ដើមខែរាសីខ្ពស់! ពេជ្រ សោភា និង សុគន្ធ និសា ក្លាយជា BA ហើយ ម្ចាស់ផលិតផលកាដូរផ្កាលុយមួយបាច់ធំ

តារា​ចម្រៀង​​​ជួរ​មុខ​​ប្រចាំ​​ផលិតកម្ម​ហង្ស​មាស ​២ ​រូប បាន​ក្លាយ​ជា​តំណាង​ផលិតផល​សុខភាព​ដ៏​ល្បី​មួយ​ជា​មួយ​គ្នា​។ ​ជា​តារា​ចម្រៀង​ដែល​មាន​​ទាំង​ប្រជាប្រិយភាព រូបសម្រស់​ស្រស់​ស្អាត និង​មាន​អ្នក​គាំ​ទ្រ​ច្រើន​ស័ក្តិសម​បំផុត​ក្នុង​ការ​ក្លាយ​ជា​ BA ​តំណាង​ផលិត​ផលសុខភាព​បែប​នេះ​។​

តារា​ចម្រៀង​​តូច​ល្អិត​ សាច់​ចាំ ​មិន​ខ្ចី​ចាស់​ អ្នក​នាង​ សុគន្ធ​ និសា​ និង​តារា​​ចម្រៀង​ស្រី​ដែល​មិន​ថមថយ​អ្នក​គាំទ្រ​ អ្នក​នាង​ ពេជ្រ​ សោភា​​ ទទួល​បាន​ការងារ​ជា​អ្នក​តំណាង​ផលិតផល​សុខភាព​ដ៏​ល្បី​​​​ក្នុង​ថ្ងៃ​តែ១ ​ជាមួយ​គ្នា​។ ​ជា​ការ​ពិត ​តារា​ស្រី​ទាំង​ពីរ​ដួង​នេះ​ភាគ​ច្រើន​​តែង​បង្ហាញ​ខ្លួន​ក្នុង​ការ​ងារ​ច្រៀង ក៏ដូចជាការងារជាច្រើនក្នុង​វិស័យ​សិល្បៈ​ ខណៈ​ការ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​ផលិតផល​សុខភាព​​អាច​ជា​លើក​ដំបូង​សម្រាប់​អ្នក​ទាំង​ពីរ​ តែ​នេះ​​មិន​មែន​ជា​បញ្ហា​​ចោទ​នោះ​ទេ​ ព្រោះយោងទៅតាមបទពិសោធន៍ ក៏ដូចជាភាពល្បីល្បាញ​ក៏​អាចឆក់​បានអ្នកគាំទ្រ​រាប់ភ្លេចទៅហើយ​។​

ក្រឡេក​មក​មើល​តារា​ស្រី​ទាំង​ពីរ​ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ និង​ភាព​រីក​រាយ​ក្រោយ​ទទួល​បាន​ងារ​ជា​អ្នក​តំណាង​ឱ្យ​ផលិតផល​សុខភាព​ និង​បាន​រួម​ការងារ​ជាមួយ​គ្នា​​ក្នុង​គ្រួសារ​តែ​មួយ​ជាមួយគ្នាផងដែរ។

ថ្ងៃ​ចុះ​ហត្ថលេខា​ទទួល​ការងារ​នោះ​ទាំង សោភា និង និសា ត្រូវ​បាន​ម្ចាស់​ផលិតផល​សុខភាព​ដែល​អ្នក​ទាំង​ពីរ​តំណាង បានធ្វើឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​កំពូល​តារា​ចម្រៀង​ទាំង​ពីរ គឺ​ផ្កា​លុយ​មួយ​បាច់​ធំ​ម្នាក់​១ ជូន ធ្វើឲ្យ​តារា​ចម្រៀង​ស្រី​ទាំង​ទ្វេញញឹម​បិទ​មាត់​មិន​ជិត។ មិនមែន​​តែ​តារាចម្រៀង​ស្រី​ទាំង​ពីរ​ឡើយ​ដែល​ទទួល​បាន​កាដូរ​ជា​ទី​គាប់​ចិត្ត ពិធី​ការិនី​សម្បូរ​វោហាស៍ព្ទ កែវ ចាន់និមល ក៏​ទទួល​បាន​កាដូរ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម