បវរកញ្ញាខ្មែរទាំង ៨ រូប ត្រៀមតំណាងជាតិ ទៅប្រកួតវេទិកាអន្តជាតិ

បវរកញ្ញា​កម្ពុជា​ជាច្រើន​រូប កំពុង​រៀបចំ​ខ្លួន ដើម្បី​ត្រៀម​ឡើង​ឆាក​អន្តរជាតិ តំណាង​មុខមាត់​ឲ្យ​កម្ពុជា។ សម្រាប់​បវរកញ្ញា​ទាំង​នោះ មាន​ខ្លះ​ក៏​ត្រូវ​បាន​ខាង​ស្ថាប័ន​រៀបចំ​ការ​ប្រកួត​ក្នុង​ស្រុក ហើយ​ខ្លះ​ទៀត​ត្រូវ​ប្រគល់​មកុដ​តែម្ដង ព្រោះ​បាន​ដឹង​ពី​សមត្ថភាព រួម​ទាំង​បទ​ពិសោធន៍​កន្លង​មក​តែម្ដង។

ចំពោះ​អ្នក​តំណាង​ជាតិ​ខ្លះ​ទៀត ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី Top 3 នៃ​កម្មវិធី​ណា​មួយ​តែម្ដង ជាក់ស្ដែង​ដូច​កញ្ញា Sydney Marith និង សារ៉ាន់ គីមឡាង ជាដើម។ ឆ្នាំ​នេះ កម្មវិធី​ប្រកួតប្រជែង​សម្រស់​មាន​ទាំង​មនុស្ស​ពេញ​វ័យ និង​កុមារ ត្រូវ​បាន​ខាង​កម្ពុជា​បាន​បញ្ជូន និង​ត្រៀម​បញ្ជូន​ទៅ​ប្រកួត​ច្រើន ខាង​ក្រោម​នេះ​ជា​បវរកញ្ញា​ខ្មែរ​ទាំង ៨ រូប ដែល​ត្រៀម​តំណាង​ជាតិ ទៅ​ប្រកួត​ឆាក​អន្តជាតិ នា​ពេល​ខាង​មុខ៖

១. ថៃ នារីសុជាតា Miss Universe Cambodia 2025 នឹង​ចេញ​ទៅ​ប្រកួត Miss Universe 2025 នៅ​ប្រទេស​ថៃ នា​ខែ​វិច្ឆិកា ខាង​មុខ។

២. Sydney Marith បវរកញ្ញា​ខ្មែរ​កាត់​អាមេរិក ជា Miss Planet Cambodia 2025 ហើយ​កម្មវិធី​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ៦ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​សាល​មហោស្រព​កោះពេជ្រ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា។

៣. ផន ស្រីពី Miss Cosmo Cambodia 2025 នឹង​ទៅ​វៀតណាម​ប្រកួត Miss Cosmo 2025ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ Creative Park ក្នុង​ទី​ក្រុង​ហូជីមិញ ​ថ្ងៃ ២០ ខែ​ធ្នូ ឆ្នាំ ២០២៥។

៤. សូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 ជា​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ក្នុង​ការ​ប្រកួត Miss International 2025 នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុង Tokyo ក្នុងYoyogi national gymnasium។

៥. សារ៉ាន់ គីមឡាង ​ក្លាយ​ជា​ម្ចាស់​មកុដ Miss Earth Cambodia 2025 និង​ចេញ ទៅ​ប្រកួត​នៅ​ហ្វីលីពីន តាម​ការ​គ្រោង​ទុក​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើ​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

៦. មាលីយ៉ាន នីតា សាំង Miss Asia Pacific International Cambodia 2025ហើយ​បើ​គ្មាន​ការ​ប្រែប្រួល​អ្វីទេ​អ្នកនាង នឹង​ចូល​ប្រកួត Miss Asia Pacific International 2025 នៅ​ថ្ងៃ ៨ ខែ​តុលា ឆ្នាំ ២០២៥ ហ្វីលីពីន។

៧. Sar Leaphy Health – ហ៊ែល សារលាភី Miss CosmoWorld Cambodia 2025 ដោយ​កញ្ញា​នឹង​ចូលរួម​ប្រកួត​កម្មវិធី Miss CosmoWorld 2025 រៀបចំឡើងនៅខែវិច្ឆិកា ក្នុងប្រទេសម៉ាឡេស៊ី។

៨. ហុក សារីតុលា Miss Intercontinental Cambodia 2025 ដើម្បីត្រៀមតំណាងកម្ពុជា លើឆាកអន្តជាតិ៕

រូបភាព៖ Miss Intercontinental Cambodia,Miss Universe Cambodia, Miss Planet Cambodia, Miss Cambodia, Blue និងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *