ណា សាឌី ហ៊ានបើកកកាយភាពឃោរឃៅរបស់ថៃមកលើកម្ពុជា ទោះមានឈាមពាក់កណ្ដាលជាថៃក៏ដោយ

​កូន​ខ្មែរ​កាត់​ថៃ ណា សាឌី បាន​ជ្រើស​យក​ភាព​ត្រឹម​ត្រូវ​ដោយ​បើក​កកាយ​ភាព​សាហាវ​ព្រៃ​ផ្សៃ​របស់ថៃ​មក​លើ​កម្ពុជា​ ដើម្បី​ឱ្យ​ពិភពលោក​ និង​អន្តរជាតិ​បាន​ដឹងថាសង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី គឺ​បង្ក​ឡើង​ពីភាគី​ថៃ​សុទ្ធសាធ។

នៅ​ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​ជា ៣ នាទី ពិធី​ការិនី​រូប​ស្រស់ ណា សាឌី ដែល​មាន​ឪពុក​ជា​ជន​ជាតិ​ថៃ និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ បាន​បរិយាយ​ពី​ទង្វើ​ដ៏​សាហាវ​​របស់​កង​ទ័ព​សៀម​មក​លើ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ភ្ជាប់​ជាមួយ​ភស្តុតាង ដោយបានលើកឡើងថា ក្នុង​នាម​ជា​កូន​កាត់​ខ្មែរ​ថៃ ដែល​មាន​បេះដូង​ជា​ខ្មែរ នាង​ខ្ញុំ ណា សាឌី មាន​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា​និង​ថៃ។ ខ្ញុំ​ចង់​ប្រើប្រាស់​អាខោន​ផ្លូវ​ការ​របស់​ខ្ញុំ​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​និង​ការ​ការ​យោគយល់​នៅ​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​មួយ​នេះ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ មាន​របាយការណ៍​ជូន​ដំណឹង​អំពី​ការ​រំលោភ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​ពី​សំណាក់​កង​ទ័ព​សៀម ហើយ​លើក​នេះ​ពួក​គេ​បាន​ប្រើ​ប្រាស់​កាំភ្លើង​ធំ​បាញ់​មក​លើ​ទីតាំង​ជា​ច្រើន​ក្នុង​តំបន់​ជាប់​ព្រំដែន​កម្ពុជា-ថៃ និង​បាន​ប្លោង​គ្រាប់​បែក ព្រម​ទាំង​ចលនា​កង​ទ័ព​ជើង​គោក។ កង​ទ័ព​សៀមក៏​បាន​បាញ់​ផ្លោង​មក​លើ​ប្រាសាទ​ព្រះ​វិហារ​និង​ប្រាសាទ​តា​ក្របី​បណ្ដាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ និង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ស្ពាន​ ថ្នល់ សាលារៀន វត្ត​អារាម ផ្ទះ​សម្បែង​របស់​ពលរដ្ឋ។ ហេតុការណ៍​នេះ​បាន​ប៉ះពាល់​ជា​ខ្លាំង​ដល់​ប្រជាជន​ធ្វើ​ឱ្យ​ពួក​គាត់​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​រស់​ក្នុង​ជំរំ​ភៀស​សឹក​ដើម្បី​រក្សា​សុវត្ថិភាព​ និង​គេច​ពី​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​កងទ័ព​សៀម។

ជាមួយ​គ្នា​នេះ ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​បាយ័ន​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​នា​ពេល​នេះ​កម្ពុជា​បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​យ៉ាង​កម្រោល​របស់​ទាហាន​ថៃ ដោយ​បន្ត​អនុវត្ត​លើ​កិច្ច​ព្រម​ព្រាង​សន្តិភាព​លើ​បទ​ឈប់​បាញ់ និង​បន្ត​ដោះ​ស្រាយ​តាម​រយៈ​មធ្យោបាយ​ស្រប​ច្បាប់​និង​ការ​ទូត។

កូន​ខ្មែរ​កាត់​ថៃ​ដែល​មាន​បេះដូង​ជា​ខ្មែរ កើត​លើ​ទឹក​ដីខ្មែរ និង​ធំធាត់​នៅ​ទីនេះ ​បាន​បញ្ជាក់​បន្ថែម​ថា ​ប្រជាជន​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម ពួក​គាត់​ត្រូវ​ការ​ សន្តិភាព ស្ថិរភាព សុវត្ថិភាព លទ្ធភាព​រស់​នៅ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ហើយ​គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់​ឃើញ​ប្រទេស​មាន​សន្តិភាព ការ​យោគយល់ និង​ការ​ការពារ​ជីវិត​ប្រជាជន​ស្លូត​ត្រង់៕

ចុចទីនេះដើម្បីទស្សនាវីដេអូពេញ ៖ https://www.facebook.com/reel/1204636024938117/?s=single_unit

រូបភាព ៖ Na sady



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *