តារាកំប្លែង នាយក្រិន ឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ត្រៀមបញ្ចូនទៅព្យាបាលនៅភ្នំពេញថ្ងៃនេះ

កាល​ពី​យប់​មិញ តារា​កំប្លែង នាយ​ក្រិន ស្រាប់​តែ​ឈឺ​ធ្ងន់ និង​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយឥឡូវនេះកំពុងត្រៀមបញ្ជូនទៅព្យាបាល​នៅភ្នំពេញ។ នេះ​បើ​តាម​រូបភាពដែល​បាន​បង្ហោះ​លើ​អាខោន​ផ្លូវ​ការ នាយ​ក្រិន​បាត់​ដំបង និងអាខោនលោក សាវិន ហ្វីលីព។

រូប​ភាព​តារា​កំប្លែង នាយ​ក្រិន ដែល​កំពុង​សម្រាក​ស្ដូក​ស្ដឹង​នៅ​លើ​គ្រែ​ពេទ្យ បាន​កំពុង​អង្រួន​បេះ​ដូង​មហាជន​ឱ្យ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​លោក​ជា​ពន់ពេក។ ដ្បិត​ម្សិល​មិញ តារា​កំប្លែង​រូប​នេះ​ត្រូវ​បាន​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​សង្គ្រោះ​ភ្លាមៗ​ទាំង​កណ្ដាល​យប់។ ដោយ​ឡែក ព្រឹកមិញ​នេះ លោក សាវិន ហ្វីលីព បាន​ចុះ​ទៅ​ខេត្ត​បាត់ដំបង និង​បាន​​ប្រាប់ពី​ស្ថានភាព​ជំងឺ​របស់​នាយ​ក្រិនយ៉ាងដូច្នេះថា៖ «វេជ្ជបណ្ឌិតបញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហេីយបង្កជាមេរោគយ៉ាងច្រេីនហេីយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហេីយរហូត២៤ពាន់មេរោគឯណោះ ហើយពេលនេះនាយក្រិនស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់នៅឡើយ»។

ជាមួយ​គ្នា លោក សាវិន ហ្វីលីព បាន​ធ្វើ​ការ​ស្នើ​ដល់​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​បញ្ជូន នាយ​ក្រិន ដើម្បី​ទទួល​ការ​ព្យាបាល​បន្ត​នៅ​ភ្នំពេញ ហើយ​ក៏​ទទួល​បាន​ការ​យល់​ព្រម​ផង​ដែរ។ ដោយ​ឡែក ពេល​មក​ដល់​ភ្នំពេញ​នឹង​មាន​តារា​កំប្លែង ប្រឹម​ប្រិយ នៅ​ចាំ​ទទួល​ជួយ​រូប​លោក៕

រូបភាព ៖ សាវិន ហ្វីលីព និង នាយក្រិន បាត់ដំបង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *