ស្ថាប័ន MUC ចេញបកស្រាយជុំវិញបញ្ហា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Kon Ant

ជុំ​វិញ​រឿង​រ៉ាវ​របស់​បេក្ខភាព Miss Universe Cambodia 2025 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Kon Ant ដែល​កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​យក​មក​វែកញែក​ពេញ​លើ​បណ្ដាញ​សង្គម ក្រោយ​ការ​ប្រកួត​ចប់សព្វគ្រប់ ពេល​នេះ​ស្ថាប័ន MUC ដែលគ្រប់គ្រង​ដោយ​លោក ឈួង យីឆូយ បាន​ផ្ដល់​ការ​បក​ស្រាយជាមួយ AMS infotainment ហើយ។

រាត្រី​គ្រង​មកុដ Miss Universe Cambodia 2025 បាន​បញ្ចប់​ ដោយ​ម្ចាស់​ជយលាភី​បាន​ទៅ​លើ ហ្វីយ៉ាតា ខណៈ​លំដាប់​រង​ទី១ បាន​ទៅ​លើ សុខកា គីមលាង ហៅ Kon Ant រី​ឯ​លំដាប់​រង​ទី​២ បាន​ទៅ​លើ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​ស្រាប់​តែ​លេច​ចេញ​រឿង​រ៉ាវ​មួយ​ចំនួន​ពាក់ព័ន្ធ​លំដាប់​រង​ដ៏​មាន​ឥទ្ធិពល​ទាំង​២ ខាងលើ។

រឿង​រ៉ាវ​ទី​១​នោះ​គឺ​លំដាប់​រង​ទី២ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន​និយាយ​​​នៅ​ក្នុង​ការ Live មួយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា​ខ្លួន​អាច​នឹង​មិនបាន​​បន្ត​ដំណើរ​ក្នុង​តំណែង​ Top 5 ​របស់ Miss Universe Cambodia 2025 ដោយ​ហេតុ​មាន​ការងារ​រវល់​ច្រើន​ ប៉ុន្តែ​បេក្ខភាព​លេច​ធ្លោ​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ខ្លួន​នាង​នៅ​ពុំ​ទាន់​បាន​ពិភាក្សា​ជាមួយ​ស្ថាប័ន MUC ​នៅ​ឡើយ​ទេ។

ចំណែក​ឯ​រឿង​រ៉ាវ​ទី​២​ នោះគឺបាន​កើត​ឡើង​បន្ទាប់​ពី​ហ្វេន​របស់ Kon Ant បញ្ចេញ​មតិ​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​តំណែង​ជយលាភី​ក៏​ដូច​ជា​ការ​បង្ហោះ Status របស់​ហ្វេន​ចំពោះ​ភាព​ស្ងប់ស្ងាត់​របស់ Queen ​ពួក​គេ។ ក្នុង​នោះ​ដែរ Kon Ant ក៏​បាន Add Story ថា​នាង​នឹង​បង្ហាញ​ភស្តុតាង​ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

ចំពោះ​រឿង​រ៉ាវ​ពាក់ព័ន្ធ​លំដាប់​រង​ទាំង​ពីរ​ត្រូវ​បានស្ថាប័ន MUC បក​ស្រាយ​និង​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា៖«ខាង​ស្ថាប័ន​នៅ​ពុំ​ទាន់​ទទួល​បាន​ការ​ស្នើ​សុំ​ផ្លូវ​ការ​ក៏​ដូច​ជា​ព័ត៌មាន​ទាក់ទង​នឹង​ការ​លាលែងតំណែង​របស់ វត្តី ក៏​ដូច​ជា​បញ្ហា​របស់ Kon Ant នៅ​ឡើយ​ទេ។ ដោយ​ឡែក ក្នុង​ពេល​បច្ចុប្បន្ន​ស្ថាប័ន​ក៏​កំពុង​ធ្វើ​ការ​ពិភាក្សា​ជា​លក្ខណៈ​សម្ងាត់​ជាមួយ​បេក្ខភាព​ទាំង​ពីរ​ ដោយភាព​ស្និទ្ធស្នាល​ដដែល»៕

រូបភាព ៖ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Kon Ant


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *