ថ្មីៗនេះ Soyeon មេក្រុមចម្រៀងនារី (G)I-DLE បានចូលរួមក្នុងកម្មវិធី Country Kitchen Dream ដោយបានលើកឡើងពីស្ថានភាពក្នុងវិស័យសិល្បៈរបស់នាង និងប្រាក់ចំណូលដែលនាងរកបានក្នុងមួយខែៗតាមរយៈការផលិតបទចម្រៀង។



មិនយូរប៉ុន្មាននៅថ្ងៃទី១៨ ខែកក្កដា សមាគមសង្រ្គោះគ្រោះមហន្ដរាយ Hope Bridge បានប្រកាសថាតារាចម្រៀងនារីវ័យ ២៦ ឆ្នាំរូបនេះបានបរិច្ចាកថវិកាចំនួន ១០០ លានវ៉ុនប្រមាណជាង ៧២ ០០០ ដុល្លារអាមេរិកជួយសង្គ្រោះទៅដល់ប្រជាជនដែលរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំង។ ជាមួយនឹងសកម្មភាពសប្បុរសធម៌មួយនេះ សមាគមសង្រ្គោះគ្រោះមហន្ដរាយ Hope Bridge បានប្រកាសតែងតាំងរូបនាងជាសមាជិកនៃក្លឹបកិត្តិយស Hope Bridge ផងដែរ។


បែរមកតារាចម្រៀងស្រី Soyeon ផ្ទាល់បានស្ដែងចេញពីអារម្មណ៍ការចូលរួមរបស់នាងលើកនេះគឺសង្ឃឹមថាជាការលួងលោមចិត្តមួយចំណែកសម្រាប់អ្នកដែលទទួលរងផងប៉ះពាល់នូវគ្រោះធម្មជាតិដ៏ខ្លាំងនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះ នាងក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនលើការជួយសង្គ្រោះដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយគ្រោះមហន្ដរាយនាពេលអនាគតបន្ដទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ Soyeon ប៉ុណ្ណោះទេ ពោលគឺសមាជិកក្រុម (G)I-DLE ទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាបន្ដបន្ទាប់ដោយកាលពីឆ្នាំមុនពួកគេបានបរិច្ចាក ២០ លានវ៉ុនប្រមាណជាង ១៤ ០០០ ដុល្លារអាមេរិកដើម្បីជួយដល់ជនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសទួរគី និងស៊ីរីទៀតផង៕

























Account
Security
Favourite Content