ក្រោយ​ចូល​រួម​បុណ្យ​ទន្លេ​​​ Universal Woman​ ​ទាំង​​ ៥៦​ ប្រទេស​ ឥឡូវដល់​ខេត្ត​ទេសចរណ៍មួយ​ទៀតបាត់

កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​មីនា​ កន្លង​ទៅ​ថ្មី​ៗនេះ​ បេក្ខភាព Universal Woman​ ​​ដែល​មក​ពី ៥៦​ ប្រទេស​ផ្សេង​គ្នា​បាន​ចូល​រួម​អបអរ​សាទរ​ពិធីបុណ្យ​ទន្លេ ​ក្នុង​ខេត្ត​សៀម​រាប ​យ៉ាង​រីក​រាយ​​ ​មាន​ការ​ស្លៀក​សម្លៀក​បំពាក់​បែប​ខ្មែរ​ចូល​រួម​ផង​ដែរ។​ ដោយ​ឡែក​​ ក្រោយ​ការ​ចូល​រួម​បុណ្យ​ទន្លេរួច ​បេក្ខភាព ​Universal Woman​ ទាំង​អស់​បាន​​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​មួយ នៃ​ដែន​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​។​

ពិត​ជា​ចង់​ដឹង​ណាស់​ តើ Universal Woman​ ទាំង​អស់​នឹង​មាន​អ្វី​ប្លែក​ក្នុង​​ការ​ផ្ដល់​ជូន​ទស្សនីយភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​? ជា​ការ​ពិត​ណាស់ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បេក្ខភាព Universal Woman ទាំង​​ ៥៦ ​ប្រទេស ​មាន​វត្តមាន​​​លើ​​ទឹក​ដី​អច្ឆរិយអង្គរ ​សៀមរាប​ ដោយ​បាន​បង្ហាញ​នូវ​សកម្មភាព​ជា​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រទេស​ចំណាស់​មួយ​នេះ​​។ ​

មិន​ត្រឹម​តែ​ការ​គ្រង​ឈុត​អប្សរា​ថត​បង្ហាញ​នូវក្បាច់​ក្នុង​ទី​តាំង​ប្រាសាទ​អង្គរ​វត្ត​​ប៉ុណ្ណោះ​ទេ Universal Woman​ ទាំង​អស់​ក៏​បាន​ចូល​រួម​​អប​អរ​ពិធី បុណ្យ​ទន្លេ​ លើក​ទី​ ៨​ ក្នុង​ខេត្ត​សៀម​រាប​ផង​ដែរ​។ បេក្ខភាព​ទាំង​អស់​បាន​ចូលរួម​ភ្លក់​អាហារ​​ ក៏​ដូច​ជា​ជិះ​ទូក​កម្សាន្ត​តាម​មាត់​ស្ទឹង​ និង​ចូល​រួម​កម្មវិធី​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ពិធី​បុណ្យ​ទាំង​មូល​ដែល​នេះ​គឺ​ជា​ការ​​​ផ្លាស់​វប្បធម៌រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ពិតប្រាកដណាស់។​

ដោយ​ឡែក​​ក្រោយ​ការ​ចូល​រួម ​បុណ្យ​ទន្លេ​​​ Universal Woman​ ទាំង​អស់​បាន​បន្ត​បេសកកម្ម​របស់​ពួក​គេ​ទៅ​កាន់​ខេត្ត​​របស់​កម្ពុជា​ដែល​​ជា​ដែន​សមុទ្រ​ដ៏​ស្រស់​ស្អាត​នោះ​គឺ​ខេត្តព្រះសីហនុ​ និង​បន្ត​ទៅ​កោះរ៉ុង ដែល​ល្បី​មាន​ឆ្នេរ​​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រថ្លា មើល​ឃើញ​ជីវចម្រុះ​ក្នុង​សមុទ្រ​៕

វីដេអូសកម្មភាពនៃការចូលរួមអបអរពិធី បុណ្យទន្លេ ខេត្ត សៀមរាប របស់ Universal Woman ទាំង ៥៦ ប្រទេស https://www.facebook.com/universalwomanofficial/videos/446251041307442

ប្រភពរូបភាព ៖ Nob Dane samangkar-ណុប ដាណេសម្អាងការ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន