អ្នកចេះធ្វើ Content វីដេអូ សាកចូលប្រកួតកម្មវិធីមួយនេះ របស់ក្រសួងទេសចរណ៍ បានរង្វាន់ហើយ ជួយដល់សង្គមទៀត

ដើម្បីជាការបំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាបញ្ជាបការយល់ដឹងសាធារណៈក្នុងការចូលរួមការពារនិង ថែរក្សាឆ្នេរនិងព្រែកដ៏ស្រស់ស្អាតនិងដ៏មានសក្តានុពល អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានរៀបចំកម្មវិធីប្រឡង ប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត ឆ្នាំ២០២៤” ។ នេះជាឱកាសល្អមួយសម្រាប់អ្នកដែលចេះផលិតមាតិកាវីដេអូ គួរចូលរួមមិនត្រឹមតែទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនោះទេ ក៏ប៉ុន្តែនេះជាការចូលរួមសកម្មភាពសង្គមដ៏ល្អ ផ្សព្វផ្សាយមាតិកាល្អៗ នៅលើបណ្ដាញសង្គម ជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

បើតាមប្រភព័ត៌មានពី អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ការទទួលពាក្យបានបើកតាំងពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ មកម្ល៉េះ។ ចំពោះលក្ខខណ្ឌនៅក្នុងការផលិតវីដេអូវិញគឺមានដូចជា៖

– វីដេអូត្រូវមានរយៈពេលមិនលើសពី ៣នាទី

– ផ្តោតទៅលើទេសភាពធនធានធម្មជាតិនៃតំបន់ឆ្នេរនិងព្រែក

– ផ្តោតទៅលើសកម្មភាពកម្សាន្តទេសចរណ៍

– ផ្តោតទៅលើភាពស្អាត សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃសហគមន៍

– ផ្តោតទៅលើអរិយធម៌និងទំនៀមទំលាប់នៃការរស់នៅរបស់ប្រជាជនក្នុងសហគមន៍

– ផ្តោតទៅលើការធ្វើបដិសណ្ឋារកិច្ច

– ផ្តោតទៅលើផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ក្នុងតំបន់ឆ្នេរនិងព្រែក

– ផ្តោតទៅលើម្ហូបអាហារក្នុងតំបន់

– បង្កប់នូវខ្លឹមសារអប់រំ ផ្សព្វផ្សាយ ថែរក្សាបរិស្ថាននិងធនធានធម្មជាតិ និងលើកស្ទួយវិស័យទេសចរណ៍

ចំពោះលក្ខខណ្ឌខាងលើនេះបេក្ខជនធ្វើត្រឹមតែ ២លក្ខខណ្ឌ ក្នុងចំណោមលក្ខខណ្ឌទាំងអស់ក៏បានដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគណៈកម្មការវាយតម្លៃសុទ្ធតែបុគ្គលឆ្នើមៗមានពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យផលិតរូបភាព និងវីដេអូរួមមាន៖

១.លោក Jerry Thai គឺជាអ្នកឯកទេសដ៏ជំនាញនិងមានបទពិសោធន៍ជាង ១០ឆ្នាំ លើការថតរូបនិងវីដេអូ

២.លោក Lim Heng (Will) ជាដឹកនាំសម្ដែងរឿង ផលិតស្ពតពាណិជ្ជកម្មតាមទូរទស្សន៍ វីដេអូតន្ត្រី ភាពយន្តខ្លី និងផលិតមាតិកាផ្សេងៗទៀត

៣.លោក Marady Suoung ជាអ្នកថតរូបដែលមានបទពិសោធន៍ជាង 10​​ ឆ្នាំ

៤.លោក Mom Bovill ជាប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ក្នុងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាយើងនៃក្រសួងទេសចរណ៌

៥.លោក Sorn Romnea ហៅ Ken អ្នកដឹកនាំការច្នៃប្រឌិត មានជំនាញចម្រុះដូចជា ការបង្កើតមាតិកា ការរចនានិងកែច្នៃប្រកបដោយភាពច្នៃប្រឌិត ការដាក់ពណ៌ខ្សែភាពយន្ត ការថតភាពយន្ត ការកែសម្រួលខ្សែភាពយន្ត និងទីផ្សារឌីជីថល។

ដោយឡែកចំពោះការផលិតវីដេអូដើម្បីចូលរួមប្រកួតបេក្ខជនមាន ២ជម្រើស ទី១ ជាប្រភេទវីដេអូ Digital និងទី២ ប្រភេទវីដេអូ Cinematic។

ដើម្បីជាការលើកទឹកចិត្តគណៈកម្មការរៀបចំក៏មានប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភីម្នាក់ៗផងដែរ។ ក្នុងនោះរួមមាន៖

ជ័យលាភីសម្រាប់អ្នកថតប្រភេទវីដេអូ Digital

– ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ២លានរៀល

– ជ័យលាភីលេខ ២ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ១លានរៀល

– ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ៥០ម៉ឺនរៀល

ជ័យលាភីសម្រាប់អ្នកថតប្រភេទវីដេអូ Cinematic

– ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ៤លានរៀល

– ជ័យលាភីលេខ ២ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ២លានរៀល

– ជ័យលាភីលេខ ៣ ទទួលបានពានរង្វាន់មួយ វិញ្ញាបនបត្រមួយ និងថវិកាចំនួន ១លានរៀល

បេក្ខជនអាចស្នើសុំចុះឈ្មោះចូលរួមប្រឡងប្រណាំងតាមរយៈ Form Google(https://forms.gle/3MjDo4bnEFo4ZRPv6) ដូចមានតំណ QR-Code ជូនភ្ជាប់។

ឬ ស្នើសុំចុះឈ្មោះតាមរយៈអ៊ីមែល beachstreamcontest2024@gmail.com។

ចំពោះព័ត៌មានលម្អិតទាក់ទងនឹងការប្រឡងប្រណាំងវីដេអូខ្លីក្រោមប្រធានបទ “មាតុភូមិខ្ញុំ-ឆ្នេរស្អាតនិង ព្រែកស្អាត ឆ្នាំ២០២៤” សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ (ក្រុមការងារទូទៅ ០៩៥ ៩៩១ ០០៩ / ០១០ ៤៣១ ៤៧១) (ក្រុមការងារបច្ចេកទេស÷០៩៧ ៣០៣ ៤០២៦/០១០ ៨១៣ ៣៣២) ឬ អ៊ីមែល beachstreamcontest2024@gmail.com ឬទំព័រហ្វេសប៊ុក Facebook Page: Visit Cambodia ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *