ប្រេម៉ា តារាចម្រៀងស្រីអាចច្រៀងបានច្រើនភាសា មិនត្រឹមមានទឹកដមសំឡេងពីរោះនោះឡើយ អ្នកគាំទ្រតែងចាប់អារម្មណ៍ពីរូបសម្រស់ និងរាងរៅគួរឲ្យស្រលាញ់របស់នាងដែរ។ មួយរយៈមុនម្ចាស់បទ ” SAD LIFE” មានការកើនឡើងទម្ងន់រហូតដល់ ៥១ គីឡូក្រាម ហើយកញ្ញាក៏ចាប់ផ្ដើមការគ្រប់គ្រងរបបអាហារ ដើម្បីស្រកមកតាមការពិញចិត្តរបស់នាងវិញ។


ប្រេម៉ា បានបញ្ជាក់ថា នាងបានឡើងទម្ងន់ខ្ពស់បំផុតដល់ត្រឹម ៥១ គីឡូក្រាម ដូចនេះច្នេះហើយតារាចម្រៀងស្រីដែលល្បីច្រៀងជាភាសាអង់គ្លេស និងភាសាដទៃទៀតបានច្រើនរូបនេះ ព្យាយាមសម្រកទម្ងន់មកត្រឹម ៤០ គីឡូជាងវិញ។ ប្រម៉ា មិនពេញចិត្តឡើយនូវគីឡូលើស ៥០ នោះដូច្នោះហើយកញ្ញាសម្រេចចិត្តសម្រកមកវិញ រហូតចុះមកនៅត្រឹម ៤៥-៤៦ គីឡូក្រាមវិញបានជោគជ័យ ដោយមាន Tip ខ្លីៗ ៤-៥ ចំណុច៖
១. អាហារពេលព្រឹក បបរសជាមួយត្រីផាត់, ថ្ងៃត្រង់អាហារធម្មតា (មានបាយមានសាច់បន្លែ), យប់ឡើង គឺញ៉ាំបបរសទៀត។ ដូចនេះមានន័យថា១ថ្ងៃញ៉ាំបបរ ២ ដង។
២. ម៉ោងញ៉ាំអាហារដូចធ្វើ fasting ៨ ម៉ោង។ ឧទាហរណ៍ បើមិនបានញ៉ាំអាហារពេលព្រឹក ហើយចាប់ផ្ដើមញ៉ាំអាហារនៅពេលថ្ងៃម៉ោង ២ ដល់ពេលយប់ឡើង គឺបបរស។
៣. ថ្លឹងគីឡូរាល់ថ្ងៃ៖ ក្រោកពីគេងគីថ្លឹងគីឡូ ដើម្បីឲ្យមានតុល្យភាព ប្រសិនបើឃើញរៀងឡើង ត្រូវបន្ថយបរិមាណអាហារ កុំឲ្យភ្លេចខ្លួនដើម្បីការសម្រកមានប្រសិទ្ធភាព។
៤. តបអាហារខ្លាញ់,ដុត, អាហារហឹរ, អាហារបំពង។



ការចែករំលែករបស់ ប្រេម៉ា ក៏មានអ្នកគាំទ្រលើកឡើងថាការទទួលទានបបរពិតជាមានប្រសិទ្ធភាពជួយសម្រកគីឡូបានពិតមែន ហើយអ្នកខ្លះទៀតក៏នឹងអនុវត្តន៍តាមផងដែរ។ តារាចម្រៀង ប្រេម៉ា មិនត្រឹមតែមានទឹកដមសំឡេងពីរោះបកស្រាយបានទាំងបទខ្មែរ និងភាសាបរទេសឡើយ នាងក៏មានទេពកោសល្យលេងឧបករណ៍តន្រ្តីបានយ៉ាងស្ទាត់ជំនាញទៀតផង៕



រូបភាព៖ Prema និង Sambath























Account
Security
Favourite Content