បវរកញ្ញាគុណភាព! អ៊ិន លក្ខិណា ក្លាយជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo

អ៊ិន លក្ខិណា ទទួល​បាន​តំណែង​ផ្លូវ​ការ​ដែល​ផ្ដល់​ដោយ​ស្ថាប័ន Miss Cosmo ជាឯកអគ្គរដ្ឋទូត​នៃ​អានុភាព ក្រោយ​ការ​ខិត​ខំ​តស៊ូ​អស់​រយៈ១ ​ឆ្នាំ​មក​។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការ Miss Cosmo កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

ចូលរួម​អបអរ​សាទរ Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា ទទួល​បាន​តំណែង​ឯកអគ្គរដ្ឋទូត​នៃ​អានុភាព​របស់​ស្ថាប័ន Miss Cosmo តំណាង​នៅ​លើ​ឆាក​អន្តរជាតិ។ ឯកអគ្គរដ្ឋទូត​នៃ​អានុភាព ជា​តំណែង​មិន​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ក៏​ពុំ​ទាន់​មាន​បវរ​កញ្ញា​ក្នុង​ស្រុក​ណា​ម្នាក់​ធ្លាប់​បាន​ទទួល​នៅ​ឡើយ​ទេ តែពេលនេះស្ថាប័ន Miss Cosmo បាន​ផ្ដល់​ជូន​ដំណែង​នេះ​ទៅ​កាន់​បវរ​កញ្ញា​កម្ពុជា អ៉ិន លក្ខិណា។

ជាក់​ស្ដែង នា​ពេល​កន្លង​មក បវរ​កញ្ញា​សម្បុរ​ស្រអែម​រូប​នេះ​បាន​នាំ​យក​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ មិន​តែ​ប៉ុណ្ណឹង លក្ខិណា តែង​បង្ហាញ​ និង​ចែក​រំលែក​វប្បធម៌​ដ៏​ល្អ​ឯក​របស់​ប្រទេស​កំណើត​ទៅ​កាន់​បណ្ដា​បវរកញ្ញា​ និង​​អន្តរជាតិ​ថែម​ទៀត​ផង​។ នៅ​ក្នុង​ប្រទេស​ផ្ទាល់​កញ្ញា​តែង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ការងារ​សង្គម​ និង​សប្បុរសធម៌​ជា​ច្រើន​ដែល​សកម្មភាព​ទាំង​អស់​នេះ​ពិត​ជា​ឆក់​បាន​បេះដូង​អ្នក​គាំទ្រ​មិន​តិច​នាក់​នោះ​ទេ។

ការ​ប្រគល់​តំណែង​ជា​ឯក​អគ្គរដ្ឋទូត​នៃ​អានុភាព​របស់​ស្ថាប័ន Miss Cosmo ពិត​ជា​សក្ដិសម​សម្រាប់​បវរ​កញ្ញា​ ដែល​មាន​ចិត្ត​តស៊ូ ក្រាញ​ននាល​មិន​ចុះ​ចាញ់​រូប​នេះ។ អ៊ិ​ន លក្ខិណា មិន​ត្រឹម​ជា​គំរូ តែ​គឺ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ផ្លាស់​ប្ដូរ​ក្នុង​ការ​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ជាមួយ​ក្ដី​សង្ឃឹម​នៃ​ការ​ផ្លាស់​ប្ដូរ ​និង​អនុភាព​ដល់​អ្នក​ជំនាន់​ក្រោយ​ក្នុង​ការ​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​ជាមួយ​សម្រស់​ និង​គោល​ដៅ៕

ប្រភពរូបភាព ៖ ហ្វេសបុក Leakena In



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *