អ្នករៀបចំ Miss Universe Cambodia ស្ទើរស្រក់ទឹកភ្នែក ពេលឃើញ​ប្រជាជន​ខ្មែរ ពួតដៃ​គ្នាលើកទឹកចិត្ត​ឱ្យ ងិន ម៉ារ៉ាឌីពីចម្ងាយ

កញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 ទើបបញ្ចប់​ការ​ប្រកួត​ឈុតតំណាង​ជាតិ ក្នុងកម្មវិធី Miss Universe លើកទី៧០ នៅប្រទេស អ៊ីស្រាអ៊ែល។ បើទោះបីជា​មានកំហុសបច្ចេកទេសមួយចំនួនបានកើតឡើងក៏ពិតមែន តែកញ្ញា ម៉ារ៉ាឌី នៅតែរក្សា​បានជំហររឹងមាំ បង្ហាញពីឈុត «វប្បការិកា​ចត្វា​និមិត្ត» បានយ៉ាងល្អ ព្រមជាមួយ​ស្នាមញញឹម​ទៅកាន់ពិភពលោក។

ដោយឡែក មុននេះបន្តិច លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តក្រុមហ៊ុន CIM និងជាអ្នករៀបចំកម្មវិធី Miss Universe Cambodia បានប្រាប់ឱ្យអ្នកសារពត៌មានសិល្បៈ AMS ដឹងទាំងអួលដើមកថា៖«ពេលនេះខ្ញុំកំពុងអង្គុយអាន Comment លើហ្វេសប៊ុក ហើយទឹកភ្នែករបស់ខ្ញុំហូរមករហូតពេលអាន Comment របស់ប្រជាជនកម្ពុជា ដែលសរសេរឱ្យ ម៉ារ៉ាឌី។ ខ្ញុំរំភើបណាស់ រកនិយាយមិនចេញទេ ពេលឃើញ​ប្រជាជនកម្ពុជា ឱ្យតម្លៃលើការខិតខំប្រឹងប្រែងរបស់ ម៉ារ៉ាឌី និងលើកទឹកចិត្ត ម៉ារ៉ាឌី យ៉ាងខ្លាំង ទោះមានកំហុសលើឆាកក៏ពិតមែន តែប្រជាជនខ្មែរយើង មិនមាន​ការស្តីបន្ទោសក្នុងន័យជាន់ពន្លិច មានតែ​ការជំរុញ​លើកទឹកចិត្តគ្នា។ ខ្ញុំអត់ខ្វល់ថាប្រទេសដ៏ទៃគេសើចចំអកឱ្យទេ តែសំខាន់​ប្រទេសខ្ញុំ​អត់គិតចឹង ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ខ្ញុំមើលដឹងថា ម៉ារ៉ាឌី គាត់ពិបាកដើរ​ពេលចេញ​មកដំបូង ព្រោះតែផ្ទាំងពីក្រោយនោះ ធ្វើឱ្យគាត់ពិបាកដករបស់សៀតនិងចង្កេះ ហើយពេលលើកឡើងក៏មិនបានល្អ ដោយសារយើងមើលទៅឃើញយីយោគ។»

លោកបន្តថា៖«តែខ្ញុំរំភើបណាស់ និងកោតសរសើរទឹកចិត្តក្រុមការងារគេនៅនោះ បើធម្មតាគេឱ្យយើងចូលទៅឱ្យផុតៗហើយ តែនេះគេឱ្យយើងដើរមកវិញម្តងទៀត ធ្វើឱ្យឈុតខ្មែរ អាចដើរបានដល់ទៅជាង៣នាទី តែគេទូទៅគេដើរបានតែ១នាទីអីទេ!។»

អ្នករៀប​ចំកម្មវិធី Miss Universe Cambodia សង្ឃឹមថាហេតុការណ៍នេះនឹងនាំដំណឹង និងរឿងល្អឱ្យកម្ពុជា ខណៈ Twitter ផ្លូវការរបស់កម្មវិធី Miss Universe បានបង្ហោះឡើងថ្មីៗនេះ ថា We see you, Cambodia! ។

លោក ម៉ែន និមលរតន៍ ថា ទោះលទ្ធផលចេញមកបែបណា ក៏យើងនៅ​តែមានមោទនភាព​ចំពោះកញ្ញា ងិន ម៉ារ៉ាឌី ព្រោះកញ្ញា​កំពុងធ្វើឱ្យពិភពលោក​មើលឃើញពីភាពក្លាហាន អង់អាចរបស់ស្រី្តកម្ពុជា ៕

អត្ថបទ៖ យ៉ាដា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ