ទើបចប់ការប្រកួតមិនទាន់បានប៉ុន្មានផង លំដាប់រងទី១ MISTER SUPRANATIONAL CAMBODIA 2025 ម៉ឺនឯក សុភារិទ្ធ ប្រកាសត្រៀមខ្លួនក្នុងការបោះជំហានបន្តលើវិស័យថ្មីដ៏មានឥទ្ធិពលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមគាំទ្រព្រោងព្រាត។

មហាជនអ្នកតាមដានកម្មវិធីប្រកួតសម្រស់ប្រាកដជាបានស្គាល់បុរសឯក ម៉ឺនឯក សុភារិទ្ធ ដែលបានជាប់ជាលំដាប់រងទី១ ក្នុងកម្មវិធី MISTER SUPRANATIONAL CAMBODIA 2025 ដែលទើបតែបញ្ចប់កាលពីពេលកន្លងទៅថ្មីៗ នេះ។ ដោយឡែក កាលពីថ្ងៃម្សិលមិញលំដាប់រងទី១ដ៏មានឥទ្ធិពលរូបនេះបានបង្ហើបឱ្យមហាជនបានដឹងថាលោកកំពុងត្រៀមខ្លួននៅក្នុងកម្មវិធីប្រកួតសម្រស់មួយនៅលើឆាកអន្តរជាតិតាមរយៈការបង្ហោះរូបនិងខេបសិនថា៖ «See you soon mister G…B..international»។
ព្រមជាមួយការរៀបរាប់បន្ថែមទៀតថា៖ «ដើរលើវិស័យថ្មីដែលមានឥទ្ធិពល ជំហានបន្ទាប់បានចាប់ផ្ដើម international soon» តាមរយៈការសរសេរបង្ហោះនៅលើអាខោនផ្លូវការរបស់លោកបែបនេះបានធ្វើឱ្យបណ្ដាមហាជនអ្នកដែលតែងតែគាំទ្ររូបលោកចូលខមិនអបអរសាទរព្រមទាំងបានដាក់ការជឿជាក់ថាលោកពិតជាក្លាយជាម្ចាស់ជយលាភីក្នុងកម្មវិធីលើឆាកអន្តរជាតិមួយនេះថែមទៀតផង។






គួរឱ្យដឹងដែរថា ម៉ឺនឯក សុភារិទ្ធ ត្រូវបានចាត់ទុកជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពប្រកួតទាំងសម្រស់និងចំណេះដឹង។ ដោយឡែក បុរសកម្ពស់បានរូបនេះក៏ជាតារាសម្ដែងដ៏មានទេពកោសល្យដែលធ្លាប់បានបង្ហាញវត្តមាននៅខ្សែរឿងភាគនិងដុំជាច្រើនរឿងរបស់ស្ថានីយទូរទស្សន៍ធំៗ នៅក្នុងស្រុកផងដែរ៕
ប្រភពរូបភាព ៖ ម៉ឺនឯក សុភារិទ្ធ-Meun Ek Sophearith























Account
Security
Favourite Content