ឆ្នាំនេះ aespa និង Jennie ជោគជ័យខ្លាំង ឈ្នះពានធំពីកម្មវិធី Billboard Women in Music 2025

សិល្បករខេប៉ុប Jennie និង​ aespa ទទួលបានការកោតសរសើរពីកម្មវិធីលំដាប់ពិភពលោក Billboard Women in Music ក្លាយខ្លួនជា Global Force និង ក្រុមនារីប្រចាំឆ្នាំ ២០២៥នេះ។

កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ ទស្សនាវដ្ដីផ្នែកតន្ត្រីល្បីឈ្មោះ​ Billboard ទើបតែបានបញ្ចប់កម្មវិធី Billboard Women in Music 2025 បានដោយជោគជ័យ ជាមួយនឹងការចូលរួមពីតារាចម្រៀងនារីលំដាប់ជួរមុខរបស់ពិភពលោកជាច្រើនរូប។

ជាក់ស្ដែង ក្រៅពីតារាចម្រៀងពីសហរដ្ឋអាមេរិក កាណាដា និង អ៊ីតាលី នៅក្នុងឆ្នាំនេះក៏មានការចូលរួមពីអ្នកចម្រៀងស្រីពីវិស័យប៉ុបរបស់កូរ៉េខាងត្បូងផងដែរ ដូចជា Aepsa និង Jennie ដោយអ្នកសិល្បករនារីទាំងនេះ សុទ្ធតែអាចដណ្ដើបានពានរង្វាន់ត្រឡប់ទៅផ្ទះវិញ។

តួយ៉ាង Karina, Giselle, Winnter និង Ningning សមាជិកក្រុម aespa ទទួលបានពានរង្វាន់ “ក្រុមចម្រៀងប្រចាំឆ្នាំ” ជាភាពជោគជ័យមួយបន្ថែមទៀតនៅលើឆាកសកល។ ដ្បិតទទួលបានការទទួលស្គាល់លំដាប់នេះទៅហើយក្ដី នៅពេលដែលឡើងទទួលរង្វាន់តារាស្រីទាំង ៤រូបនៅតែដាក់ខ្លួន ដោយបាននិយាយថា៖ “នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោ ហើយពេលនេះពួកយើងពិតជាមានអារម្មណ៍ថាកក់ក្ដៅខ្លាំងមែនទែន។ ខ្ញុំស​ន្យាថា ពួកយើងនឹងអាចឡើងសម្ដែងពេញដោយថាមពលនៅលើឆាកតន្ត្រីនានា ឱ្យបានកាន់តែច្រើនជាងមុន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចដែលបានសន្យា នៅក្នុងរាត្រីតែមួយ ក្រុមចម្រៀងពីផលិតកម្ម SM មួយនេះ ក៏បានឡើងបកស្រាយបទ Whiplash ជាមួយនឹងក្បាច់រាំពេញដោយកម្លាំង មិនខុសពីអ្វីដែលខ្លួនបាននិយាយ។  

ដោយឡែក សម្រាប់ Jennie វិញ នៅក្នុងកម្មវិធីនេះ តារាស្រីសមាជិកក្រុម BLACKPINK បានឆក់យកពានរង្វាន់​ Global Force មកគ្រប់គ្រង​ក្នុងដៃ ដោយពានរង្វាន់នេះបានបង្កើតឡើង សម្រាប់ស្រ្តីដែលហ៊ានស្រម៉ៃ និងបង្កើតពិភពលោកទៅតាមចក្ខុវិស័យរបស់ខ្លួន។

នៅពេលឡើងទទួលពានរង្វាន់ពេញដោយឥទ្ធិពលមួយនេះ តារាស្រីក៏មិនភ្លេចលើកសរសើរដល់ស្ត្រីដទៃទៀតថា៖ “គំនិតរបស់ខ្ញុំបានបំផុសដោយស្ត្រីដែលនៅក្នុងបន្ទប់នេះ និងស្ត្រីនៅជុំវិញពិភពលោក ដែលនៅតែបន្តបំបែករនាំង និងកសាងកេរ្តិ៍ឈ្មោះឱ្យពិភពលោកចងចាំ”។

គួរឱ្យដឹងផងដែរថា ក្រៅពី aespa និង Jennie នៅមានតារាស្រីជាច្រើនរូបទៀត ដែលអាចដណ្ដើមបានពានរង្វាន់ពីកម្មវិធីតែមួយនេះដូចគ្នា។ តួយ៉ាង Doechii ទទួលបានពានរង្វាន់ ស្រ្ដីប្រចាំឆ្នាំ, Angela Aguilar ទទួលបានពាន Breakthrough ស្របពេលដែរ Erykah Badu ទទួលបានពាន Icon។

ដោយឡែក តារាស្រី Glorilla ទទួលបានពាន Powerhouse ទន្ទឹមគ្នានឹង Gracie Abrams ទទួលបានពាន អ្នកនិពន្ធប្រចាំឆ្នាំ និង Megan Moroney ទទួលពាន Rulebreaker។ ឯពានរង្វាន់ Hitmaker, Rising Star និង Impact Award ធ្លាក់រៀងគ្នាទៅកាន់តារាស្រី Meghan Trainor, Muni Long និង Tyla។​

គួរបញ្ជាក់ផងដែរថា Billboard Women in Music ជាកម្មវិធី ដែល Billboard បានបង្កើតឡើងដើម្បីប្រគល់ពានរង្វាន់ដល់ស្ត្រីដែលជាសិល្បករ អ្នកនិពន្ធ ផលិតករ និងនាយកប្រតិបត្តិពេញដោយឥទ្ធិពល និងបានរួមចំណែកនៅក្នុងឩស្សាហកម្មតន្ត្រី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *