ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រអស់រយៈពេល ១ ខែពេញ ឥឡូវនេះបានមកដល់ហើយ បទ «សូរិយា» របស់ ព្រះនាង នេរោត្តម ជេនណា និង All3rgy បានចេញ MV និងចម្រៀងពេញលេញជាផ្លូវការ។ អ្វីដែលកាន់តែពិសេសខ្លាំង MV នៃបទរបស់ ព្រះនាង ជេនណា និង All3rgy មានការចូលរួមសម្ដែងដោយផ្ទាល់ពីម្ចាស់សាច់រឿងគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងអនាគតស្វាមីដែលជាថៅកែទឹកបរិសុទ្ធស្ព្រីងប្រូវីដា អ៊ឹង ស៊ីវឈន់។

ប្រិយមិត្តជាច្រើនបាននិយាយថា បទចម្រៀងស្នេហាមួយនេះ ស្ដាប់ហើយចង់មានសង្សារ ចង់មានមនុស្សថ្នាក់ថ្នមបីបមដូចតួឯកស្រីក្នុងចម្រៀង ចង់រៀបការ ហើយក្លាយជាព្រះនាងម្ចាស់ក្នុងជីវិតពិតៗដូចក្នុងចម្រៀងតែម្ដង។
ទើបតែចេញបាន ២ ថ្ងៃប៉ុណ្ណោះបទ សូរិយា (អេតាស៊ីវិល) ដែលជាការបកស្រាយចម្រៀងរួមគ្នារវាងព្រះនាង នរោត្តម ជេនណា ដែលមានព្រះជន្មត្រឹមតែ ១៣ ព្រះវស្សា តែសំឡេងពីរោះខ្លាំង បូករួមការច្រៀងបែបរ៉េបតិចៗពី All3rgy បានកំពុងវាយលុយ Trending YouTube ដោយពេលនេះស្ថិតនៅលេខ៥ ជាបទពេញនិយមស្ដាប់បំផុតនៅលើ Platform មួយនោះ។


វីដេអូដែលបង្ហាញពីភាពដ៏ស្រស់ស្អាតនៃវប្បធម៌ខ្មែរ ព្រមជាមួយសាច់រឿងឆ្លងសម័យកាលដ៏គួរឲ្យចាប់អារម្មណ៍។ អ្នកគាំទ្រជាច្រើនបានលើកឡើងដូចៗគ្នាថា សូរិយា (អេតាស៊ីវិល) ជាវីដេអូចម្រៀងដ៏អស្ចារ្យបំផុតនាដើមឆ្នាំ ២០២៥ ដែលមានទាំងបុរាណលាយសម័យច្នៃបញ្ចូលគ្នា ស័ក្ដិសមជាការស្នេហាពិត ហើយកាន់តែអស្ចារ្យបានអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
វីដេអូចម្រៀងដ៏ផ្អែមល្ហែមពីសេចក្ដីស្នេហាបរិសុទ្ធរបស់គ្រួសារដ៏ថ្លៃថ្នូរ ២ គឺសែរាជវង្ស និងគ្រួសារសេដ្ឋី បានទៅថតនៅលើទឹកដីខេត្តសៀមរាប ហើយកាន់តែពិសេសប្លង់ថតនៅប្រាសាទអង្គរវត្ត និងនៅមុខប្រាសាទបាយ័ន។ «សូរិយា (អេតាស៊ីវិល)» បានចេញផ្សាយលើ YouTube កាលពីថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២៥ ហើយមានអ្នកទស្សនាជាង ៦៦ ម៉ឺនដងទៅហើយ៕















រូបភាព៖ La Cima Cartel






















































Account
Security
Favourite Content