មាលាយ៉ាន បង្ហោះសារហួសចិត្តពេលឈុតតំណាងជាតិត្រូវគេយកមកលេងសើចក្នុងន័យប្រមាថមើលងាយ

បវរ​កញ្ញា​កម្ពុជា សាំង មាលាយ៉ាន នីតា បាន​បង្ហោះ​សារ​ហួសចិត្តបន្ទាប់​ពី​ឈុត​តំណាង​ជាតិ នាង​រំសាយ​សក់ ដែល​អ្នក​នាង​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ប្រកួត Miss Asia Pacific International នៅ​ឯ​ប្រទេស​ហ្វីលីពីន​ត្រូវ​បានមនុស្ស​មួយ​ចំនួន​លើក​យក​មក​លេង​សើច​ក្នុង​ន័យ​ចំអក​ឡកឡឺយ​មិន​ឱ្យ​តម្លៃ។

សំណេររបស់​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​ត្រូវ​បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖ “ក្នុង​នាម​ជា​បេក្ខភាព Miss Asia Pacific International ដំបូង​ឡើយ​ខ្ញុំ​សម្រេច​ចិត្ត​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ទាំង​អស់។ តែ​ភាព​ស្ងប់​ស្ងាត់​មិន​មែន​ជា​ភាព​ខ្លាំង​នោះ​ទេ។ ក្នុង​នាម​ជា​បវរ​កញ្ញា​ខ្ញុំ​ជឿ​ជាក់់ថា​សំឡេង​របស់​ខ្ញុំ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​លើក​ទឹក​ចិត្ត ជំរុញ​និង​ការពារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​បាន​រង​ការ​គំរាម​កំហែង​តាម​អនឡាញ​យ៉ាង​ច្រើន​លើស​លុប​ដោយ​ពួក​គេ​បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ឈុត​តំណាង​ជាតិ នាង​រំសាយ​សក់ ដោយ​បាន​កាត់​រូបភាព​បញ្ចូល​គ្នា​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​និង​លេង​សើច​យ៉ាង​ចាស់​ដៃ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សម្ដីចោទប្រកាន់ថា​ជា​របស់​ដែល​លួច​ពី​ជាតិ​សាសន៍​អ្នក​ដ៏​ទៃ។ ​ខ្ញុំ​បាន​ជ្រើស​យក​ឈុត​នាង​រំសាយ​សក់​តំណាង​ឱ្យ​ខេត្ត​បាត់ដំបង​ដើម្បី​យក​ទៅ​ប្រកួត។ ក្នុង​នាម​ជា​អតីត​អ្នក​របាំ​ម្នាក់​ខ្ញុំ​បាន​បញ្ចូល​ប្រពៃណី​បុរាណ​ទៅ​ក្នុង​តន្ត្រី​សម័យ​ទំនើប​ដើម្បី​បង្ហាញ​នូវ​ភាព​អស្ចារ្យ​និង​ការ​កែ​ច្នៃ​ដែល​អាច​លាយ​បញ្ចូល​គ្នា។ ខ្ញុំ​បាន​គិត​រួច​ទៅ​ហើយ​អំពី​ការ​ប្រៀប​ធៀប​រវាង​កម្ពុជា​និង​ថៃ​នូវ​ឫស​គល់​នៃ​វប្បធម៌ តែ​ខ្ញុំ​ពិត​ជា​មិន​បាន​គិត​ឡើយ​ថា​វា​ក្លាយ​ជា​ការ​លេង​សើច​ក្នុង​ន័យ​ប្រមាថ​មើល​ងាយ​ដោយ​ចោទ​ថា​ជា​ការ​លួច​របស់​អ្នក​ដ៏​ទៃ​បែប​នេះ​ទៅ​វិញ“។

អ្នកម្ដាយកូន២ រូបនេះ បាន​បកស្រាយទាំង​ក្ដៅ​ចិត្ត​ចំពោះ​ក្រុម​អគតិ​ទាំងនោះ​ថា “ទង្វើ​បែបនោះ​ជា​ការ​លេងសើច​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ជា​ខ្លាំង​ហើយ​ក៏​មិន​គួរ​យក​មក​លើក​បង្ហាញ​ជា​សាធារណៈ​ដែរ។ វា​ជា​ការ​ប្រមាថ​មើល​ងាយ​ដ៏​អាក្រក់​បំផុត។ អ្នក​ដឹង​ទេ​នៅ​ពី​ក្រោយ​ពាក្យ​សម្ដី ​ឬ​ការ​លេង​សើច​មិន​ចេះ​គិត​របស់​អ្នក​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ចេះ​ឈឺ​ចាប់​ហើយ​ម្នាក់​នោះ​គឺ​ខ្ញុំ។ សាក​គិត​ទៅ​ បើជា​អ្នក​ដែល​ត្រូវ​បាន​គេ​យក​មក​លេង​សើចបែបនេះ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? ប៉ះ​ពាល់​ត្រឹម​ខ្ញុំ​ម្នាក់​ខ្ញុំ​នៅ​ទ្រាំ​បាន​ព្រោះ​ខ្ញុំ​បាន​ត្រៀម​ជា​ស្រេច​ចំពោះ​ការ​រិះ​គន់​មិន​ថា​ចំពោះ​មុខ​ឬ​នៅ​លើ​បណ្ដាញ​សង្គម។ ប៉ុន្តែ​នេះ​វា​បាន​ប៉ះ​ពាល់​ទៅ​ដល់​ក្រុម​គ្រួសារ មិត្តភ័ក្ដិ អ្នក​គាំទ្រ ជា​ពិសេស​ប្រជាជន​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ដ៏​តូច​ពុំ​សូវ​មាន​អ្នក​ស្គាល់​ច្រើន​លើ​ពិភពលោក​ដូច្នេះ​សម្រាប់​ឱកាស​ក្នុង​ការ​ឈរ​និង​និយាយ​សម្រាប់​ប្រជាជន​និង​ប្រទេស​របស់​យើង​គឺ​ជា​កិត្តិយស​មួយ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ខ្ញុំ“។

បន្ថែម​លើក​ការ​សរសេរ​រៀប​រាប់​ខាង​លើ​ សាំង មាលាយ៉ាន នីតា ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​លើ​សំណេរ​របស់​អ្នក​នាង​ថា សារមួយ​នេះ​មិន​មែន​ជា​ការ​បញ្ជ្រាប​ការ​ស្អប់ ឬ​គំនុំ​នោះ​ទេ ហើយ​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​នាង​តែង​ជ្រើស​យក​សន្តិភាព ក្ដី​ស្រលាញ់ និង​ទឹក​ចិត្ត​ល្អ​បរិសុទ្ធ​ជា​និច្ច។ ដ្បិត​ថា​ភាព​តានតឹង​រវាង​ប្រទេសទាំង​ពីរ​នៅ​បន្ត​កើត​មាន ​តែ​នាង​ជឿជាក់​ថា​ការ​បោះ​ជំហាន​ទៅ​មុខ​គឺ​ជា​ជំហាន​នៃ​ការ​រួបរួម។

ក្នុង​នោះ​ដែរ​នាង​បាន​ស្នើ​សុំ​ទៅ​កាន់​អ្នក​ដែល​ចូលចិត្ត​យក​ចំណុច​ខ្សោយ​របស់​គេ​មក​លេង​សើច​ត្រូវ​ចាំ​ថា​ការ​លេង​សើច​របៀប​នេះ​គឺ​ពិត​ជា​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់​ហើយ​វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​របស់​អ្នក​ដូច​គ្នា។ សូម​រក្សា​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​ហើយ​លុប​បំបាត់​នូវ​ការ​រិះគន់​មិន​ល្អ​ចែក​រំលែក​នូវ​ក្ដី​ស្រលាញ់​ដោយ​និយាយ​ចេញ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​និង​ខ្លួន​ឯង។ សំឡេង​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។

ជា​ចុង​ក្រោយ​បវរ​កញ្ញា​ខ្មែរអាមេរិកាំង​រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ «ខ្ញុំ​មាន​មោទកភាព​បំផុត​ក្នុង​ការ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ និង​ជា​ស្ត្រី​ម្នាក់​ដែល​តស៊ូ​ ដើម្បី​សន្តិភាព​ពិភពលោក​ ហើយ​​វប្បធម៌​ចម្រុះ​គ្នា។ ​ខ្ញុំ​នឹង​តំណាង​ឱ្យ​ប្រទេស​របស់​ខ្ញុំ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ មោទកភាព និង​សេចក្ដី​ស្រលាញ់»៕

រូបភាព ៖ Mealyann Nita Saing



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *