ថ្ងៃនេះសិល្បករ បារមី ចាកចេញទៅអាមេរិកក្រោមការជូនដំណើរពីគ្រួសារ និងមិត្តរួមការងារ

សិល្បករ​ជាច្រើន​របស់​ផលិតកម្ម​បារមី នៅ​ថ្ងៃនេះ​ត្រូវ​ចាកចេញ​ពី​មាតុ​ប្រទេស ដើម្បី​ទៅ​បំពេញ​ការងារ​នៅ​អាមេរិក​មួយ​រយៈ។ តារា​ប្រចាំ​ផលិតកម្ម​បារមី ដែលទៅ​ប្រគំតន្រ្តីនៅក្រៅប្រទេស​​ពេល​នេះ​មាន​ដូចជា ម៉ាន់ វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង​តារា​ស្រី​តែ​ម្នាក់ នោះ​គឺ រ៉េត ស៊ូហ្សាណា។

ក្រុម​គ្រួសារ និង​មនុស្ស​ជា​ទី​ស្រលាញ់​របស់​តារា​ប្រុស​ស្រី​ទាំង ៥ ក៏​បាន​ទៅ​ចូលរួម​ជូន​ដំណើរ​នា​ព្រលាន​យន្តហោះ នា​ព្រឹក​ថ្ងៃ ១៤ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ​ដែរ។ ក្នុង​នោះ​ក្រុម​គ្រួសារ និង​សង្សារ​បណ្ដូល​ចិត្ត​របស់​ម្ចាស់​បទ «៣៦០ ដឺក្រេ» ក៏​មាន​វត្តមាន​នៅ​ព្រលាន​យន្តហោះ ដើម្បី​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក។

មិន​ត្រឹម​តែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ បុគ្គលិក​ជាច្រើន​នៃ​ផលិតកម្ម បារមី ក៏​បាន​ចូលរួម​ជូន​ដំណើរ​តារា​របស់​ពួកគេ​ដូចគ្នា។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទឹកដី​មហា​អំណាច តារា​ប្រុស​ស្រី​ទាំ៥ របស់ បារមី ក៏​បង្ហោះ​សារ និង​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​រៀង​ខ្លួន​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ដឹង​ពី​ការ​ចេញ​ទៅ​ប្រគំតន្រ្តី​លើ​ឆាក Sabaidee Fest។

គួរ​បញ្ជាក់​ថា ផលិតកម្ម​បារមី មាន​តារា​ប្រុស​ស្រី ៥ នាក់ នឹង​ទៅ​សម្ដែង​ជូន​ទស្សនិកជន​លើ​ឆាក​​ប្រគំតន្ត្រី Sabaidee Fest លើ​ទឹកដី​អាមេរិក។ ​ថ្មី​ៗ​នេះ Sabaidee Fest បាន​ប្រកាស​ឲ្យ​ដឹង​ថា សំបុត្រ​សម្រាប់​ការ​ចូល​ទស្សនា​ការ​ប្រគំ​តន្រ្តី ថ្ងៃសៅរ៍ ១៩ ខែ​កក្កដា ឆ្នាំ ២០២៥ បាន​លក់​អស់​ហើយ។

អ្នក​គាំទ្រ​បាន​ជូនពរ​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ ឲ្យ​សុខសប្បាយ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រគំ​តន្រ្តី​នៅ​លើ​ទឹក​ដី​អាមេរិក​ឆាប់​ៗ​នេះ ព្រម​ទាំង​រង់ចាំ​អ្នកទាំង ៥ ត្រឡប់​មក​វិញ៕

រូបភាព៖ Baramey Production, Norith, Vanthan, Vannda និង Reth Suzana



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *