អ៊ិន លក្ខិណា ទទួលបានតំណែងផ្លូវការដែលផ្ដល់ដោយស្ថាប័ន Miss Cosmo ជាឯកអគ្គរដ្ឋទូតនៃអានុភាព ក្រោយការខិតខំតស៊ូអស់រយៈ១ ឆ្នាំមក។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការ Miss Cosmo កាលពីពេលថ្មីៗកន្លងទៅ។

ចូលរួមអបអរសាទរ Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា ទទួលបានតំណែងឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo តំណាងនៅលើឆាកអន្តរជាតិ។ ឯកអគ្គរដ្ឋទូតនៃអានុភាព ជាតំណែងមិនធ្លាប់មានពីមុនមកហើយក៏ពុំទាន់មានបវរកញ្ញាក្នុងស្រុកណាម្នាក់ធ្លាប់បានទទួលនៅឡើយទេ តែពេលនេះស្ថាប័ន Miss Cosmo បានផ្ដល់ជូនដំណែងនេះទៅកាន់បវរកញ្ញាកម្ពុជា អ៉ិន លក្ខិណា។
ជាក់ស្ដែង នាពេលកន្លងមក បវរកញ្ញាសម្បុរស្រអែមរូបនេះបាននាំយកកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ មិនតែប៉ុណ្ណឹង លក្ខិណា តែងបង្ហាញ និងចែករំលែកវប្បធម៌ដ៏ល្អឯករបស់ប្រទេសកំណើតទៅកាន់បណ្ដាបវរកញ្ញា និងអន្តរជាតិថែមទៀតផង។ នៅក្នុងប្រទេសផ្ទាល់កញ្ញាតែងបង្ហាញវត្តមាននៅក្នុងការងារសង្គម និងសប្បុរសធម៌ជាច្រើនដែលសកម្មភាពទាំងអស់នេះពិតជាឆក់បានបេះដូងអ្នកគាំទ្រមិនតិចនាក់នោះទេ។





ការប្រគល់តំណែងជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo ពិតជាសក្ដិសមសម្រាប់បវរកញ្ញា ដែលមានចិត្តតស៊ូ ក្រាញននាលមិនចុះចាញ់រូបនេះ។ អ៊ិន លក្ខិណា មិនត្រឹមជាគំរូ តែគឺជាអ្នកត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពផ្លាស់ប្ដូរក្នុងការតំណាងកម្ពុជាលើឆាកអន្តរជាតិជាមួយក្ដីសង្ឃឹមនៃការផ្លាស់ប្ដូរ និងអនុភាពដល់អ្នកជំនាន់ក្រោយក្នុងការបង្ហាញភាពជាខ្លួនឯងជាមួយសម្រស់ និងគោលដៅ៕
ប្រភពរូបភាព ៖ ហ្វេសបុក Leakena In

























Account
Security
Favourite Content