បណ្ដាក្រុមហ៊ុន និងស្ថាប័នក្នុងឧស្សាហកម្មគ្រឿងស្រវឹង រួមគ្នាដាក់ចេញយុទ្ធនាការ “Moderation Week” ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក

កិច្ចសហការថ្មីនេះ នឹងធ្វើការផ្សព្វផ្សាយតាមរយៈភស្ដុតាងជាក់ស្ដែង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ តាមរយៈការចេញផ្សាយពីរបាយការណ៍ថ្មី របាយការណ៍សង្ខេប និងគេហទំព័រអប់រំ ដើម្បីលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ !

ទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥៖ សម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific International Spirits and Wines Alliance ឬ APISWA) និងស្ថាប័នដៃគូមកពីប្រទេសចំនួន ១២ រួមទាំងប្រទេសកម្ពុជាផងដែរ បានចាប់ផ្តើមដាក់ចេញយុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម ជាលើកដំបូងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកតំណាងប្រមាណជា ១៨ រូបមកពីស្ថាប័នពាណិជ្ជកម្មគ្រឿងស្រវឹងចម្រុះ និងក្រុមហ៊ុនផលិតគ្រឿងស្រវឹងផ្សេងៗ រួមទាំងស្រា ស្រា​​ទំពាំងបាយជូរ និងស្រាបៀរ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ការ​ពិសាដោយការទទួលខុសត្រូវនៅក្នុងតំបន់។

យុទ្ធនាការនេះមានគំនិតផ្តួចផ្តើមសកម្មភាពអប់រំជាច្រើន ដើម្បីដោះស្រាយបញ្ហានៃផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ និងលើកកម្ពស់ការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះក៏មានការដាក់ដំណើរការគេហទំព័រថ្មីដើម្បីស្វែងយល់បន្ថែមពីប្រធានបទនេះផងដែរ www.responsibledrinkingapac.org ។

យុទ្ធនាការនេះ បានធ្វើឡើងខណៈដែលកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាសុខភាពសាធារណៈ និងកំពុងក្លាយជាបន្ទុកនៅក្នុងសង្គមដោយសារតែផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ស្របពេលដែលច្បាប់គ្រប់គ្រងនៅមានកម្រិត និងការយល់ខុសលើការទទួលទានគ្រឿងស្រវឹងដោយសារតែពុំទាន់មានគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) និងនិយមន័យច្បាស់លាស់លើ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង»។ ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់ ជាពិសេសការប្រើប្រាស់ច្រើនហួសកម្រឹត (HED) បានកើនឡើងទ្វេដងគិតចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។ ក្នុងនោះ មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៤ នាក់ និង ប្រមាណពាក់កណ្តាល នៃអ្នកពិសាគ្រឿងស្រវឹងសរុប បានទទួលទានរហូតដល់ស្រវឹង។ ប្រទេសកម្ពុជាពុំទាន់មានច្បាប់កំណត់អាយុទិញគ្រឿងស្រវឹង (Legal Purchase Age) នៅឡើយ ហើយស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលពុំទាន់បានដាក់ចេញច្បាប់នេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ APISWA និងដៃគូរបស់ខ្លួននឹងប្រើប្រាស់យុទ្ធនាការ «Moderation Week» ដើម្បីចែករំលែក និងផ្តល់ការណែនាំព័ត៌មានបែបវិទ្យាសាស្រ្តស្តីពីការទទួលទានគ្រឿងស្រវឹង គោលការណ៍ថ្នាក់ជាតិស្តីពីការពិសាគ្រឿងស្រវឹង និងកំណត់និយមន័យឱ្យបានច្បាស់លាស់ទៅលើពាក្យ «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដើម្បីជួយពលរដ្ឋកម្ពុជាសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹង។ របាយការណ៍ស្ដីពី «វិថីទៅកាន់ឆ្នាំ ២០៣០៖ កិច្ចសហប្រតិបត្តិការណ៍ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹង» ឬ The Road to 2030: A Partnership Approach to Reducing Harmful Alcohol Consumption ក៏បានដាក់ចេញផ្សាយនៅថ្ងៃនេះផងដែរ ដោយបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅកាន់គោលដៅរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងចំនួន ២០% នៅត្រឹមឆ្នាំ ២០៣០ និងគូសបញ្ជាក់អំពីចំណុចដែលត្រូវពង្រឹងបន្ថែមទៀត។

នៅសប្តាហ៍នេះ យុទ្ធនាការនៅលើបណ្ដាញសង្គមថ្មីមួយទៀតដែលមានឈ្មោះថា «ល្មមៗក៏សប្បាយ» ឬ Too Much of a Good Thing ក៏នឹងចាប់ផ្តើមដំណើរការផងដែរ ដោយមានអ្នកបង្កើតមាតិកាល្បីៗចូលរួមផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះ នឹងចេញជាវីដេអូខ្លីៗដើម្បីលើកទឹកចិត្តដល់ការសម្រេចចិត្តក្នុងការពិសាគ្រឿងស្រវឹងជាផ្នែកមួយនៃតុល្យភាពនៅក្នុង។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ គេហទំព័រ www.responsibledrinkingapac.org និងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Responsible Drinking APAC» ឬការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ អាស៊ីប៉ាស៊ីហ្វិក នឹងផ្តល់ការយល់ដឹងតាមបែបវិទ្យាសាស្ត្រអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងដល់សុខភាព កម្រិតស្តង់ដារនៃគ្រឿងស្រវឹង និងការណែនាំសម្រាប់ការពិសាប្រកបដោយការទទួលខុសត្រូវ។ គេហទំព័រនេះក៏មានផ្តល់នូវការវាយតម្លៃផ្ទាល់ខ្លួនជុំវិញឥរិយាបថការទទួលទានគ្រៀងស្រវឹង គោលការណ៍ណែនាំតាមប្រទេសនីមួយៗ និងការណែនាំបុគ្គលម្នាក់ៗឱ្យស្វែងរកការប្រឹក្សាជាមួយអ្នកជំនាញនៅពេលចាំបាច់។

លោក Tim Wallworkប្រធាន​ នៃសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APISWA) បានលើកឡើងថា៖ «ផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលើសលប់នៅតែជាបញ្ហាប្រឈមនៅក្នុងសុខភាពសាធារណៈ ហើយក្រុមហ៊ុន និងស្ថាប័ននៅក្នុងវិស័យនេះមានតួនាទីសំខាន់ណាស់ក្នុងការសហការជាដៃគូរួមគ្នាកាត់បន្ថយបញ្ហានេះ។ យុទ្ធនាការ «Moderation Week» ឬសប្ដាហ៍ទទួលទានកម្រិតមធ្យម គឺជាសក្ខីភាពមួយនៃភាពជាដៃគូ ក្នុងការប្រមូលផ្តុំគ្រប់ភាគីពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន។ យើងនឹងអាចលើកកម្ពស់វប្បធម៌នៃការទទួលទានកម្រិតមធ្យម (Drinking in Moderation) ផ្តល់សិទ្ធិអំណាចដល់អ្នកទទួលទានក្នុងការសម្រេចចិត្តបានត្រឹមត្រូវប្រកបដោយការយល់ដឹង និងឈានឆ្ពោះទៅរកគោលដៅរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងឱ្យបាន ២០% នៅត្រឹមឆ្នាំ ២០៣០។»



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *