Rachel Zegler សារភាពថា ខ្លួនបានស្វែងរកការព្យាបាលផ្លូវចិត្ត ក្រោយទទួលរងការរិះគន់ពីរឿង Snow White

ក្រោយមហាជនចោទប្រកាន់ថា Rachel Zegler គឺជាអ្នកដែលធ្វើឱ្យ Snow White បរាជ័យ តារាស្រីវ័យ ២៤ឆ្នាំបានប្រាប់ថា នាងបានស្វែងរកការព្យាបាលផ្លូវចិត្ត និងជ្រើសរើសភាពវិជ្ជមាន ជាជាងភាពជាជនរងគ្រោះ។

ចេញផ្សាយជាលើកដំបូងកាលពីខែមីនា ភាពយន្ត រឿង Snow White ទទួលបានការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន ដោយមានតួឯកស្រី Rachel Zegler ស្ថិតនៅចំចំណុចកណ្ដាលនៃភាពចម្រូងចម្រាស់នេះ តាំងតែពីមុនរឿងចេញផ្សាយមកម៉្លេះ។

ជាក់ស្ដែង មហាជនបានទម្លាក់កំហុសឱ្យ Rachel Zegler ថាជាអ្នកដែលធ្វើឱ្យរឿងទាំងមូលបរាជ័យ ដោយលើកហេតុផលថា តារាស្រីរូបនេះមានជឿជាក់ពេក ឈ្លើយ និងបញ្ហាមតិនយោបាយ។ ទន្ទឹមគ្នានេះ តារាស្រីជនជាតិកូឡុំប៊ី ក៏បានធ្វើឱ្យអ្នកគាំទ្ររឿងតុក្កតាព្រះនាងព្រិលសមិនពេញចិត្តផងដែរ ដោយគិតថា អង្គនេះគួរតែធ្លាក់ទៅលើតារាសម្ដែងស្បែកស បន្ថែមដោយបញ្ហាដែលតារាស្រីធ្លាប់បានរិះគន់ទៅលើសាច់រឿងចាស់។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី i-D ក្នុងខែមិថុនា នេះ Rachel Zegler បានប្រាប់ថា មតិរិះគន់នៅលើអ៊ីនធឺណិតពិតជាមានផលប៉ះពាល់ដល់ផ្លូវចិត្ត រហូតឈានដល់ការព្យាបាល។ ទន្ទឹមគ្នានេះ តួឯកស្រីបាននិយាយថា៖ “ខ្ញុំបានព្យាយាមស្វែងយល់ពីខ្លួនឯង និងអាជីពរបស់ខ្ញុំបន្ថែម។ ខ្ញុំបានព្យាយាមស្វែងរកវិធីសាស្រ្តដែលអាចបន្តអាជីពនេះ ថាធ្វើបែបណាទើបមិនមានសម្ពោធពេកពីមតិរបស់សាធារណជន”។

ដោយឆ្លុះបញ្ចាំងពីផ្នត់គំនិតផ្ទាល់ខ្លួន តារាស្រីម្ចាស់ពានរង្វាន់ Golden Globe បានបន្ថែមថា៖ “ខ្ញុំគិតថា ផ្លូវចិត្តរបស់ជនរងគ្រោះក៏មានជម្រើសដែរ ហើយខ្ញុំបានជ្រើសរើសភាពវិជ្ជមាន ពន្លឺនៃជីវិត និងសុភមង្គល។ ដូចគ្នាដែរ ពេលខ្លះខ្ញុំក៏ជឿដែលថា សុភមង្គល ក៏ជាជម្រើស។ សព្វថ្ងៃនេះ ឱ្យខ្ញុំបើកភ្នែកឡើង ហើយដឹងថា ខ្ញុំនៅមានជីវិតនៅឡើងយ ខ្ញុំគិតថា ខ្ញុំសំណាងណាស់ទៅហើយ”។

គួរឱ្យដឹងផងដែរថា រឿង Live action ដែលផ្អែកតាមសាច់រឿងតុក្កតាអាយុ ៨៨ឆ្នាំ Snow White គឺជាភាពយន្តខាតដើមមួយដែលអាចរកប្រាក់ចំណូលបានត្រឹម ២០៥លានដុល្លារអាមេរិកប៉ុណ្ណោះ ស្របពេលដែល The New York Times បានឱ្យដឹងថា ថ្លៃផលិត មិនទាន់បូកបញ្ចូលថ្លៃធ្វើទីផ្សារ បានចំណាយដល់ទៅល្បាក់ ៣៥០ លានដុល្លារអាមេរិក។

យ៉ាងណាមិញ ក្រៅពី Rachel Zegler មានបញ្ហាផ្សេងទៀត ដែលទស្សនិកជនមិនពេញចិត្ត រាប់ទាំងពីតួសម្ដែងនានា ការកាត់ត និងសូម្បីតែការកែប្រែសាច់រឿងថ្មី ដែលខុសប្លែកពីទម្រង់ដើមនៃគំនូរជីវចលឆ្នាំ ១៩៣៧ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *