តារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស ២ រូប បានក្លាយជាតំណាងផលិតផលសុខភាពដ៏ល្បីមួយជាមួយគ្នា។ ជាតារាចម្រៀងដែលមានទាំងប្រជាប្រិយភាព រូបសម្រស់ស្រស់ស្អាត និងមានអ្នកគាំទ្រច្រើនស័ក្តិសមបំផុតក្នុងការក្លាយជា BA តំណាងផលិតផលសុខភាពបែបនេះ។

តារាចម្រៀងតូចល្អិត សាច់ចាំ មិនខ្ចីចាស់ អ្នកនាង សុគន្ធ និសា និងតារាចម្រៀងស្រីដែលមិនថមថយអ្នកគាំទ្រ អ្នកនាង ពេជ្រ សោភា ទទួលបានការងារជាអ្នកតំណាងផលិតផលសុខភាពដ៏ល្បីក្នុងថ្ងៃតែ១ ជាមួយគ្នា។ ជាការពិត តារាស្រីទាំងពីរដួងនេះភាគច្រើនតែងបង្ហាញខ្លួនក្នុងការងារច្រៀង ក៏ដូចជាការងារជាច្រើនក្នុងវិស័យសិល្បៈ ខណៈការដែលត្រូវបានជ្រើសរើសជាតំណាងផលិតផលសុខភាពអាចជាលើកដំបូងសម្រាប់អ្នកទាំងពីរ តែនេះមិនមែនជាបញ្ហាចោទនោះទេ ព្រោះយោងទៅតាមបទពិសោធន៍ ក៏ដូចជាភាពល្បីល្បាញក៏អាចឆក់បានអ្នកគាំទ្ររាប់ភ្លេចទៅហើយ។





ក្រឡេកមកមើលតារាស្រីទាំងពីរក៏បានបង្ហាញអារម្មណ៍រំភើប និងភាពរីករាយក្រោយទទួលបានងារជាអ្នកតំណាងឱ្យផលិតផលសុខភាព និងបានរួមការងារជាមួយគ្នាក្នុងគ្រួសារតែមួយជាមួយគ្នាផងដែរ។
ថ្ងៃចុះហត្ថលេខាទទួលការងារនោះទាំង សោភា និង និសា ត្រូវបានម្ចាស់ផលិតផលសុខភាពដែលអ្នកទាំងពីរតំណាង បានធ្វើឲ្យភ្ញាក់ផ្អើលមួយដល់កំពូលតារាចម្រៀងទាំងពីរ គឺផ្កាលុយមួយបាច់ធំម្នាក់១ ជូន ធ្វើឲ្យតារាចម្រៀងស្រីទាំងទ្វេញញឹមបិទមាត់មិនជិត។ មិនមែនតែតារាចម្រៀងស្រីទាំងពីរឡើយដែលទទួលបានកាដូរជាទីគាប់ចិត្ត ពិធីការិនីសម្បូរវោហាស៍ព្ទ កែវ ចាន់និមល ក៏ទទួលបានកាដូរដែរ៕























Account
Security
Favourite Content