“Rise for Khmer” នាទីក្រុងប៉ារីស លើសពីការប្រគំតន្រ្ដី តែក៏ជាការត្រៀមស្វាគមន៍ប្រធានាធិបតី​បារាំងនៅឆ្នាំក្រោយផងដែរ

ការ​ចេញ​ទៅ​ប្រគំតន្ត្រី​នៅ​សាល Salle Pleyel ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សិល្បករ​របស់​ផលិតកម្ម​បារមី ទទួល​បាន​ការ​គាំទ្រ​ទាំង​សំណាក់​មហាជន និង​ក្រុមហ៊ុន​ធំ​ៗ​សហការ​ជួយ​ឧបត្ថម្ភ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន,ម្ចាស់​ផលិតកម្ម​បារមី ឡូរ៉ា ម៉ម និង​លោក តារា ថុង ម្ចាស់ Sabay Event Production នៅ​បារាំង និង​តំណាង​ក្រុមហ៊ុន​ធំ​ៗ​៣ រួម​មាន ជីប ម៉ុង, រ៉ូយ៉ាល់ គ្រុប និង​អ្នក​តំណាង​ក្រុមហ៊ុន OCIC បាន​ចែករំលែក​គោល​បំណង​ដូច​ៗ​គ្នា​ក្នុង​ការ​ជ្រោមជ្រែង​សិល្បករ​ចេញ​ទៅ​សម្ដែង​នៅ​បារាំង​លើក​នេះ។

គោល​បំណង​ដែល​រៀបចំ​ការ​ប្រគំ​តន្ត្រី “Rise for Khmer” ជា​គម្រោង​វប្បធម៌​ដ៏​អស្ចារ្យ និង​មាន​គុណ​តម្លៃ​ខ្ពស់ ដែល​ផ្ដួចផ្ដើម​សិល្បៈ​ខ្មែរ​ទាំង​បុរាណ និង​សម័យ ឲ្យ​រះ​ឡើង​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​ទ្វីប​អឺរ៉ុប។ “Rise for Khmer” មិន​ត្រឹម​តែ​ជា​ការ​ប្រគំតន្ត្រី​ឡើយ តែ​ក៏​ភ្ជាប់​ជាមួយ​ការ​ធ្វើ​សប្បុរស ដើម្បី​ស្វែង​រក​ជំនួយ​ជួយ​ដល់​ជន​ភៀស​សឹក ដែល​ទទួល​រង​ការ​បំពាន​ពី​សំណាក់​កងទ័ព​សៀម ពី​ខែ​កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ។

ទស្សនៈ​វិស័យ និង​គោលដៅ “Rise for Khmer” របស់​សិល្បករ, សមាគម​សិល្បករ​ខ្មែរ, អ្នក​រៀបចំ​កម្មវិធី Sabay Event Production និង​អ្នក​ឧបត្ថម្ភ​ទាំង ៣ សុទ្ធតែ​យល់​ឃើញ​ស្រដៀង​គ្នា គឺ​អភិវឌ្ឍន៍ និង​ធ្វើឲ្យ​សិល្បៈ​វប្បធម៌​ខ្មែរ​បាន​រះ​ទៅ​កាន់តែ​ឆ្ងាយ​នៅ​លើ​វេទិកា​អន្តរជាតិ។ «Rise for Khmer» ត្រូវ​បាន​រំពឹង​ថា ជា​ដំណាក់កាល​សំខាន់ ដើម្បី​ដឹកនាំ​សិល្បៈ​ខ្មែរ ទៅ​កាន់​ឆាក​សកល និង​ឲ្យ​បរទេស​ស្គាល់​កាន់តែ​ច្បាស់​ពី​ទេពកោសល្យ នៃ​តារា​ខ្មែរ ពិសេស​ក្នុង​វិស័យ​រ៉េប​ខ្មែរ​នា​ពេល​នេះ​តែម្ដង។

មួយ​វិញ​ទៀត ការ​ចេញ​ទៅ​ប្រគំ​តន្ត្រី​នៃ​តារា​បារមី​ “Rise for Khmer” នៅ​បារាំង​បាន​ងាយស្រួល​ជាង​មុន ដោយសារ​ការ​ចូលរួម​ពី​សំណាក់​លោក តារា ថុង CEO Sabay Event Production នៅ​ប៉ារីស​ស្រាប់។ មួយ​វិញ​ទៀត​ការ​ប្រគំ​តន្ត្រី​នេះ​អាច​រៀបចំ​ទៅ​បាន ក៏​ព្រោះតែ វណ្ណដា ធ្លាប់​បាន​ទៅ​សម្ដែង​ក្នុង​កម្មវិធី​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ ២០២៤ ហើយ​មាន​សំណួរ​ចោទ​សួរ​ថា វណ្ណដា ជា​នរណា? ដោយ​ចង់​បង្ហាញ​ថា វណ្ណដា គឺជា​តារា​រ៉េប​របស់​កម្ពុជា និង​ទៅ​ពី​កម្ពុជា។

ហេតុ​ដូចនេះ​ហើយ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏​បាន​គិតគូរ​ជាមួយ​ផលិតកម្ម​បារមី គឺ​កញ្ញា ឡូរ៉ា ម៉ម ដើម្បី​ឲ្យ​ចេញ​ជា ​ “Rise for Khmer” ដែល​មិន​ត្រឹម​មាន វណ្ណដា ឡើយ​ដោយ​មាន​សិល្បករ​មាន​ទេពកោសល្យ​ផ្សេង​ៗ​ទៀត វណ្ណថាន,នរិទ្ធ, ហ្សាណា និង យូហៃ បាន​បញ្ចេញ​ទេពកោសល្យ​ទាំង​អស់​គ្នា។

ហេតុផល​១ ទៀត​គឺ​ចង់​តភ្ជាប់​ជា​ស្ពាន សម្រាប់​សិល្បៈ​វប្បធម៌ និង​ការទូត​​​ដ៏​ចំណាស់​របស់​ខ្មែរ​-បារាំង និង​ ​ត្រៀម​​បើក​ទំព័រ​ប្រវត្តិសាស្ត្រ ស្វាគមន៍​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​ប្រមុខ​រាជរដ្ឋាភិបាល​ប្រទេស​ប្រមាណ ៩០ ប្រទេស ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ហ្រ្វង់​កូហ្វូនី​នៅ​ឆ្នាំ ២០២៦៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *