ទោះបីជា ល្អហួស មិនទទួលបានគ្រឿងឥស្សរិយយសដូចសិល្បកររៀមច្បងជាច្រើនក៏ពិតមែន ក៏នាងនៅតែបង្ហាញគំនិតវិជ្ជាមាន ដោយសង្ឃឹមថា ថ្ងៃណាមួយនាងនឹងអាចធ្វើបានដូចសិល្បករ និងវីរៈសិល្បកររៀមច្បងទាំងអស់គ្នាក្នុងការទទួលបានគ្រឿងឥស្សរយសពីសម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ចំពោះសេចក្ដីស្រឡាញ់ ការលះបង់ក្នុងការចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីបុព្វហេតុនៃវប្បធម៌ជាតិ។

ក្នុងនោះផងដែរ ម្ចាស់ជយលាភីអន្តរជាតិ Miss Preteen Junior Idol World 2024 រូបនេះ ក៏ចែករំលែកការបង្ហោះរបស់ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី ដែលលើកឡើងអំពីការមិនទទួលបានគ្រឿងឥស្សរិយយសដូចសិល្បករដទៃទៀត។

ទោះបវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាព ជូរី ល្អហួស មិនបញ្ចេញយោបល់អ្វីបន្ថែម តែនាងបានបង្ហាញភាពសោកសៅតាមរយៈ emoji រហូត MUC 2021 ចូលទៅបញ្ចេញមតិយោបល់ពីក្រោមការចែករំលែកនោះ។ ម៉ារ៉ាឌី និយាយបែបលើកទឹកចិត្ត ល្អហួស យ៉ាងដូច្នេះថា «មិនអីទេអូន មិនទទួលបានក៏មិនអីដែរ សំខាន់យើងបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិយើងអស់ពីសម្ថភាពហើយ ខិតខំបំពេញការងារនិងបន្តក្តីសុបិនពួកយើងជាបន្តបន្ទាប់ទៀត បងមានមោទនភាពចំពោះអូនជានិច្ច love you»។

ថ្វីដ្បិតតែពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនីបានបញ្ចប់ទៅហើយក្តី តែអ្នគគាំទ្រមួយចំនួននៅតែបង្ហាញអារម្មណ៍សោកស្តាយដែលបវរកញ្ញាក្នុងដួងចិត្តពួកគេពុំទទួលបានគ្រឿងឥស្សរិយយសដូចសិល្បករដទៃ។ ប៉ុន្តែ មិនជាអ្វីព្រោះគ្រប់គ្នានៅតែស្រលាញ់ queen របស់ពួកគេ ហើយសង្ឃឹមថា queen គ្រប់រូបនឹងអាចទទួលបានការបំពាក់គ្រឿងឥស្សរិយយសនៅឆ្នាំបន្តបន្ទាប់៕























Account
Security
Favourite Content