សល់មិនដល់កន្លះខែទៀតនោះទេ ក្រុមចម្រៀងនារី BABYMONSTER របស់ផលិតកម្ម YG នឹងបញ្ចេញបទចម្រៀងសាជាថ្មីម្ដងទៀត ដោយការត្រឡប់មកវិញលើកនេះគឺមានសមាជិកចំនួន ៧ រូប។


ការបញ្ចេញបទចម្រៀងសម្រាប់អាល់ប៊ុមថ្មីគឺនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៤។ សម្រាប់អាល់ប៊ុមថ្មីត្រូវបានផលិតកម្ម YG បញ្ជាក់ថានឹងមានចំនួន ៧ បទ រួមមានដូចជា៖ Monsters, Sheesh, Like That, Stuck In The Middle (OT7), Batter Up (OT7), Dream និង Stuck In The Middle (remix ver)។
ក្នុងចំណោមនោះ សម្រាប់បទចម្រៀង Like That ជាចម្រៀងដែលតារាចម្រៀងល្បី Charlie Puth បានជូនជាកាដូដល់ក្រុមនារី BABYMONSTER។ បកត្រឡប់ទៅកាលពីឆ្នាំ ២០២៣ ផលិតកម្ម YG បានបញ្ចេញវីដេអូដែលសមាជិក Ahyeon បាន cover តាមចម្រៀងរបស់តារាប្រុស Charlie Puth គឺ Dangerously។ ក្រោយមក Charlie Puth បានសរសើរ និងលើកឡើងថាខ្លួនពេញចិត្ដចំពោះការ cover នេះ និងថែមទាំងបានជូនកាដូចម្រៀងដល់ក្រុមនារី BABYMONSTER។


បើតាមការបញ្ជាក់ដដែលពីផលិតកម្ម YG បទចម្រៀងនេះ ពិតជាមានគុណភាព និងជឿជាក់ថា អ្នកគាំទ្រជាច្រើននឹងស្រឡាញ់ពេញចិត្ដនូវបទចម្រៀង Like That។
ការត្រឡប់មកវិញសារជាថ្មីរបស់ក្រុមនារី BABYMONSTER ត្រូវបានគេជឿជាក់ថា នឹងកាន់តែអង្រួនឆក់យកបេះដូងអ្នកគាំទ្រ និងមហាជន កាន់តែខ្លាំង ដោយសារតែសមាជិកទាំង ៧ បានមកជួបជុំគ្នា ខណៈផលិតកម្ម YG ក៏ត្រៀមខ្លួនផ្សព្វផ្សាយក្រុមចម្រៀងមួយនេះយ៉ាងពេញទំហឹងបូករួមទាំងការឡើងច្រៀងលើឆាកតន្ដ្រី និងជំនួបអ្នកគាំទ្រក្នុងតំបន់អាស៊ីជាដើម៕

























Account
Security
Favourite Content