ទោះបទ «Smoke Up» វណ្ណដា និង Young Ohm ទម្លាក់ Teaser ខ្លី តែអ្នកចូលមើលពិតជាមិនធម្មតា

ទី​បំផុត​ការ​ទន្ទឹង​រង់ចាំ​របស់​អ្នក​គាំទ្រ​នៃ​តារា​រ៉េប​ល្បី​របស់ប្រទេស​កម្ពុជា និងថៃ បាន​ទម្លាក់ Teaser បទ​ថ្មី​របស់​អ្នក​ទាំង​ពីរ​ហើយ។ «Smoke Up» ពិតជា​បទ​ថ្មី​នៃ វណ្ណដា និង YoungOhm ប្រាកដ​មែន ព្រោះ​នោះ​ជា​តម្រុយ​ដែល​តារា​ប្រុស​វ័យ ២៨ ឆ្នាំ ធ្លាប់​បាន​បង្ហោះ​រួម​ជាមួយ​រូប​តារា​រ៉េប​ដ៏​ល្បី​របស់​ថៃ កាលពី​សប្ដាហ៍​មុន។

ទោះ​ជា Teaser ខ្លី​ត្រឹមតែ​១៦ វិនាទី មាន​ឃ្លា​ចម្រៀង​ប៉ុន្មាន​ម៉ាត់​ក៏​ពិត​មែន​ប៉ុន្តែ​ទំហំ​នៃ​ការ​គាំទ្រ ពិតជា​មិន​ធម្មតា​ឡើយ ដោយ Teaser ទី​១​នោះ មាន​អ្នក​មើល​ជាង ៦ សែន​ដង​រួច​ទៅ​ហើយ​នៅ​លើ​ហ្វេសប៊ុក ត្រឹម​ពេល​១​យប់។ ចំណែក​អ្នក​បញ្ចេញ​មតិ​ទៀត​ឡើង​ជិត ១ សែន​អ្នក​ទៅ​ហើយ ដោយសារ​ទាំង​ភ្លេង និង​អត្ថន័យ​ចម្រៀង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ទាក់​ចិត្ត​ឲ្យ​ចុច​ស្ដាប់​ម្ដង​ហើយ​ម្ដង​ទៀត។

YoungOhm គឺជា​តារា​រ៉េប​ទី ៥ ហើយ ដែល វណ្ណដា បាន​សហការ​ផលិត​បទ​ចម្រៀង នាដើមឆ្នាំ ២០២៥ នេះ ក្រោយ​ចេញ​បទ «ASIAN STATE OF MIND» ច្រៀង​រួម​គ្នា​ជាមួយ​កំពូល​តារា​នៅ​អាស៊ី ៤ រូប​ទៀត​គឺ Awich ,Jay Park, Rapper ចិន Masi Wei និង​តារា​រ៉េប​ឥណ្ឌា KR$NA កាលពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។

សម្រាប់​បទ «Smoke Up» រវាង វណ្ណដា និង Young Ohm នឹង​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នា​ថ្ងៃ ១៣ ខែ​មីនា ឆ្នាំ ២០២៥ ស្អែក។ នេះ​បើ​យោង​តាម​ការ​លើ​បង្ហោះ​ផ្ទាល់​របស់​តារា​ប្រុស​មាន​ប្រភព​មក​ពី​ខេត្ត​ព្រះសីហនុ ដាក់​កាលបរិច្ឆេទ​លើ​ហ្វេសប៊ុក។

អ្នក​គាំទ្រ​របស់ វណ្ណដា និង Young Ohm សឹងតែ​មិន​អាច​រង់ចាំ​ស្ដាប់​បទ​ថ្មី​នោះ​បាន​ឡើយ ព្រោះ​ពួកគេ​ជឿជាក់​ថា «Smoke Up» និង​បង្ហាញ​ពី​ភាព​ឥតខ្ចោះ​នៃ​តន្រ្តី​របស់​កំពូល​តារា​រ៉េប​ទាំង​ទ្វេ​ជាក់ជាមិនខាន៕

រូបភាព៖ Vann Da



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *