ទីបំផុតកូនសិស្ស Coach Ruthko ក្លាយជាម្ចាស់ពាន Rapper Fighter រដូវកាលទី១

មុន​ការ​ប្រកួត OG-Golden បាន​ឈរ​ទល់​មុខ​រូប​ថត​គ្រូ​បង្វឹក​របស់​ខ្លួន​ជាមួយ​ការ​សន្យា​ថា​នឹង​ធ្វើ​ឱ្យបានល្អ ហើយ​ទី​បំផុត ​Rapper​ ជំនាន់​ថ្មី​រូប​នេះ​ក៏​បាន​សម្រេច​គោល​បំណង​ដោយ​ការ​ដណ្ដើម​បាន​ពាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី Rapper Fighter រដូវ​កាល​ទី​១​។​​​​

មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​រវាង ​អូជី-ហ្គូលឌិន ​និង​គ្រូ​បង្វឹក RuthKo បាន​ធ្វើ​ឱ្យ​មហាជន​មិន​តិច​នាក់​ក្ដុកក្ដួល​ និង​រំភើប​ខណៈ​អ្នក​ទាំង​ពីរ​ទើប​ចាប់​ដៃ​ស្គាល់​គ្នា​ក្នុង​ពេល​ប្រឡង​ក្នុង​កម្មវិធី Rapper Fighter ដូច​ពាក្យ​ចាស់​ពោល​គ្រូ​១​ថ្ងៃ​គ្រូ​១​ជីវិត។​

កូន​សិស្ស​របស់ Coach RuthKo រូប​នេះ​មិន​ត្រឹម​តែ​មិន​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ខក​បំណង ​ថែម​ទាំង​អាច​យក​ជោគជ័យ​ដ៏​អស្ចារ្យ​ក្លាយ​ជា​ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី​១ ​ជាមួយ​ការ​បង្ហាញ​សមត្ថភាព​លេចធ្លោនៅ​លើ​ឆាក​កណ្ដាល​ហ្វូង​មនុស្ស​រាប់​រយ​នាក់​កាល​ពី​រាត្រីថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ​។

តាម​រយៈ​ការ​បង្ហាញ​ទេពកោសល្យ​នាពេលកន្លង​មក​តាំង​ពី​វគ្គ​ដំបូង OG-Golden បាន​ធ្វើ​ឱ្យ​មហាជន​ទទួល​ស្គាល់​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ការ​ច្នៃ​បទ​ភ្លេង សាច់​ចម្រៀង​ និង​បារ៉ូល ​ក្លាយ​ជា​បេក្ខភាព​លេច​ធ្លោ​ ហើយ​អាច​ឆ្លង​ផុត​វគ្គ​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី​ប្រឡងរហូត​ក្លាយ​ជា​ម្ចាស់​ពាន Rapper Fighter ក្នុងរដូវកាលទី១។

ក្រៅ​អំពី OG-Golden ដែល​ទទួល​បាន​ជយលាភី​ក្លាយ​ជា​ម្ចាស់​ពាន Rapper Fighter ក៏​នៅ​មាន​ EMI ដែល​ទទួល​បាន​ពាន​ Best Performance Award ក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈ​បេក្ខភាព ​៦ ​នាក់​ផ្សេង​ទៀត​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​មហាជន​ផង​ដែរ៕

ប្រភពរូបភាព ៖ Rapper Fighter



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *