តារាក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ បង្ហើបគម្រោងថតរឿងអន្តរជាតិថ្មី 

មិនខុសពីសិល្បករ-សិល្បការិនីផ្សេងទៀតប៉ុន្មានឡើយ នាដើមឆ្នាំ ២០២៤ នេះ តារាក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ក៏មមាញឹកការងារសិល្បៈខ្លាំងគួរសមដែរ ដោយមានការងារខ្លះនៅសេសសល់តាំងពីឆ្នាំមុនមកម៉្លេះ។

អ្វីដែលធ្វើឱ្យ ចរណៃ រំភើបខ្លាំងនោះ​គឺ ឆ្នាំនេះនាងទទួលថតរឿងប្រភេទវាយតប់ (action movie) ដល់ទៅ ៣ រឿងឯណោះ ក្នុងនោះមានទាំងរឿងដែលផលិតករបរទេសមក ថតក្នុងស្រុក និងរឿងដែលនាងត្រូវចេញទៅសម្តែងនៅក្រៅប្រទេស។

តារាស្រីពូកែក្បាច់គុនល្បុក្កតោ​សឱ្យដឹងលម្អិតថា ពេលនេះនាងកំពុងសំងំថតរឿង «ពលី» ជាស្នាដៃរបស់ផលិតករជនជាតិអាមេរិក ដែលរឿងនេះឆ្លុះបញ្ចាំងពីសម័យប៉ុលពត។ រឿងទី២ ចំណងជើងថា «អ្នកប្រយុទ្ធល្បុក្កតោ» ដែលរឿងនេះត្រៀមនឹងមកបើកកាមេរ៉ាថតនៅស្រុកខ្មែរនាពេលឆាប់ៗខាងមុខ ថែមទាំងមានការចូលរួមសម្តែងពីតារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗផងដែរ ហើយនាងពិតជាសប្បាយចិត្តដែលផលិតករបរទេសមើលឃើញសមត្ថភាព ហើយបានហៅនាងឱ្យចូលរួមជាតួអង្គសម្តែងក្នុងភាពយន្តមួយនេះ។

ដោយឡែក ស្នាដៃភាពយន្តទី៣ គឺ ចណៃ មិនទាន់អាចប្រាប់ចំណងជើងបាននៅឡើយទេ ប៉ុន្តែសម្រាប់គម្រោងដែលនាងត្រូវចេញទៅសម្តែងនៅបរទេសនោះគឺ នាងនឹងទៅសហរដ្ឋអាមេរិក តែពុំទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទបាននៅឡើយទេ។ តារាសម្តែងពូកែលេងទឹកមុខ ពេជ្រ ចរណៃ សប្បាយចិត្តខ្លាំងណាស់ពេលដឹងថាមានផលិតករបរទេសច្រើនកំពុងត្រៀមមកថតភាពយន្តនៅខ្មែរ ព្រោះនេះជាក្តីស្រមៃតាំងពីនាងចូលសិល្បៈដំបូង ក៏ដូចជាប្រឡូកក្នុងរឿងប្រភេទបែប action ផងដែរ។ 

ចរណៃ តែងតែសង្ឃឹមថាថ្ងៃណាមួយ វិស័យភាពយន្តខ្មែរយើងនឹងអាចឈានទៅដល់ឆាកអន្តរជាតិ ពិសេស តួសម្តែងរបស់ខ្មែរយើងតែម្តង ដែលពួកគេពិតជាមានសមត្ថភាព​ទាំងការប្រើប្រាស់ក្បាច់គុន និងសិល្បៈវប្បធម៌បុរាណខ្មែរ។ វាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យភាពយន្តខ្មែរយើង ដែលផលិតករបរទេសចាប់អារម្មណ៍ និងបើកឱកាសឱ្យសិល្បករខ្មែរបានបង្ហាញសមត្ថភាពរបស់ពួកគេ។

ឆ្លៀតឱកាសនេះកញ្ញា ពេជ្រ ចរណៃ ក៏សូមលើកទឹកចិត្តឱ្យយុវជន-យុវតីជំនាន់ក្រោយចូលរួមហាត់រៀនក្បាច់គុនល្បុក្កតោឱ្យបានច្រើនកុះករ ព្រោះគុនល្បុក្កតោមិនត្រឹមតែជា​កីឡាជួយដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងជាផ្នែកមួយជួយជំរុញវិស័យភាពយន្តទៀតផង តាមរយៈការថតរឿងប្រភេទបែប action ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ