ផន ស្រីពី សម្រេចយកថវិកា​បានពីការ Vote ទាំងអស់ ទុកជួយពលរដ្ឋភៀសសឹកខ្មែរវិញ

Miss Cosmo Cambodia 2025 ផន ស្រីពី សម្រេច​បង្វែរ​ថវិកាដែលទទួលបានពីមហាជន​សម្រាប់​ការ Vote ក្នុង​កម្មវិធី Miss Cosmo 2025 មកទុក​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ជួរ​ព្រំ​ដែន​ដែល​កំពុង​ភៀស​ខ្លួន​ និង​ជួប​ការ​លំបាក​ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​ជំនួស​វិញ។

ដំណឹង​ផ្លូវ​ការ​នៃ​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា នា​វេលា​ព្រឹក​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ បាន​ធ្វើ​បវរ​កញ្ញា​តំណាង​ប្រទេស ផន ស្រីពី សម្រេច​ចិត្ត​ភ្លាមៗ ក្នុង​ការ​បង្វែរ​ទឹក​ប្រាក់​នៃ​ការ Vote ធ្វើ​រឿង​ដើម្បី​ជាតិ​និង​ប្រជាជន​កម្ពុជាវិញ។ ស្រីពី បាន​បង្ហោះ​លើ​អាខោន​ផ្លូវការ​យ៉ាង​ដូច្នេះ​ថា៖ «ថវិកា​ដែល​បាន​មក​ពី​បង​ប្អូន​សម្រាប់​ការ vote ខ្ញុំ​សុំ​មិន​ចំណាយ​ទៅ​លើ​ការVoteនោះ​ទេ ថវិកា​ទាំង​នេះ​នាង​ខ្ញុំ​នឹង​ទុក​ជា​ជំនួយ​សម្រាប់​បង​ប្អូន​ខ្មែរ​យើង​ដែល​កំពុង​ជួប​ទុក្ខ​លំបាក»។

មហាជន​អ្នក​តាន​ដាន​វិស័យ​បវរ​កញ្ញា​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​រាល់​ការ​ប្រកួត​តំណាង​ប្រទេស បវរ​កញ្ញា​នីមួយៗ​ត្រូវ​ស្វែង​រក​សន្លឹក​ឆ្នោត​គាំទ្រ​ឱ្យ​បាន​ច្រើន ​និង​ខ្ពស់​ជាង​បេក្ខភាព​ផ្សេងៗ​ដើម្បី​មាន​ឱកាស​ឈាន​ចូល Top ជ្រៅ​ក្នុង​កម្មវិធី។ តួ​យ៉ាង​ដូច​ជា ស្រីពី ដែល​កំពុង​មាន​វត្តមាន​តំណាង​ឱ្យ​កម្ពុជា​លើ​វេទិកា​អន្តរជាតិ​នៅ​ប្រទេស​វៀតណាម ដោយ​បវរ​កញ្ញា​រូប​នេះ​​​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​ចំពោះ​ប្រទេស ​និង​ប្រជាជន​របស់​នាងវិញ ​ដោយ​សម្រេច​បង្វែរ​ទឹក​ប្រាក់​ដែល​បាន​ពី​ការ Vote ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ដោយ​សារ​សង្គ្រាម។

គួរ​ឱ្យ​ដឹង​ថា នា​វេលា​ព្រឹក​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ ទ័ព​សៀម​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​បណ្ដាល​ឱ្យ​ទាហាន​និង​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ច្រើន​នាក់​ស្លាប់ ​និង​រង​របួស។ ហេតុការណ៍​ដ៏ អាក្រក់​នេះ​បាន​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង-ចាស់ ប្រុស-ស្រី ចាកចេញ​ពី​លំនៅ​ឋាន​ដើម្បី​រក​ទី​ជម្រក​សុវត្ថិភាព​ខណៈ​លេណដ្ឋាន​ដែល​ជីក​នៅ​ក្បែរ​ផ្ទះ​ពុំ​អាច​ទប់ទល់​ និង​សព្វាវុធ​ធុន​ធ្ងន់​របស់​ចោរ​សៀម​បាន​នោះ​ឡើយ៕

រូបភាព ៖ Phorn Sreypii-ផន ស្រីពី 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *