Miss Universe កម្ពុជា​ចេញមុខ​សុំទោស​ចំពោះ​កំហុសឆ្គង​ដែលកើតឡើង​លើឆាកអន្តរជាតិ ក្នុង​វគ្គប្រកួត​ឈុតតំណាង​ជាតិ

នៅម៉ោងប្រមាណ៤ទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ទំព័រហ្វេសប៊ុកផ្លូវការNginMarady– Rosa ដែលគេ​ស្គាល់ថាជាទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់Miss Universe Cambodia 2021កញ្ញា ងិន ម៉ារ៉ាឌី បាន​បង្ហោះ​វីដេអូឈុត​តំណាងជាតិ «វប្បការិកា​ចត្វា​និមិត្ត» ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធីMiss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល។

Miss Universe Cambodia 2021 បានដើរនាំឈុតនេះដោយភាពជឿជាក់ក្នុងកម្មវិធីខ្នាតអន្តរជាតិនេះ តែជិត​ចុងបញ្ចប់​នៃការដើរ គេឃើញ​មានបញ្ហាបច្ចេកទេសបានកើតឡើង ដោយ​ផ្ទាំងខាងក្រោយ​ខ្នងនៃឈុត «វប្បការិកា​ចត្វា​និមិត្ត» ត្រូវបានរបូត នាំឱ្យកញ្ញា ងិន ម៉ារ៉ាឌី ត្រូវបង្អាក់​ដំណើរនៅ​នាទីចុងបញ្ចប់នោះ។ យ៉ាងណាមិញ ក្រុមការងារ​អ្នករៀបចំ​កម្មវិធីបាន​ជួយរៀបចំ​ឱ្យកញ្ញា ងិន ម៉ារ៉ាឌី ត្រឡប់​មកបង្ហាញ​ភាពជឿជាក់​នៅត្រង់ចំណុច​កណ្តាលម្តងទៀត ទើបឱ្យដើរត្រឡប់ទៅជាថ្មី។

មិនយូរនោះទេ ក្រោយកើតមានបញ្ហាបច្ចេកទេសនេះ កញ្ញា ងិន ម៉ារ៉ាឌី បានចេញ​មុខមកសុំទោស​ជាសាធារណៈ​លើទំព័រហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន​ចំពោះកំហុស​ឆ្គងដែលកើតឡើងលើឆាកអន្តរជាតិ ក្នុងវគ្គប្រកួតឈុតតំណាងជាតិនោះ ដោយ​កញ្ញាបានរៀបរាប់ថា៖ «នាងខ្ញ៉ំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការបង្ហាញនូវឈុតដ៏អស្ចារ្យរបស់កម្ពុជាមួយនេះទៅកាន់ពិភពលោក។ឈុត វប្បការិកាចត្វានិមិត្ត ដែលបានបង្ហាញអំពីវប្បធម៌ នឹងអរិយធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា។នាងខ្ញុំសូមអភ័យទោសរាល់កំហុសខុសឆ្គងដែលបានកើតឡើង។»

ងាកមកមើលគណនីហ្វេសប៊ុកឈ្មោះ ទឹក គ្រឿង ដែលជាអ្នកច្នៃម៉ូដឈុតតំណាងជាតិ «វប្បការិកា​ចត្វា​និមិត្ត» នៅព្រឹកមិញនេះ ក៏បាន​ចេញមុខសុំទោសលើ​កំហុសបច្ចេកទេស​ដែលបានកើតឡើងចំពោះឈុត «វប្បការិកា​ចត្វា​និមិត្ត» ដែល Miss Universe Cambodia 2021 គ្រងក្នុងកម្មវិធី Miss Universe លើកទី៧០ នេះដូចគ្នាដែរ។

ទឹក គ្រឿង រៀបរាប់លើគណនីហ្វេសផ្ទាល់ខ្លួនថា៖ «អរគុណដល់ប្អូនស្រី​Marady Nginដែលព្យាយាមសម្តែងបានយ៉ាងល្អ​ ហើយក៏សូមទោសបងប្អូនខ្មែរទាំងអស់ដែរចំពោះកំហុសបច្ចេកទេសមួយនេះ។ សង្ឃឹមថាគ្រប់គ្នាយោគយល់ព្រោះមុនយកទៅខ្ញុំសាកនឹងសម្រួលគ្រប់ជ្រុងជ្រោយហើយ»។

បញ្ហាបច្ចេកទេសនេះ មិនធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្តាញសង្គម​យកធ្វើជា​ប្រធានបទក្តៅ​នោះទេ ផ្ទុយទៅវិញគេឃើញមានការComment ពាក្យពេចន៍​លើកទឹកចិត្ត​ជាច្រើនទៅដល់ អ្នកច្នៃម៉ូដឈុតតំណាងជាតិនេះ និង Miss Universe Cambodia 2021ចំពោះភាព រឹងមាំ ដែលកញ្ញា​អាចប្រឈមមុខចំពោះ​សភាពការណ៍​ដែលបានកើតឡើង​ដោយអចេតនានោះបាន។

ខាងក្រោមជាវីដេអូ ឈុតតំណាងជាតិ«វប្បការិកាចត្វា​និមិត្ត»ដែលកញ្ញា ងិន ម៉ារ៉ាឌី បានគ្រង ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ក្នុងកម្មវិធី Miss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល៕

អត្ថបទ៖ យ៉ាដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ