Ningning ក្រុម aespa ទម្លាយ Beyoncé គឺជាអ្នកជំរុញចិត្តខ្លួនឱ្យចង់ក្លាយជាតារាចម្រៀង

ខណៈពេលនេះក្រុមចម្រៀង aespa កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈការវិលត្រលប់មកឆាកតន្ត្រីវិញជាមួយបទចម្រៀងថ្មីៗរបស់ពួកគេដូចជាបទ “Supernova” និងបទ “Armageddon”។ ក្នុងចំណោមសមាជិកទាំង ៤ ដែលសុទ្ធតែមានសមត្ថភាពនិងភាពលេចធ្លោរៀងៗខ្លួន Ningning ដែលជាអ្នកចម្រៀងសំខាន់ប្រចាំក្រុមតែងត្រូវបានគេស្គាល់សម្រាប់មន្តស្នេហ៍ពេលសម្ដែងនៅឆាកដែលទាក់ទាញខ្សែភ្នែកគ្រប់គ្នាតាំងពីបង្ហាញមុខដំបូង និងជាសមាជិកម្នាក់ដែលត្រូវបានគេលើកមកនិយាយច្រើនបំផុត។

ថ្មីៗនេះដែរ Ningning បានបើកចំហំអំពីអ្នកដែលជាកម្លាំងជំរុញចិត្តនាងឱ្យចង់ក្លាយជាតារាចម្រៀងបំផុត ដោយម្នាក់នោះគឺគ្មានអ្នកណាក្រៅពី Beyoncé រាជិនីចម្រៀងប៉ុបលំដាប់ពិភពលោកនោះឡើយ។ តារាស្រីវ័យ ២១ឆ្នាំរូបនេះបាន​បើក​ចំហ​ក្នុង​កម្មវិធី LEE MUJIN SERVICE ថា៖ “​កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំបានទទួលការជំរុញចិត្តដោយការសម្តែងរបស់ Beyonce។ នៅពេលបានមើលការសម្ដែងរបស់គាត់ ខ្ញុំបានគិតភ្លាមៗថា ‘ចង់ធំឡើងបែបនេះណាស់’”។ ដូច្នេះគ្មានអ្វីចម្លែកទេដែលនាងហាក់ដូចជាមានចំណូលចិត្តក្នុងការក្លាយជាអ្នកចម្រៀង ហើយ​អាចសម្តែង​យ៉ាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​លើ​ឆាក ទោះ​បី​ជា​សមាជិកក្មេងជាង​គេ​ក្នុង​ក្រុម​ក៏​ដោយ។

លើសពីនេះ នាង​ក៏​ប្រាប់​ពីរឿងរ៉ាវមុន​ក្លាយ​ជា​អ្នក​សិល្បៈដូចសព្វ​ថ្ងៃនេះថា នាងចូលចិត្តសំឡេងតន្ត្រី និងការច្រៀងតាំងពីនៅតូច។ ទោះ​បី​ជា​​មិន​ធ្លាប់​រៀន​ច្រៀង​យ៉ាងពិតប្រាកដ​តាំងពីក្មេង ប៉ុន្តែនាងមានអារម្មណ៍ថា ខ្លួនមានទេពកោសល្យក្នុងវិស័យនេះ ថែមទាំងបាន​និយាយ​យ៉ាង​មាន​ទំនុកចិត្ត​ថា៖​ “ចាប់តាំងពីខ្ញុំដឹងថាខ្ញុំអាចច្រៀងបានខ្លះៗហើយយល់ថាវាពីរោះដែរ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គួរ​តែ​ក្លាយ​ជា​អ្នក​ចម្រៀងហើយ”។

គួររំឭកថា Ningning ត្រូវ​បាន​ផលិត​កម្ម SM Entertainment ចាប់អារម្មណ៍​បន្ទាប់​ពី​នាង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​ចម្រៀង​ចិន Let’s Sing Kids។ ក្រោយមកនាងត្រូវបានណែនាំជាសមាជិកនៃក្រុមហ្វឹកហាត់ SM Rookies នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦។ បន្ទាប់ពីការហ្វឹកហ្វឺនអស់រយៈពេល ៤ ឆ្នាំ Ningning ត្រូវបានបង្ហាញថាជាសមាជិកទីបីរបស់ Aespa នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ ក្នុងវ័យ ១៨ឆ្នាំ ដោយផលិតកម្ម SM បានរៀបរាប់ពីសិល្បករថ្មីរូបនេះថាជា “សមាជិកជនជាតិចិនអាយុ ១៨ ឆ្នាំដែលមានសំឡេងច្រៀងលេចធ្លោ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *