BMW Motorrad បើកដំណើរការ Showroom ដំបូងបំផុតនៅកម្ពុជា ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តម៉ូតូធំ

ទីបំផុតអ្វីដែលអ្នកចូលចិត្តវិស័យម៉ូតូធំ ទន្ទឹងរង់ចាំបានក្លាយជាការពិតហើយ ដោយពេលនេះកម្ពុជា បានបើកដំណើរការអគារតាំងបង្ហាញម៉ូតូធំដ៏ពេញនិយម BMW Motorrad ជាលើកដំបូង ដោយក្រុមហ៊ុន Prestige Auto ។

ពិធីសម្ពោធ Showroom ថ្មីសន្លាងរបស់ BMW Motorrad បានធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ នៅឯ Showroom HGB បឹងកក់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អ្នកចូលចិត្តម៉ូតូនៅកម្ពុជា។

ព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ត្រូវបានរៀបចំឡើងក្រោមការសាទរ ពីអ្នកចូលចិត្តវិស័យម៉ូតូធំ ដោយមានការចូលរួមពីសំណាក់វត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសអ្នកនិយមម៉ូតូធំ។ លើសពីនេះក៏មានការចូលរួមជាកិត្តិយសពីក្រុមហ៊ុន BMW Motorrad APAC ដែលមានលោក Shivapada Ray ប្រធានក្រុមហ៊ុន BMW Motorrad Asia Pacific and Importer Markets លោក Thanawat Mahasuwan ប្រធានផ្នែកអាជីវកម្មសម្រាប់ទីផ្សារនាំចូល និងលោក Kriengsak Senaworaprasit ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់។

ពិធីកាត់ខ្សែបូដែលជានិមិត្តរូបនៃការចាប់ផ្តើមទំព័រថ្មីសម្រាប់ BMW Motorrad នៅកម្ពុជា ត្រូវបានធ្វើឡើង ក្រោមការផ្ដល់កិត្តិយសពីសំណាក់ លោកឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB។ នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HGB ក្នុងការផ្តល់ជូននូវបទពិសោធន៍ម៉ូតូដ៏ប្រណិតដល់អ្នកដែលចូលចិត្តម៉ូតូនៅក្នុងស្រុកផងដែរ។

ភ្ញៀវដែលបានចូលរួមសុទ្ធតែបានបង្ហាញពីការរំភើបជាខ្លាំងជាមួយនឹងការបង្ហាញនូវម៉ូដែលថ្មីដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដែលមានដូចជា ម៉ូតូ BMW R12 NineT, M1000RR, និង R1250 RT ដែលបង្ហាញដោយលោក វ៉ា ភារុណ ។ លើសពីនេះទៅទៀត លោក គឹម សាន ក៏បានបង្ហាញលក្ខណៈពិសេសនៃម៉ូតូ BMW R1300 GS ដោយបញ្ជាក់លម្អិតទៅលើលក្ខណៈពិសេសៗ ដែលមានបំពាក់នៅលើម៉ូតូប្រភេទ Full Options នេះ ដែលនាំចូលផ្តាច់មុខដោយ Prestige Auto។

អ្វីដែលកាន់តែពិសេសនោះ នៅក្នុងពិធីនេះដែរ លោក Sherwin Cabading Aftersale Manager នៃក្រុមហ៊ុនPrestige Auto បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែទាំដ៏ត្រឹមត្រូវ ដោយបង្ហាញពីរបៀបដែលជាងជំនាញបច្ចេកទេស និងឧបករណ៍គ្រឿងបន្លាស់ដែលត្រឹមត្រូវ ដែលអាចផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជិះ ហើយអតិថិជននឹងទទួលបានកញ្ចប់ការធានា និង សេវាកម្ម សម្រាប់ការជាវម៉ូតូថ្មីទាំងអស់ដែលមាននៅក្រុមហ៊ុន Prestige Auto ។

ក្រុមហ៊ុន Prestige Auto សន្យាថានឹងពង្រឹងបទពិសោធន៍នៃការជិះក្នុងស្រុកតាមរយៈព្រឹត្តិការណ៍ផ្សេងៗ រួមទាំងកម្មវិធីបណ្តុះបណ្តាលអ្នកជិះ និងបទពិសោធន៍ជិះក្នុងស្រុក។ ដោយមានការចូលរួមសហការជាមួយ Motorrad Asia ពួកគាត់មានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជា Motorrad Days នៅ 8speed Khaoyai ដែលជំរុញសមាគមន៍របស់អ្នកជិះម៉ូតូឲ្យកាន់តែសកម្មភាពរស់រវើក។

ចំពោះអ្នកនិយមចូលចិត្ត និងស្រលាញ់ម៉ូតូទាំងអស់ អាចធ្វើការទៅកាន់អគារតាំងបង្ហាញថ្មីផ្ទាល់តែម្តង ដើម្បីទទួលបាននូវការផ្តល់ជូនពិសេស និងយល់ដឹងពីរបៀបនៃការត្រួតពិនិត្យម៉ូតូជាប្រចាំដែលអាចបង្កើនប្រសិទ្ធភាពបទពិសោធន៍នៃជិះម៉ូតូអោយបានល្អ។ BMW Motorrad Prestige Auto ត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមូលដ្ឋានគ្រឹះដ៏ចំបងសម្រាប់វិស័យជិះម៉ូតូក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូននូវម៉ូតូម៉ូដែលទំនើបៗ និងសេវាកម្មប្រកបដោយគុណភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *