ទីបំផុត ជា លាងឈែ ព្រមទទួលស្គាល់ទំនាក់ទំនងជាមួយតារាស្រី នួន ណាតាយ៉ា

នៅទីបំផុតតារាសម្តែងសាច់សខ្ចី និងមានត្រេទម្រង់មុខដូចតួចិនហុងកុង លោក ជា លាងឈែ ព្រមទទួលស្គាល់ហើយថាពេលនេះទំនាក់ទំនងរបស់ លោក និងតារាសម្តែង កញ្ញា នួន ណាតាយ៉ា គឺជាអ្នកយល់ចិត្តថ្លើមគ្នាពិតប្រាកដមែន។

ការបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីរូបថតមុនថ្ងៃអាពាហ៍ពិពាហ៍ (Pre- wedding) យ៉ាងផ្អែមល្អែមជាច្រើនសន្លឹករបស់លោក និងស្រីស្អាត នួន ណាតាយ៉ា ត្រូវបាន​បង្ហោះ​ជាសាធារណៈនៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ នាំឱ្យមហាជន និងអ្នកសិល្បៈក្នុងស្រុកភ្ញាក់ផ្អើលជាខ្លាំង​ ដោយស្ទើរ​តែមិនជឿថា​ជារូបភាព Pre-Wedding របស់លោកជាមួយគូស្នេហ៍ថ្មី ព្រោះកន្លងទៅតារាសម្តែងរូបនេះ ពុំដែល​បើកបង្ហាញ​ជីវិតស្នេហា​លោក​ឱ្យនរណាម្នាក់​បានដឹងឡើយ។

ប្រាប់ឱ្យដឹងទាំងភាពអឹមអៀន លាងឈែ ថា៖«ជាអ្នកយល់ចិត្តគ្នា … ប្រមាណ៤ខែហើយ គ្រាន់តែយើងមានពេលវេលានៅជាមួយគ្នា និងយល់​ចិត្តគ្នាបាន​ច្រើន ហើយក៏​មិនដែលឈ្លោះគ្នាដែរ។ ដំបូង​ឡើយ​យើងធ្លាប់ថតរឿងជាមួយគ្នាកាល ៤-៥ឆ្នាំមុន ប៉ុន្តែយើងអត់ដែលមានអារម្មណ៍ថាជាស្នេហាមួយគ្នាអ៊ីចឹងទេ ទើបក្រោយៗនេះយើងទៅថតកម្មវិធីមួយជុំគ្នា ក៏យើងគិតថាទំនាក់ទំនងពួកយើងល្អ ចំណង់ចំនូលចិត្តយើងដូចគ្នា»។

កញ្ញា ណាតាយ៉ា មានចំណុចពិសេសជាច្រើនអង្រួនបេះដូងលោកឱ្យរង្គោះរង្គើ ហើយ​ចំណុចពិសេស​ដែលឱ្យលោកពេញចិត្តលើ កញ្ញា ណាតាយ៉ា គឺ៖ «អត្តចរិត​គាត់គឺដូចខ្ញុំ​ចឹង របៀបថាអត់សូវនិយាយលេងសើចច្រើនទេ។ អ្វីដែលខ្ញុំចូលចិត្តគាត់ គឺគាត់​ស្មោះត្រង់ គាត់អត់​មានលាក់លៀម អត់មានភូតភរយើងទេ។ ពីមុន​មកគាត់ក៏​អត់បើកបេះដូងទទួលអ្នកសិល្បៈដែល គឺគាត់បិទចោលយូរដែរហើយ គាត់ព្យាយាមថា បើសិន​គាត់មានស្នេហាក៏គាត់យកអ្នកផ្សេងដែរ អត់យកអ្នកចង្កោមសិល្បៈទេ។ អានេះដូចគ្នាគូរ ជានិស្ស័យយើងបានជួបគ្នាទៅ បានប្តូរផ្នត់​គំនិតគាត់ថា​ហេតុអ្វីចាប់អារម្មណ៍ចុះឡើងៗចំអ្នករង្វង់សិល្បៈគ្នាកាលពី ៤-៥ឆ្នាំមុនអ៊ីចឹងទៅ!»។

ដោយឡែក រូបថត Pre- wedding ដ៏ផ្អែមល្អែមលើទឹកដីកំពត ដែលគ្រប់​គ្នាបាន​ឃើញនោះ​ជារូបថត Pre- wedding សម្រាប់ Studio Photo City ប៉ុណ្ណោះមិនមែនជា Pre- wedding ពិតប្រាកដរបស់អ្នកទាំងពីរនោះទេ ព្រោះបើ Pre- wedding ពិតប្រាកដ​របស់​អ្នកទាំងពីរ នឹងផ្ចិតផ្ចង់ និងប្រណីតជាងនេះទ្វេដង។ ទំនាក់ទំនងស្នេហានេះ នឹងស៊ីជម្រៅ ឬគម្រោងអនាគតយ៉ាងណានោះ លោកសុំមិនទាន់បកស្រាយ ដោយចង់ផ្តោតលើមុខជំនួញឱ្យជោគជ័យជាមុនសិន។

គួររំឭកផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ជា លាងឈែ មិនដែល​បើក​បង្ហាញពី​ទំនាក់ទំនងស្នេហា និងជីវិតឯកជនលោកឱ្យសាធារណជនបានដឹងឮច្រើនឡើយ ផ្ទុយមកវិញ លោកបានយកពេលវេលាទាំងនោះមកពង្រឹង និងពង្រីក​ការងារ​សិល្បៈភាពយន្តឱ្យកាន់តែមមាញឹក។ ត្បិតវិបត្តិកូវីដ១៩ ធ្វើឱ្យ​វិស័យសិល្បៈ​មានការធ្លាក់ចុះក៏ពិតមែន តែប្រជាប្រិយភាព​តារាសម្តែង​ចាស់វស្សានេះ​មិនធ្លាក់ចុះតាម​វិបត្តិកូវីដឡើយ ដោយលោកនៅតែមានការងារពេញៗដៃ។

ជាក់ស្តែង ពេលនេះលោកកំពុងថតរឿងភាគថ្មី “ភ័ព្វព្រេងនាងពិដោរ” របស់ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខណៈរឿងភាគមួយទៀត ចំណងជើង “លោកប្តី៣៦៥ថ្ងៃ” ដែល​លោកសម្តែង​ជាតួឯកប្រុស ទើបបញ្ចប់ការថត នឹងត្រៀមចាក់បញ្ចាំងឆាប់នេះ។

មិនត្រឹមជាតារាសម្តែងប៉ុណ្ណោះទេ ជា លាងឈែ និងគូរស្នេហ៍ ក៏មានមុខជំនូញក្រៅរង្វង់សិល្បៈផងដែរ ៕

អត្ថបទ៖ យ៉ាដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន