តួឯកសមគ្នាណាស់! មាលា និង អ៊ឹងហាវ ទើបចុះកុងត្រាថតរឿងថ្មីជាមួយគ្នា

តារា​សម្ដែងវ័យ​ក្មេង​ប្រុស​ស្រី​​មួយ​គូ ​ដែល​កំពុង​មាន​ឈ្មោះបោះ​សំឡេង មាន​ទាំង​ចំណេះដឹង ព្រម​ជាមួយ​សមត្ថភាព Mélia Constantin ​កូន​ខ្មែរ​កាត់​បារាំង និង​កំលោះ​សង្ហា ដេវីត អ៊ឹងហាវ ទើប​ចុះ​កុងត្រា ដើម្បី​ថត​រឿង​ជា​មួយ​គ្នា ដើរតួ​ឯក​ទាំង​គូ​តែម្ដង។

ដំណឹង​នេះ ត្រូវ​បាន​បញ្ចេញ​ដោយ​កញ្ញា មាលា ដ៏​ស្រស់​ផូរផង់ ធ្វើឲ្យ​អ្នក​គាំទ្រ​ស្រមៃ​ដល់​សាច់​រឿង​បាត់​ទៅ​ហើយ ត្បិត​អី​តួឯក​ប្រុស​ស្រី​ទាំង​គូ​នេះ ស្រស់​ស្អាត​គ្មាន​កន្លែង​ទាស់​​។ “កំហឹងធ្មប់” គឺជា​រឿង​ខ្នាត​ធំ​ទី​មួយ​ដែល​តារា​ប្រុស​ស្រី​ពេញ​ដោយ​ភាព​ប៉ិនប្រសព្វ​គូ​នេះ បាន​សម្ដែង​ជាមួយ​គ្នា ក្រោយ​ធ្លាប់​រួម​ការងារ​ជាមួយ​គ្នា​ផ្សេង​ៗ​រួច​ច្រើន​មក​ហើយ ព្រម​ទាំង​ជា​មិត្ត​ភ័ក្តិជិត​ដិត​គ្នា​ស្រាប់​ថែម​ទៀត។

រី​កូន​កាត់​បារាំង-ខ្មែរ មាលា បញ្ចេញ​រូបភាព​ក្នុង​កម្មវិធី​ក្រុងពាលី​រឿង “កំហឹង​ធ្មប់​” ជាមួយ​កំលោះ​សង្ហា អ៊ឹងហាវ ក្នុង​ភាព​យន្ត​រន្ធត់​ថ្មី​ ទទួល​បាន​ការ​គាំទ្រ​ច្រើន ទាំង​មិ​ទាន់​ដឹង​ពីសាច់​រឿង​ក្បោះ​ក្បាយ​បោះ​ទៅ​ហើយ។ ងាក​ទៅ​មើល ម្ចាស់​បទ “Reverse This” បាន​ចែក​រំលែក​រូបភាព ព្រម​ជាមួយ​សំណេរ​រៀបរាប់​ថា “កំហឹង​ធ្មប់”​ ជា​រឿង​ខ្នាត​ធំ​ដំបូង​របស់​លោក ហើយ​​បាន​ចាប់​ដៃគូ​ជាមួយ​ស្រី​ស្អាត មាលា។

អ៊ឹងហាវ បាន​បន្ត​បញ្ជាក់​ថា «“កំហឹង​ធ្មប់​” នេះ​ជា​រឿង​ខ្នាត​ធំ​ទី​មួយ ដែល​ខ្ញុំ​នឹង​បាន​ចូលរួម ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្តដែលបានធ្វើការជាមួយបងៗនិងមិត្តភក្តិល្អរបស់ខ្ញុំ Mélia Constantin អរគុណ​ហើយ​សង្ឃឹម​ថា​បង​ៗ​នឹង​អូន​ៗ នឹង​ជួយ​រង់ចាំ​មើល​ទាំង​អស់គ្នា។ “The Witch Return”»។

អ្នក​គាំទ្រ​ពិតជា​លាន់​មាត់​សរសើរ​ការ​រើស​តួ​បាន​ស្អាត សង្ហា ដែល​តួឯក​ប្រុស​ស្រី​ក្នុង​រឿង​ថ្មី ជា​តារា​កំពុង​ពេញ​និយម​ស្រាប់។ មិន​ត្រឹម​តែ​ជា​តារា​សម្ដែង ទាំង មាលា និង អ៊ឹងហាវ ​ជា​តារា​បង្ហាញ​ម៉ូដ ព្រម​ទាំង​ជា Influencer ដ៏​មាន​ប្រជាប្រិយភាព​ដែល​មាន​អ្នក​គាំទ្រ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​តែង​លេច​មុខ​ក្នុង​ព្រឹត្តិការណ៍ Fashion អន្តរជាតិ​ជា​ញឹកញាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *