ពិតជាមានទឹកចិត្តមែន ខួបកំណើតឆ្នាំនេះពិធីករល្បីឈ្មោះរបស់ស្ថានីយទូរទស្សន៍ហង្សមាស សុខ រ៉ាស៊ី បានប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតប្រឡងបាក់ឌុបដែលពុំមានលទ្ធភាពចំនួន ១០០ នាក់។
មុននេះបន្តិច នៅលើគណនីផ្លូវការរបស់ពិធីកប្រុស សុខ រ៉ាស៊ី បានប្រកាសជូនដំណឹងដល់និស្សិតខ្វះខាតចំនួន ១០០ នាក់ដែលប្រឡងបាក់ឌុបក្នុងឆ្នាំ ២០២៤ ដើម្បីផ្ដល់ជូនអាហារូបករណ៍ ។ ក្នុងថ្ងៃកំណើតដ៏រីករាយពិធីករ សុខ រ៉ាស៊ី បានធ្វើរឿងមួយដ៏ល្អប្រពៃដោយមិនមែនជាការទិញរបស់ថ្លៃ ឬសម្ភារៈទំនើបជូនខ្លួនឯងតែជាការផ្ដល់ឱ្យដ៏ល្អបំផុតទៅកាន់សិស្សដែលពុំមានលទ្ធភាពក្នុងការផ្គត់ផ្គង់ការសិក្សារបស់ខ្លួនក្រោយប្រឡងជាប់ថ្នាក់ទី១២។
នេះជាទឹកចិត្តមួយដ៏ល្អក៏ដូចជាការរួមចំណែកក្នុងការជួយដល់និស្សិតខ្វះខាតដែលត្រូវបន្តការសិក្សាផងដែរ។ ដូច្នេះសម្រាប់ប្អូនដែលទទួលបានដំណឹងមួយនេះអាចបន្តចែករំលែកទៅកាន់អ្នកដែលខ្វះខាតជាពិសេសអ្នកដែលត្រូវប្រឡងបាក់ឌុបឆ្នាំនេះហើយពុំមានលទ្ធភាពក្នុងការផ្គត់ផ្គង់ការសិក្សារបស់ខ្លួន ដោយទាក់ទងទៅកាន់លោកផ្ទាល់តាមរយៈឆាតនៅក្នុងហ្វេសបុក។
គួរបញ្ជាក់ថា លោក សុខ រ៉ាស៊ី ជាពិធីករលេចធ្លោក្នុងចំណោមពិធីករវ័យកណ្ដាលល្បីឈ្មោះជាច្រើនរូប ហើយលោកក៏មានភរិយាដ៏ស្រស់ស្អាត ថែមទាំងកូនៗដ៏គួរឱ្យស្រលាញ់ដល់ទៅ ៣ នាក់ថែមទៀតផង៕