ប៉ាឡេស្ទីន​បញ្ជូនបវរកញ្ញា​ទៅប្រកួត Miss Universe ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

បវរកញ្ញា​ Nadeen Ayoub នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​តំណាងឱ្យ​ប្រជាជន​ប៉ាឡេស្ទីន​ ក្នុង​ការ​ប្រកួត​បវរកញ្ញាឯក​ចក្កវាឡ ដែលនឹងធ្វើឡើងនៅលើទឹកដីទីក្រុងបាងកក ថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។

ផ្អែកតាមសេចក្ដីថ្លែងការណ៍ដែល Miss Universe Organization បញ្ចូនទៅកាន់សារព័ត៌មាន CNN បានបញ្ជាក់ដោយរីករាយថា បរវកញ្ញា Nadeen Ayoub នឹងចូលរួមជាបេក្ខនារីក្នុងកម្មវិធីប្រកួត​បវរកញ្ញាឯក​ចក្កវាឡ ឆ្នាំ ២០២៥ ដែលនឹងមកដល់នៅក្នុងខែវិច្ឆិកា ខាងមុខនេះ។

លោក Miguel Ángel Martínez ប្រធានផ្នែកទំនាក់ទំនងរបស់ Miss Universe បានសរសេរក្នុងអ៊ីមែលថា៖ “​បវរកញ្ញាឯក​ចក្កវាឡសូមស្វាគមន៍ ដោយមោទកភាពចំពោះអ្នកតំណាងមកពីជុំវិញពិភពលោក យើងអបអរសាទរភាពចម្រុះ ការផ្លាស់ប្តូរវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី”។

លោកបានបន្ថែមថា៖ “Ayoub ដែលជាអ្នកតស៊ូមតិ និងជាគំរូដ៏ជោគជ័យម្នាក់មកពីប៉ាឡេស្ទីន បានបង្ហាញពីភាពរឹងមាំ និងការប្តេជ្ញាចិត្ត ជាអ្វីដែលកម្មវិធីរបស់យើងចង់បាន។ យើងទន្ទឹងរង់ចាំស្វាគមន៍ Ayoub នៅលើឆាក Miss Universe ជាកន្លែងដែលនាងនឹងតំណាងឱ្យប៉ាឡេស្ទីនដោយមោទកភាព ឈរជាមួយបេក្ខនារីមកពីគ្រប់ទិសទីនៃពិភពលោក”។

ត្រៀមប្រកួតប្រជែងជាមួយនឹងបវរកញ្ញាពី ១៣០ ប្រទេស និងតំបន់ផ្សេងទៀត បរវកញ្ញាវ័យ ២៧ ឆ្នាំរូបនេះ បានរៀបរាប់នៅលើគណនី Instagram របស់ខ្លួនថា នាងចង់ក្លាយជាសំឡេងតំណាងឱ្យប្រជាជនប៉ាឡេស្ទីន។

បរវកញ្ញាដែលដណ្ដើមបានម្កុដនៅក្នុងប្រទេសកំណើតកាលពីឆ្នាំ ២០២២ បានសរសេរក្នុង Caption ថា៖ “ខ្ញុំពិតជា​មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ថា​ នេះជាលើកដំបូងដែលប៉ាឡេស្ទីននឹងមានវត្តមាននៅលើវេទិកាបវរកញ្ញា​ចក្កវាឡ”។

មុននឹងបញ្ចប់ Nadeen Ayoub  បានរៀបរាប់បន្ថែម ដោយផ្អែកលើជម្លោះរវាងអ៊ីស្រាអែល និង​ប៉ាឡេស្ទីន រួមទាំងភាពឈឺចាប់របស់ប្រជាជននៅក្នុងតំបន់ហ្គាហ្សាថា ខ្លួននឹងធ្វើជាតំណាងឱ្យស្ត្រី និងកុមារប៉ាឡេស្ទីន បង្ហាញសំឡេង ដែលពិភពលោកត្រូវដឹងឮ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *