សមាជិក NewJeans នាំគ្នា Live ទម្លាយខ្ទេចរឿងដែលពួកគេរងអំពើអយុត្តិធម៌ និងស្នើសុំ HYBE ធ្វើរឿងនេះបន្ទាន់

សមាជិកទាំង ៥ របស់ NewJeans បាននាំគ្នាចូល Live លើ YouTube ដោយគ្មានការប្រកាសជាមុនកាលពីល្ងាចថ្ងៃពុធក្រោមប្រធានបទ “What NewJeans Wants to Say” (អ្វីដែល NewJeans ចង់និយាយ)។ ក្នុងនោះពួកគេបាននិយាយពីបញ្ហាដែលពួកគេកំពុងប្រឈម ជាពិសេសបានជំរុញឱ្យ HYBE តែងតាំង Min Hee Jin ជានាយកប្រតិបត្តិនៃ ADOR ឡើងវិញឱ្យបានមុនចុងខែកញ្ញានេះ។

Minji បាននិយាយអំពីភាពតានតឹងកំពុងបន្តរវាង Min Hee Jin និង HYBE ថា៖ “អស់រយៈពេលកន្លះឆ្នាំ រឿងដែលមិនចាំបាច់ និងគួរឱ្យហត់នឿយទាំងអស់នៅតែបន្ត។ ក្នុង​នាម​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ យើង​ពិត​ជា​មិន​ស្រួល​ចិត្តនោះ​ទេ»។ នាង​បាន​បន្ត​ថា៖ “យើង​មាន​បទចម្រៀង​ដែល​យើង​ចង់​បង្កើត និង​គោលដៅ​ដែល​យើង​ចង់​សម្រេច ប៉ុន្តែ​ប្រសិន​បើ​អ្វីៗ​នៅ​តែ​បន្ត​បែប​នេះ យើង​នឹង​បាត់​បង់​អត្តសញ្ញាណ​របស់​យើង​ជា​ក្រុម ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​គ្មាន​ថាមពល… យើងនៅទីនេះដើម្បីបង្ហាញពីគំនិតរបស់យើងដោយផ្ទាល់ ពីព្រោះការបន្តបែបនេះគឺមិនល្អសម្រាប់ទាំងអស់គ្នា។ សូម​បញ្ឈប់​សកម្មភាព​ហត់នឿយ​ទាំងនេះ​ទៅ”។

Haein បាននិយាយបន្ថែមដោយរិះគន់វិធីសាស្រ្តដោះស្រាយរបស់ HYBE ថា៖ “វិធីដែល HYBE ដំណើរការ ហាក់ដូចជាមិនស្មោះត្រង់ ឬត្រឹមត្រូវសម្រាប់ពួកយើងនោះទេ។ សូមមេត្តាបញ្ឈប់ការជ្រៀតជ្រែក និងនាំយកនាយកប្រតិបត្តិរបស់យើងគឺ Min Hee Jin មកវិញ។ យើង​មិន​ចង់​ធ្វើ​ការ​ជាមួយ​មនុស្ស​ចម្លែក​ក្នុង​បរិយាកាស​ដែលមិនទម្លាប់​ទេ—នាំពួក​យើង​ត្រឡប់​ទៅ ADOR ដូចមុនវិញទៅ។ ពួកយើង​មិន​សុំ​អ្វី​ពិសេស​ទេ។ យើងគ្រាន់តែចង់ឱ្យមនុស្សគ្រប់គ្នាធ្វើការងាររបស់ពួកគេឱ្យបានត្រឹមត្រូវ។ ពួកយើង​នឹង​ធ្វើ​តួនាទី​របស់​យើង ដូច្នេះ​សូម​ស្តាប់​សំណើ​របស់​ពួកយើងផង”។

Danielle បាននិយាយដោយអង្វរថា៖ “គិតថាពួកយើងជាមនុស្សដូចគ្នា សូមឈប់ធ្វើបាបនាយកប្រតិបត្តិរបស់យើងទៅ។ វាពិតជាអយុត្តិធម៌ណាស់ ហើយ HYBE ចាប់ផ្តើមមើលទៅដូចជាក្រុមហ៊ុនអមនុស្សធម៌។ តើ​ឱ្យពួកយើង​រៀនសូត្រ​អ្វី​បាន?”

នាងបន្តថា៖ “CEO Min Hee Jin មិន​ត្រឹម​តែ​ជា​អ្នក​ផលិត​តន្ត្រី​របស់ពួកយើងប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​អ្នក​ដែល​បង្កើតអត្តសញ្ញាណបច្ចុប្បន្នរបស់ NewJeans ។ គាត់ពិភាក្សាសូម្បីតែព័ត៌មានលម្អិតតូចបំផុតជាមួយយើង ហើយពន្យល់ពួកយើងឱ្យយល់យ៉ាងច្បាស់។ NewJeans មានពណ៌ និងសម្លេងពិសេសផ្ទាល់ខ្លួន ហើយវាត្រូវបានបង្កើតឡើងដោយ CEO Min Hee Jin។ គាត់គឺមានសារៈសំខាន់ចំពោះអត្តសញ្ញាណរបស់ NewJeans ហើយយើងទាំងអស់គ្នាមានអារម្មណ៍ថាគាត់មិនអាចជំនួសបានឡើយ”។

ក្នុងវីដេអូ Live នេះដែរ Hanni ក៏បានចែករំលែករឿងមួយនៅពេលដែល Manager ម្នាក់របស់ HYBE បានណែនាំក្រុមចម្រៀងរបស់ពួកគេឱ្យព្រងើយកន្តើយនឹងនាង ទោះបីជាតារាទាំងនោះបានស្វាគមន៍នាងរួចហើយក៏ដោយ។

នាង​បាន​និយាយ​ថា៖ “ថ្ងៃ​មួយ​ខ្ញុំ​កំពុងនៅបន្ទប់​រង់ចាំ​តែ​ម្នាក់​ឯង ហើយ​សមាជិក​នៃ​ក្រុម​ផ្សេង​ទៀត​បាន​ដើរកាត់​ខ្ញុំ​​ជាមួយ​នឹង​អ្នក​គ្រប់​គ្រង​ម្នាក់របស់ពួកគេ។ ពួកយើង​បានរាក់ទាក់គ្នាធម្មតា​។ ប៉ុន្តែមួយសន្ទុះក្រោយមកនៅពេលពួកគេត្រលប់មកវិញ អ្នកគ្រប់គ្រងរបស់ពួកគេបានប្រាប់ពួកគេនៅចំពោះមុខខ្ញុំថា ‘កុំអើពើនឹងនាង’។ គិត​មក​ដល់​ពេល​នេះ ខ្ញុំ​នៅ​តែ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​រឿង​បែប​នេះ”។

Hanni បន្ត​ថា៖ “ខ្ញុំ​បាន​ប្រាប់ CEO ថ្មី​របស់​យើង​អំពី​រឿងនេះ ប៉ុន្តែគាត់​បាន​ប្រាប់​ខ្ញុំ​ថា​គ្មាន​ភស្តុតាង​ទេ ហើយ​វា​យឺត​ពេល​ក្នុង​ការ​ដោះស្រាយឥឡូវ​នេះ។ បែបនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​បាន​បាត់​បង់​អ្នក​ការពារ​យើង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា [នាយក​ប្រតិបត្តិ​ថ្មី​របស់​យើង] មិន​បារម្ភ​ពី​យើង​ទេ។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ដោយ​ស្មោះត្រង់​អំពីហេតុការណ៍នោះ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​មួយ​រំពេច​នោះ ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​កុហកទៅវិញ។ ខណៈដែលពីមុន CEO Min Hee Jin តែងតស៊ូដើម្បីយើង អ្នកគ្រប់គ្រងថ្មី​និយាយ​នៅ​ខាង​ក្រៅ​ថាពួកគេ​នឹង​ជួយ​យើង ប៉ុន្តែធាតុពិតពួកគេ​គ្រាន់​តែ​ដោះ​សារ ហើយ​និយាយ​ថា វា​ជាបញ្ហា​ដែល​ពួក​គេ​មិន​អាច​ធ្វើ​អ្វី​បាន​”។

Minji បានបិទការផ្សាយបន្តផ្ទាល់ជាមួយនឹងសារដ៏មុតមាំថា៖ “អ្វីដែលពួកយើងចង់បានគឺ ADOR ពីមុនដែលមាន Min Hee Jin ជា CEO ហើយថ្នាក់ដឹកនាំ និងក្រុមការងារធ្វើការរួមគ្នាតែមួយ។ យើងជឿថានេះគឺជាវិធីដើម្បីជៀសវាងជម្លោះបន្ថែមទៀតជាមួយ HYBE ។ យើងស្នើសុំឱ្យប្រធាន Bang និង HYBE ស្តារ ADOR ឡើងវិញឱ្យបានមុនថ្ងៃទី២៥។”

ការ​ Live នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​លេង​អ៊ីនធឺណិត។ មតិខ្លះបានគាំទ្រ NewJeans ដោយនិយាយថា៖ “ស្រមៃមើលថាតើពួកគេខកចិត្តប៉ុណ្ណាទើបដល់ថ្នាក់ចេញ Live និយាយពីរឿងនេះ” និង “អ្វីដែល HYBE កំពុងធ្វើគឺការគំរាមកំហែងនៅកន្លែងធ្វើការ។ ពួកគេ​មិន​បាន​ការពារ​សិល្បៈករទេ” ជាដើម។ យ៉ាង​ណា​ក៏​ដោយ ក៏មានមតិ​ខ្លះ​ទៀតបានបង្ហាញជំហរផ្សេង​ថា NewJeans ជាសិល្បករមិនគួរបង្ហាញជំហរតែម្ខាងៗបែបនេះនោះទេ ខណៈមតិជាច្រើនទៀតបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងពីអនាគតរបស់ក្រុមចម្រៀងមួយនេះ ស្របពេលដែលសង្គ្រាមថ្នាក់ដឹកនាំនៅតែបន្ត។

គួររំឭកថា HYBE បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Min Hee Jin កាលពីខែមេសាកន្លងទៅ ពីបទបំពានកាតព្វកិច្ច ហើយនៅថ្ងៃទី ២៧ ខែសីហា ពួកគេបានតែងតាំង Kim Joo Young អតីតប្រធានផ្នែកធនធានមនុស្សរបស់ HYBE ជានាយកប្រតិបត្តិថ្មីរបស់ ADOR ។ ជាលទ្ធផល Min Hee Jin ត្រូវបានដកហូតសិទ្ធិគ្រប់គ្រងរបស់នាងបន្ទាប់ពីបម្រើការជានាយកប្រតិបត្តិរបស់ ADOR អស់រយៈពេលប្រហែល ២ ឆ្នាំ ៩ ខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។ Min Hee Jin បានអះអាងថានេះជាការបណ្តេញចេញដោយឯកតោភាគី ខណៈដែល HYBE ការពារការផ្លាស់ប្តូរនេះថាជាការធ្វើតាមនីតិវិធីច្បាប់ ៕

CEO ចាស់ Min Hee Jin (រូបខាងឆ្វេង) និង CEO ថ្មី Kim Joo Young (រូបខាងស្ដាំ)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ



Leave a Reply

Your email address will not be published.Required fields are marked *