មក​ដឹង​ពី​តម្លៃ​ពិត និង​អត្ថន័យ អាវ Burberry Love ដែល​កំពុង​ផ្អើល​ពេញ​ New Feed

នា​រយៈ​ពេលប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ​ អាវ​មួយ​ប្រភេទ​ដែល​អក្សរ Love របស់ Brand Burberry ផ្ទុះ​ល្បី​ពេញ​បណ្ដាញ​សង្គម​ហ្វេកបុក​ខ្មែរ រហូត​មាន​ទាំង​តារា​ សិល្បករ ​និង​មហាជន​ទូទៅ​ជា​ពិសេស​យុវវ័យ​កាត់ត​រូប​ភាព​ខ្លួន​ឯង​ជា​មួយ​នឹង​អាវ​មួយ​នេះ។

ដើម​ចម​នៃ​ផ្ទុះ​ល្បី​រឿង​មួយ​នេះ​គឺ​បណ្ដាល​មក​ពី​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Tik Tok ដោយ​គណនី​មួយ​ឈ្មោះ​ថា​ @ហាង​លក់​សំលៀក​បំពាក់​លីហុង ចែក​ចាយ​វីដេអូ​មួយ​របស់​ខ្លួន​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ និង​អរគុណ​អតិថិជន​របស់​ខ្លួន​។ ស្រាប់​តែ​វីដេអូ​មួយ​នោះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​យុវជន ដោយ​មាន​ការ​ចែក​រំលែក​បន្ត​ជា​ច្រើន ខ្លះ​ទៀត​ធ្វើ​តម្រាប់​តាម និង​កាត់​ត​ជា​រូប​ភាព​របស់​ខ្លួន​។

សម្រាប់​តម្លៃ​ Original របស់​អាវ​មួយ​ប្រភេទ​នេះ​មាន​តម្លៃ​ចាប់ពី ៣០០ ដុល្លារ​ជាង​នៅ​ទី​ផ្សារ​បរទេស ហើយ​ចំណែក​អាវ Copy លក់​នៅ​ខ្មែរ​យើង​ឃើញ​នៅ​ក្នុង​វីដេអូ​ផ្សេង​ៗ​និយាយ​ថា​មាន​តម្លៃ​ត្រឹម ៥០០០០ ម៉ឺន​រៀល​ប៉ុណ្ណោះ។ អាវ​មួយ​នេះ​មាន​ឈ្មោះ​ថា Burberry Tavistock Love Print Check Button-Up Shirtដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ Burberry ផលិត​ឡើង​ជា​ពិសេស​សម្រាប់​អបអរ The Power of Conection រដូវ​ស្លឹកឈើ​ជ្រុះ​ និង​រដូវ​ក្ដៅ​ឆ្នាំ​ ២០២១ ដើម្បី​សាយ​ភាព​ក្ដី​ស្រលាញ់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ