កម្ពុជារកឃើញបវរកញ្ញា ៦ រូប ស្អាត ឆ្លាត ត្រៀម និងកំពុងប្រកួតលើឆាកអន្តរជាតិ

ថ្មី​ៗ​នេះ​កម្ពុជា​ទើប​តែ​រក​ឃើញ​ម្ចាស់​មកុដ​យ៉ាង​មាន​សមត្ថភាព សម្រស់ និង​ចំណេះដឹង​ទាំង​ទូទៅ បូករួម​ភាសា​បរទេស ដោយ​ឆ្លងកាត់​ការ​ប្រកួត​ក្នុង​ស្រុក​យ៉ាង​សស្រាក់សស្រាំ។ បវរកញ្ញា​ដែល​ជា​ម្ចាស់​មកុដ​ទាំង ៦ ឆ្នាំនេះ​ធ្វើឲ្យ​អ្នក​គាំទ្រ ព្រម​ទាំង fan page ជាច្រើន សង្ឃឹម​ថា​ខ្មែរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ឆាក​អន្តរជាតិ​គ្រប់​ៗ​គ្នា ហើយ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​តែ​មាន​ម្នាក់​ណា​ឈាន​ចូល Top ណា​មួយ។

១. Miss Universe Cambodia 2024 ប្រាសាទ ដាវីន

អ្នកនាង​គឺជា​ស្ត្រី​ខ្មែរ​ដំបូង​ដែល​មាន​គ្រួសារ ហើយ​ក្លាយ​ជា​ម្ចាស់​មកុដ Miss Cambodia 2024 ផ្លូវការ កាលពី​យប់​ថ្ងៃ ២៩ ខែ​សីហា ឆ្នាំ ២០២៤ ហើយ ប្រាសាទ ដាវីន ត្រៀម​ខ្លួន ដើម្បី​ប្រកួត​នៅ​ប្រទេស​ម៉ិកស៊ីកូ​នា​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាង​មុខ​នេះ។

២. ប៊ី សុធារី Miss Grand Cambodia 2024

Miss Grand Cambodia 2024 បាន​រក​ឃើញ​ម្ចាស់​មកុដ​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២៤ កន្លង​ទៅ ហើយ​ពេលនេះ ប៊ី សុធារី កំពុង​ប្រកួត​នៅ Miss Grand International 20024 នៅ​ប្រទេស​ថៃ ហើយ​ក៏​មាន​វគ្គ​ខ្លះ​ត្រូវ​ហោះ​ត្រលប់​មក​ខ្មែរ​វិញ​ដែរ។ ព្រោះ​ថៃ និង​កម្ពុជា​សហការ​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

៣. ឡូយ ច័ន្ទរស្មី Miss International 2024

បើ​និយាយ​ពី Miss International 2024 នរណា​ក៏​លាន់​មាត់​សរសើរ​ពី​សមត្ថភាព និង​ចំណេះដឹង ឡូយ ច័ន្ទរស្មី ដែរ។ ម្ចាស់​មកុដ Miss Cambodia 2024 រូប​នេះ បញ្ចប់​ការ​សិក្សា​នៅ​ឥណ្ឌូណេស៊ី​ផ្នែក​បរិញ្ញាបត្រ ជំនាញ​រចនា​ម៉ូដ​សម្លៀកបំពាក់ និង​ជា Marketing Executive របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ Asean Foundation ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​ជា​​អ្នក​បង្កើត​មាតិកា​ទាក់ទង​ការ​អប់រំ វប្បធម៌ អរិយធម៌។ ឡូយ ច័ន្ទរសម្មី អាច​និយាយ​បាន ៤ ភាសា រួម​មាន​ខ្មែរ អង់គ្លេស ចិន​កុកងឺ និង​ឥណ្ឌូណេស៊ី ហើយ​កំពុង​រៀន​ភាសា​ជប៉ុន ដែល​ជា​កន្លែង​ប្រកួត Miss International 2024។

៤. រដ្ឋា ភីយ៉ាដែត Miss Earth Cambodia 2024

អំឡុង​ខែ​មិថុនា ឆ្នាំ ២០២៤ កម្មវិធី Miss Earth Cambodia បាន​រក​ឃើញ​ម្ចាស់​មកុដ គឺ​បាន​ទៅ​លើ រដ្ឋា ភីយ៉ាដែត។ ទាំង​រូប​សម្រស់ និង​ចំណេះដឹង រដ្ឋា ភីយ៉ាដែត Miss Earth Cambodia 2024 ពិត​ជា​មិន​ធម្មតា ហើយ​នាង​មាន​សកម្មភាព​ចូលរួម​ក្នុង​ការងារ​សង្គម​ច្រើន និង Update ការ​រៀបចំ​ខ្លួន​បាន​កាន់តែ​ស្អាត​ឡើង​ៗ ហើយ Miss Earth 2024 ហ្វីលីពីន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ។

៥. ដេត ស្រីនាឌ Miss Planet Cambodia 2024

ម្ចាស់​មកុដ Miss Planet Cambodia 2024 បាន​រក​ឃើញ​ហើយ ក្រោយ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រយៈ​ពេល​ជិត ២ ខែ​មក​នេះ គឺ​កញ្ញា ដេត ស្រីនាឌ។ Miss Planet International 2024 នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ខាង​មុន​នេះ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​តែម្ដង។

៦. អ៊ិន លក្ខិណា Miss Cosmo Cambodia 2024

អ៊ិន លក្ខិណា កំពុង​ចូលរួម Miss Cosmo 2024 នៅ​ប្រទេស​វៀតណាម និង​ឈាន​ចូល​ដល់​វគ្គ​តំណាង​ជាតិ​នា​យប់​នេះ តែ លក្ខិណា ជា​បវរកញ្ញា​ត្រូវ​បាន​ជ្រើសរើស​ដោយ​ស្ថាប័ន​តែម្ដង។ បើ​ទោះ​ជា​ជ្រើសរើស​ក៏​ពិត​មែន តែ Miss Cosmo Cambodia 2024 ពិតជា​មាន​លក្ខណៈ​សម្បត្តិ​ល្អ ស័ក្ដិសម​នឹង​កម្មវិធី​ទាំង​សម្រស់ និង​ការ update ចំណេះដឹង ព្រម​ទាំង​បង្កើត​ការ​ជឿជាក់​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ជាង​មុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *