កូនប្រុសកតញ្ញូ! Lee Joo Ahn ហ៊ានលះបង់ថ្លើមខ្លួនឯង ៧០ភាគរយ ជួយសង្គ្រោះអ្នកមានគុណ

នៅថ្ងៃទី១ ខែតុលានេះ តារាសម្ដែងប្រុស Lee Joo Ahn បានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន​ SPOTV ដោយបានចែករំលែករឿងរ៉ាវរំជួលចិត្តកាលពី ៧ឆ្នាំមុន នៅពេលដែលលោកសម្រេចចិត្តបរិច្ចាគថ្លើមរបស់ខ្លួន​ ដើម្បីជួយសង្គ្រោះជីវិតអ្នកម្ដាយ។

ក្នុងវ័យ ២៩ឆ្នាំ ជាវ័យដែលប្រជាជនកូរ៉េខាងត្បូង ភេទប្រុស ត្រូវចូលបំពេញកាតព្វកិច្ចយោធា Lee Joo Ahn បានរៀបរាប់ថា៖ “តាមពិតទៅខ្ញុំត្រូវបានលើកលែងពីការចូលហ្វឹកហាត់ទាហាន។ ខ្ញុំបានបរិច្ចាគថ្លើមមួយផ្នែកដល់អ្នកម្ដាយ នៅពេលដែលខ្ញុំអាយុ ២២ឆ្នាំ ទើបខ្ញុំទទួលបានការលើកលែងចាប់តាំងពីពេលនោះមក”។

តួសម្ដែងពីរឿង Bon Appétit, Your Majesty បានរំឭកទៅហេតុការណ៍កាលពី ៧ឆ្នាំមុនថា៖ “សុខភាព​ថ្លើម​របស់​ម្តាយ​ខ្ញុំគឺ​ខ្សោយ​។ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ថា ស្ថានភាព​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដោយសារ​ជំងឺ​ក្រិន​ថ្លើម ហើយ​គាត់​បាន​សន្លប់ ទើប​ខ្ញុំ​ប្រញាប់​ទៅ​មន្ទីរពេទ្យភ្លាម​”​។

“នៅពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា គាត់​ត្រូវ​ការ​​វះកាត់​សង្គ្រោះ​បន្ទាន់ ហើយ​ខ្ញុំ​បាន​យល់​ព្រម​បរិច្ចាគភ្លាមៗ” តារាប្រុសបានរៀបរាប់ថា ការវះកាត់នេះគឺជាការវះកាត់ខ្នាតធំ ដែលតម្រូវឱ្យលោកត្រូវបរិច្ចាគថ្លើមប្រមាណ ៧០ភាគរយ ដើម្បីដោះដូរឱ្យម្ដាយ។

ជាសំណាងល្អ ស្ថានភាពរបស់អ្នកម្តាយបានប្រសើរឡើងយ៉ាងខ្លាំងបន្ទាប់ពីការវះកាត់ ហើយឥឡូវនេះគាត់អាចមានឱកាសមើលឃើញពីភាពជោគជ័យរបស់កូនប្រុសគាត់ដោយមោទកភាព។ អមដោយប្រជាប្រិយភាពក្នុងនាមជាតួអង្គ Gong-gil ពីរឿង Bon Appétit, Your Majesty ផង Lee Joo Ahn និយាយទាំងញញឹម​ថា៖ “ម្ដាយខ្ញុំគាត់សប្បាយចិត្តណាស់ គាត់ថា ពេលនេះគាត់អាចនិយាយបានពេញមាត់ហើយថា កូនប្រុសរបស់គាត់គឺជា តារាសម្ដែង”។

ដោយមិនភ្លេចអ្នកគាំទ្រ Lee Joo Ahn រៀបរាប់ថា៖ “ទាំងអស់នេះ គឺព្រោះតែមានការគាំទ្ររបស់ទស្សនិកជន។ ខ្ញុំពិតជាចង់អរគុណដល់អ្នករាល់គ្នាណាស់។ ខ្ញុំនឹងបន្តខិតខំបន្ថែមទៀត ហើយសង្ឃឹមថា អ្នកនឹងនៅតែបន្តគាំទ្រខ្ញុំសម្រាប់ស្នាដៃសម្ដែងក្នុងគម្រោងភាពយន្តជាច្រើនទៀត”។

កើតនៅក្នុងឆ្នាំ ១៩៩៦ Lee Joo Ahn បានចាប់ផ្ដើមអាជីពសម្ដែងនៅក្នុងរឿង Sky Castle កាលពីឆ្នាំ២០១៨ មុននឹងបន្តបង្ហាញវត្តមានជារឿយៗនៅក្នុងភាពយន្តល្បីៗរបស់កូរ៉េ ដូចជារឿង True Beauty និង Snowdrop។ យ៉ាងណាមិញ កាលពីថ្មីៗនេះប្រជាប្រិយភាពរបស់លោកក៏កាន់តែកើនឡើងជាងមុន តាមរយៈការសម្ដែងជាមនុស្សជំនិតរបស់តួអង្គស្ដេច Yi Heon នៅក្នុងរឿង Bon Appétit, Your Majesty៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *