​នី​ រតនា ​ញញឹម​បិទ​មាត់​មិន​ជិត​ ពេល​ទទួល​បានកូន​ភ្លោះ​ស្រី-ប្រុសមួយគូដ៏​ស្រស់​ស្អាត​

រំភើប​ជំនួស​តារា​ចម្រៀង​សំនៀង​ផ្អែម ​នី​ រតនា​ ​ទទួល​បាន​សមាជិក​កូន​ភ្លោះ​ស្រី​-ប្រុស​ កាល​ពី​រសៀល​ម្សិល​មិញ​នេះ​។​ ពេល​នេះ​គ្រួសារ​ ​នី​ រតនា ​បាន​ក្លាយ​ជាគ្រួសារ​ធំ ​ដែល​មាន​សមាជិក ​៥​ នាក់​ ប៉ា​ ១​ ម៉ាក់ ​១ ​អូន​មែល ​អូន​អ៊ែល​ និង​អូនអ៊ែន ។

នា​ថ្ងៃ​ម្សិល​មិញ​នេះ​ ភរិយា​តារា​ចម្រៀង​ នី ​រតនា ​​បាន​ប្រសូត​បុត្រ​ភ្លោះ​ស្រី​ប្រុស​ដ៏​គួរ​ស្រលាញ់​ ធ្វើ​ឱ្យ​ប៉ា​ៗ​រូប​សង្ហា​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ​ជា​ពិសេស​ពេល​ដែល​បាន​ឃើញ​វត្ត​មាន​កែវ​ភ្នែក​ទាំង​គូ​របស់​លោក​បាន​មកឃើញ​​ពិភពលោក​ដ៏​សែន​ស្រស់​ស្អាត​មួយ​នេះ​។​ នី​ រតនា ​បាន​ដាក់​ឈ្មោះ​កូន​ស្រី​របស់​លោក​ថា ​​​នីវណ្ណ អ៊ែលឡូឌី ហៅ អ៊ែល និង​កូន​ប្រុស នីវណ្ណ អ៊ែនដូនី ហៅ អ៊ែន​។

បន្ថែម​ពី​លើ​ក្ដី​រំភើប​តារា​ចម្រៀង​ប្រុស​រូប​នេះ​ក៏​បាន​បង្ហើប​ប្រាប់​ពី​ស្ថានភាព​សុខភាព​ភរិយា​របស់​លោក​ក្រោយ​សម្រាល​ផង​ដែរ​ថា​ពេល​នេះ​អ្នកម៉ាក់​ និង​កូន​ភ្លោះ​ទាំង​ពីរ​មាន​សុវត្ថិភាព ​និង​មាន​សុខភាព​ល្អ។

ស្រប​ជាមួយ​គ្នា​ដែរ​មិត្ត​អ្នក​សិល្បករ​​ក៏​ដូច​ជា​សាច់ញាតិ និងហ្វេនៗ​ក៏​បាន​ចូល​រួម​អបអរ​សាទរតារា​ចម្រៀង នី​រតនា ​និង​ភរិយា​ចំពោះ​ការ​ទទួល​បាន​សមាជិក​ភ្លោះ​ដ៏​ស្រស់​ស្អាត​​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ