ពីមួយថ្ងៃទៅមួយថ្ងៃ កូនស្រីតារាសម្ដែង ឌី សូនិត្តា កាន់តែគួរឲ្យស្រលាញ់ និងឈ្លាសវៃឡើង

កាល​ពី​ឆ្នាំ ២០២០ តារា​សម្ដែង ឌី សូនិត្តា សម្រាល​បាន​កូន​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់។ គិត​មក​ទល់​ពេល​នេះ​កូន​ស្រី​តារា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​មាន​អាយុ​ប្រមាណ​ជា ៥ ឆ្នាំ​ហើយ។ និត្តា ម៉ីហាណា ហៅ ស្មាយ៍ មិន​ត្រឹម​តែ​ខ្យូត​ និង​គួរ​ឱ្យ​ស្រលាញ់​ថែម​ទាំង​មាន​ដុង​សិល្បៈ​កាត់​ទៅ​រក​អ្នក​ម្ដាយ។

កូន​ស្រី​តែ​មួយ​របស់​តារា​ស្រី ឌី សូនិត្តា តែង​ត្រូវ​បាន​មហាជន​កោត​សរសើរ​ពី​ភាព​វៃ​ឆ្លាត រហ័សរហួន ក្លាហាន មិន​ខុស​ពី​អ្នក​ម៉ាក់។ មិន​តែ​ប៉ុណ្ណោះ នាង​តូច ស្មាយ៍ ក៏​មាន​មុខ​មាត់​ស្រស់​ស្អាត​និង​ខ្យូត​គួរ​ឱ្យ​ស្រលាញ់​ថែម​ទៀត​ផង។ បន្ថែម​ពី​នេះ កូន​ស្រី​អ្នក​នាង ឌី សូនិត្តា ក៏​មាន​ភាព​ក្រមិចក្រមើម​មិន​ចាញ់​អ្នក​ម៉ាក់​ជា​ពិសេស​គឺ​ពូកែ​ខាង​លេង​ទឹក​មុខ​ហ្នឹង​តែ​ម្ដង។

ក្រឡេក​មក​ជីវិត​សិល្បៈ​របស់​ម្ដាយ​កូន​ទាំង​ពីរ​នេះ​វិញ​ម្ដង។ មហាជន​តែងឃើញ​កូន​ស្រី​របស់​តារា​សម្ដែង​រូប​នេះ​បង្ហាញ​វត្តមាន​ជាមួយ​អ្នក​ម៉ាក់​ជា​រឿយៗ មិន​ថា​ជា​កម្មវិធី​តូច​ធំ ក្នុង​សិល្បៈ​ឬ​ក្រៅ​នោះ​ទេ។ ក្រៅ​ពី​នេះ​ដោយ​ម្ដាយជា​ម្ចាស់​សម្អាង​ការ​ស្រាប់ ស្មាយ៍ តែង​ត្រូវ​បាន​ សូន្តិតា ​ចាប់​តុបតែង​កាយ​ជាមួយ​សម្លៀកបំពាក់​ស្អាត​ៗទាំង​បុរាណ​និង​សម័យ និង​ថត​ប្រូមូត​ផលិតផល​មួយ​ចំនួន​​​ទៀត​ផង។ ពិតណាស់ និត្តា ម៉ីហាណា គឺជា​ក្មេង​មាន​ដុង​សិល្បៈ​ថែម​មាន​មុខ​មាត់​គួរ​ឱ្យ​ស្រលាញ់​ផង​នោះ​តែង​ត្រូវ​បាន​មហាជន​សរសើរ​​នូវ​រាល់​រូបថត ឬ​វីដេអូ និង​មាន​ការ​គាំទ្រ​ជា​ហូរហែ​មិន​ដាច់។

ស្មាយ៍ ត្រូវបាន​អ្នក​សិល្បៈដែល​ជា​មិត្ត​ជាមួយ​ម្ដាយ ស្រលាញ់​ចូលចិត្ត ហើយ​ចោលរោម​ពេល​នាង​តូច​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សិល្បៈ​ផ្សេង​ៗ ហើយ​កូន​ស្រីតែមួយ​របស់ ឌី សូនិត្តា ត្រូវ​បាន​មហាជន​សរសើរ​ថា​ចេះ និង​មាន​របៀបរបប​ដូច​មនុស្ស​ធំ​បេញ​វ័យ ហើយ​នោះ​គឺបាន​មកពី​ម្ដាយជា​អ្នក​អប់រំ ព្រម​ទាំង​ការ​ចូល​សិក្សា​តាំងពីក្មេង​ខ្ចី៕

រូបភាព ៖ Nita Meyhana

Leave a Reply

Your email address will not be published.Required fields are marked *