Seunghan សមាជិក RIIZE សម្រេចចិត្តចាកចេញពីក្រុម ដើម្បីអនាគតសមាជិក និងអ្នកគាំទ្រ

ក្រោយពី SM Entertainment ប្រកាសថា Seunghan នឹងត្រឡប់មករួមការងារជាមួយនឹងសមាជិក RIIZE ដទៃទៀតកាលពីពេលថ្មីៗនេះ  អ្នកគាំទ្រនៅតែបង្ហាញការមិនពេញចិត្ត និងបន្តឈប់គាំទ្រតារារូបនេះ រហូតដល់លោកសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុម។

កាលពីថ្ងៃទី១១​ ខែតុលាកន្លងទៅ SM Entertainment បានចេញសេចក្ដីប្រកាសជាផ្លូវការនៃការវិលត្រឡប់មកវិញរបស់សិល្បករររបស់ខ្លួន ក្រោយពីតារាចម្រៀងរូបនេះបានផ្អាកសកម្មភាពជាក្រុ​មអស់រយៈពេល ១០ខែរួចមកហើយ ក្រោមហេតុផលនៃការបែកធ្លាយរូបថតថើបគ្នាជាមួយនឹងសង្សារចាស់ ក៏ដូចជារូបថតជក់បារីនៅក្នុងទីសាធារណៈដែលតារាចម្រៀងកូរ៉េខាងត្បូងរូបនេះបានធ្វើ​ តាំងតែពីមុនប្រឡូកអាជីពជាអ្នកសិល្បៈមកម៉្លេះ។

ក្នុងសេចក្ដីប្រកាសនោះ SM Entertainment បានលើកឡើងថា Seunghan នឹងត្រឡប់មករួមការងារជាមួយនឹងសមាជិកក្រុមវិញចាប់ពីខែវិច្ឆិការនេះ​ ហើយលោកពិតជាបានទទួលដឹងកំហុសពីអតីតរបស់ខ្លួន​ និងពិតជាចង់សុំទោសដល់សមាជិកក្រុម និងអ្នកគាំទ្រសម្រាប់សកម្មភាពមិនគប្បីកន្លងមក។

ចាប់តាំងតែពីសេចក្ដីប្រកាសមួយនេះបានចេញផ្សាយជាសាធារណៈ អ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍រីករាយក្នុងការដែលឃើញសមាជិកទាំង ៧បានបង្ហាញសមត្ថភាពរបស់ខ្លួនរួមគ្នាសាជាថ្មី។ ដោយឡែក អ្នកគាំទ្រមួយក្រុមទៀតនៅតែបង្ហាញការមិនពេញចិត្ត និងពហិការមិនគាំទ្រ Seunghan រហូតដល់មានការផ្ញើកម្រងផ្កាសម្រាប់បុណ្យសពទៅកាន់ទីតាំងរបស់ SM Entertainment ទៀតផង។

ឆ្លើយតបនឹងបញ្ហាដែលបានកើតឡើង កាលពីថ្ងៃទី១៣ ខែតុលានេះ Wizard Production ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SM Entertainment ទទួលតួនាទីចាត់ចែងការងាររបស់ RIIZE បានចេញសេចក្ដីប្រកាសជាថ្មីម្ដងទៀតទាក់ទងនឹងសិល្បកររបស់ខ្លួន។ ផលិតកម្មមួយនេះបានផ្ដើមសេចក្ដីប្រកាសរបស់ខ្លួនដោយធ្វើការសុំទោសដល់ក្រុមអ្នកគាំទ្រ BRIIZE ដែលបានធ្វើឱ្យពួកគេឈឺចាប់សម្រាប់ការវិលត្រឡប់មកវិញរបស់ Seunghan។

ក្នុងសេចក្ដីប្រកាសតែមួយនេះ Wizard Production បានបន្តថា តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះបានសម្រេចចិត្តលាលែងតំណែងជាសមាជិកក្រុមដោយខ្លួនឯងផ្ទាល់ ហើយផលិតកម្មក៏មិនបានប្រកែកលើការសម្រេចចិត្តនេះទេ។ ទន្ទឹមគ្នានោះ ផលិតកម្មនៅតែបង្ហាញជំហរក្នុងការបន្តគាំទ្រដល់សិល្បកររបស់ខ្លួនក្នុងការបង្ហាញសមត្ថភាព និងសម្រេចក្ដីសុបិន្តក្នុងឱកាសក្រោយៗទៀត។

ដោយឡែកពីសំណាក់ Seunghan វិញ លោកក៏បានបង្ហោះសំណេរដោយដៃដែលបានរៀបរាប់ពីការព្រួយបារម្ភរបស់ខ្លួន និងធ្វើការសុំទោសដល់អ្នកគាំទ្រ សមាជិកក្រុម និងក្រុមហ៊ុនផងដែរ។ លោកបានសរសេរថា បើសិនជាវត្តមានរបស់លោកជាការឈឺចាប់របស់អ្នកគាំទ្រ ហើយធ្វើឱ្យក្រុមទាំងមូល និងក្រុមហ៊ុនមានបញ្ហា លោកពេញចិត្តនឹងចាកចេញដោយខ្លួនឯងផ្ទាល់។​

បន្ថែមពីនេះទៀត Seunghan បានបន្តថា លោកមិនចង់ឃើញទំនាក់ទំនងវាង RIIZE និង BRIIZE ក៏ដូចជាទំនាក់ទំនងក្នុងក្រុមអ្នកគាំទ្រផ្ទាល់ មានបញ្ហាល្អក់កករដោយសារតែខ្លួនលោកនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *