មហាជននៅតែកោតសរសើរ ងិន ម៉ារ៉ាឌី ទោះមិនបានជាប់ចំណាត់ថ្នាក់អ្វីក៏ដោយ

ខណៈកម្មវិធី Miss Universe 2021 លើកទី៧០ ដែលរៀបចំឡើងនៅទីក្រុង Eilat ប្រទេសអ៊ីស្រាអ៊ែល បានបញ្ចប់ការប្រកួតដោយជោគជ័យ ដោយជយលាភី Miss Universe 2021 បានទៅលើបវរកញ្ញាប្រទេសឥណ្ឌា កញ្ញា Harnaaz Sandhu។

ក្រឡេកមកមើល កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 វិញនោះ គេឃើញថា កញ្ញាមិនបានជាប់ចំណាត់ថ្នាក់ណាមួយក្នុងកម្មវិធី Miss Universe 2021 ឡើយ។

ទោះមិនបានជាប់ចំណាត់ថ្នាក់អ្វីក៏ពិតមែន កញ្ញា ងិន ម៉ារ៉ាឌី ទទួលបានការស្ងប់ស្ងែង និងការកោតសរសើរយ៉ាងខ្លាំង ពីប្រជាជនកម្ពុជា ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែម្តង។

យ៉ាងណា ក្រោយមិនបានជាប់ចំណាត់ថ្នាក់ក្នុងការប្រកួតខ្នាតអន្តរជាតិនេះ កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះរូបមួយសន្លឹកក្នុងឈុត Evening Gown ដ៏ស្រស់ស្អាត អមដោយពាក្យពេជន៍ថាមកកាន់ប្រជាជនកម្ពុជាថា៖ «នាងខ្ញ៉ំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងខ្ញ៉ំហើយ ដើម្បីបងប្អូនទាំងអស់គ្នា ដើម្បីកម្ពុជា។សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែនៅពីក្រោយ គាំទ្រ ស្រលាញ់ និងផ្តល់កំលាំងចិត្តដល់រូបនាងខ្ញ៉ំកន្លងមក។»

គេសង្កេតឃើញមានអ្នកប្រើប្រាស់ហ្វេសប៊ុកភ្លូកទឹកភ្លូកដីបាននាំគ្នា Comment ពាក្យពេជន៍លើកទឹកចិត្តល្អៗ និងខ្លះទៀត Comment ផ្តល់កម្លាំងចិត្តដល់កញ្ញា។ តួយ៉ាង មានដូចជា៖«បងធ្វើបានល្អហើយ ទោះមិនជាប់Top នៅទីនោះតែបងបានជាប់ Top ក្នុងបេះដូងប្រជាជនខ្មែរ ដែលគេគោរស្រលាញ់និងចងចាំថាបងជាបវរកញ្ញាខ្មែរដ៏អស្ចារ្យម្នាក់សម្រាប់ពួកយើង សូមអគុណដល់ការខិតខំប្រឹងប្រែងរបស់បងចំពោះ ប្រទេសជាតិយើង ពួកយើងនៅទីនេះ ព្រមគ្នានៅក្បែរ និងលើកទឹកចិត្តដល់បងជានិច្ច»«អរគុណបងដែលបានប្រឹងប្រែងដើម្បីប្រទេសរបស់យើង ពួកយើងពិតជាមានមោទនភាពណាស់ដែលបានបងជាអ្នកណែនាំវប្បធម៌ខ្មែរទៅកាន់ពិភពលោកអោយបានស្គាល់»«𝐐𝐮𝐞𝐞𝐧. ធ្វើបានល្អណាស់អរគុណសម្រាប់ការលះបង់របស់បងទោះមិនជាប់topតែបងក៏នាំយកវប្បធម៌យើងអោយគេបានស្គាល់ផងដែល»«No Problems Sister. ពួកយើងនៅរងចាំបង ត្រឡប់មកវេទិកា បវរកញ្ញា ក្រោយៗទៀត Cambodia We did it»។

ក្រៅពីនេះ នៅមានសារលើកទឹកចិត្តជាច្រើនដែលប្រជាជនកម្ពុជា បាន Comment ទៅកាន់ កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021។

ដោយឡែក នៅម៉ោងប្រមាណ ១១ថ្ងៃត្រង់ កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 បានបង្ហោះរូបថតជាច្រើនសន្លឹកបន្ថែមទៀត ដែលការរៀបរាប់លើរូបថតនោះ បង្ហាញឱ្យឃើញថា ជាការអរគុណឆ្លើយតបទៅនិង Comment របស់អ្នកគាំទ្រខាងលើនេះ។ ម៉ារ៉ាឌី រៀបរាប់ថា៖ «សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែគាំទ្រ និងផ្តល់កំលាំងចិត្តដល់រូបនាងខ្ញ៉ំតាំងពីដំបូងរហូតដល់ពេលនេះ។ នាងខ្ញ៉ំពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងដែលបាននាំយកកម្ពុជាមកកាន់ឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះ។»

សូមជម្រាបផងដែរថា សកម្មភាព និងអ្វីដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកធ្វើនៅពេលនេះ សរបញ្ជាក់ឱ្យឃើញថា ទោះកញ្ញា ងិន ម៉ារ៉ាឌី មិនបានជាប់ចំណាត់ថ្នាក់ណាមួយក៏ពិតមែន តែនាងឆក់បានបេះដូងប្រជាជនកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងរបស់នាង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់