ក្នុងនាមជាតំណាងឱ្យស្ថាប័ន Miss Cosmo Cambodia ផន ស្រីពី និងក្រុមការងារបានកំពុងដុតដៃដុតជើងរៀបចំសម្ភារៈជំនួយ និងធ្វើការដឹកជញ្ជូនទៅកាន់កងកម្លាំងទាហាននៅតាមព្រំដែន ក៏ដូចជាជនភៀសសឹកតាមបណ្ដាខេត្តដែលកំពុងជួបការខ្វះខាត។

កាលពីថ្ងៃទី ២៦ កក្កដា ២០២៥ បវរកញ្ញាកម្ពុជា ផន ស្រីពី បានរួមដំណើរជាមួយ Peypey Dy ទៅកាន់ខេត្តព្រះវិហារនិងឧត្តរមានជ័យក្នុងការនាំយកជំនួយសប្បុរសធម៌ដែលមានថវិកា ស្បៀង ថ្នាំ និងសម្ភារៈប្រើប្រាស់ ជូនទៅកាន់បងប្អូនភៀសសឹក និងកងកម្លាំងទាហានម្ដងរួចមកហើយ។ ដោយឡែក នាថ្ងៃម្សិលមិញនេះ ស្រីពី និងក្រុមការងារដែលមានលោក Peypey Dy ផងដែរនោះបាននាំគ្នាដឹកជញ្ជូនស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាចំនួន ៤០ លានរៀលដែលបានមកពីជំនួយសប្បុរសជន ដើម្បីជូនទៅដល់កងទ័ព និងជនភៀសសឹកចំនួន ២ កន្លែង និងកំពុងបន្តទៅកាន់ខេត្ត១ទៀត។





គួរបញ្ជាក់ដែរថា មុនថ្ងៃចេញដំណើរទាំង២លើក Miss Cosmo Cambodia 2025 រូបនេះបានទៅរៀបចំអីវ៉ាន់ដោយផ្ទាល់ព្រមទាំងប្រកាសស្វែងរកជំនួយឧបត្ថម្ភជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមថែមទៀតផង។ រូបនាងផ្ទាល់បានបញ្ជាក់បន្ថែមលើការផុសយ៉ាងដូច្នេះថា៖ «សូមបញ្ជាក់ថា យើងនៅតែទទួលការបរិច្ចាក បងប្អូនអាចជួយជាសម្ភារៈប្រើប្រាស និងស្បៀងដោយយកទៅទុកនៅហាង បង PeypeyDy នៅសុវណ្ណាបាន 24ម៉ោង»៕
ទស្សនាវីដេអូទី១ ៖ https://www.facebook.com/phornsreypi/videos/760396069819439
ទស្សនាវីដេអូទី២ ៖ https://www.facebook.com/reel/2197005887437697
ទស្សនាវីដេអូទី៣ ៖ https://www.facebook.com/reel/1489593682399344
ប្រភពរូបភាព ៖ Sreypi-ស្រីពី























Account
Security
Favourite Content