទីនោះដូចគ្នា ប៉ុន្ដែតារាប្រុសស្រីទាំងពីរនៅតែបង្ហាញពីទំនាក់ទំនងល្អរបស់ខ្លួនបើទោះជាលែងលះហើយក្ដី។ មិនតែប៉ុណ្ណោះ យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា អ្នកទាំងពីរក៏បង្ហាញពីការចាប់អារម្មណ៍លើរឿងថ្មីនេះដែរ និងទំនងជាមិនបដិសេដសម្ដែងរឿងរួមគ្នាឡើយ បើសិនជានិយាយត្រូវរូវគ្នា។

បន្ទាប់ពីព័ត៌មានទាំងអស់នេះលេចឮជាសាធារណៈពិតជាបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះកម្រនឹងមានគូស្នេហ៍ ឬស្វាមីភរិយាក្នុងវិស័យសិល្បៈដែលបែកបាក់គ្នាហើយ មកសហការនឹងគ្នាសារជាថ្មីណាស់គឺសឹងតែគ្មានតែម្ដង។ ខណៈមហាជនក៏បានបន្ថែមទៀតថា Li BingBing គឺប្រហែលជាមានបំណងចង់ផ្សំផ្គុំអតីតគូស្វាមីភរិយាមួយគូនេះឱ្យត្រូវរូវគ្នាសារជាថ្មីតាមរយៈការថតរឿងជាមួយគ្នាម្ដងទៀត។

គួររំលឹកដែរថា Li Bingbing និង Zhao Liying ក៏មានទំនាក់ទំនងស្អិតរមួតផងដែរទាំងការងារ និងមិត្តភាព។ ខណៈ Zhao Liying ជាតារាស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មប្អូនស្រី Li BingBing គឺ Hesong Media Group៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម