Yuqi សមាជិកពេញដោយសមត្ថភាពរបស់ក្រុម i-dle ប្រែខ្លួនជាផលិតករថ្មីសម្រាប់ក្រុមបុរស NOWZ

Yuqi បានចាប់យកឱកាសថ្មីក្នុងតួនាទីជាផលិតករ អ្នកនិពន្ធទំនុកច្រៀង និង អ្នកនិពន្ធទំនុកភ្លេង សម្រាប់ក្រុមចម្រៀងបុរសរួមទីភ្នាក់ងារ Cube Entertainment សម្រាប់ឱកាសបង្ហាញខ្លួនជាថ្មីរបស់ NOWADAYS ដែលផ្លាស់ប្ដូរឈ្មោះមកជា NOWZ ជាមួយនឹងបទ Fly to the Youth។

ស្នាដៃដែលជាការងារក្រៅក្រុមដំបូងបង្អស់របស់ Yuqi នេះ នឹងចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា នេះ ដោយនាងបានរៀបរាប់ពីចម្រៀងសម្រាប់តារាប្រុសទាំង ៥រូប រួមមាន Hyunbin, Yoon, Yeonwoo, Jinhyuk, និង Siyoon ថា៖ “ខ្ញុំបានគិតច្រើនអំពីបទចម្រៀងប្រភេទណាដែលសក្តិសមនឹង NOWZ បំផុត។ ពួកគេបានផ្ដល់ឱ្យខ្ញុំនូវអារម្មណ៍របស់យុវវ័យ ដែលខ្ញុំពិតជាចូលចិត្ត។ ខ្ញុំតាំងចិត្តធ្វើចម្រៀងនេះទុកជាកាដូសម្រាប់ពួកគេតែម្ដង”។

តារាស្រីវ័យ ២៥ឆ្នាំរូបនេះ បានរៀបរាប់បន្ថែមពីចម្រៀងពីអាល់ខ្នាតតូចទី ១ គឺ IGNITION របស់ក្រុម NOWZ ថា Fly to the Youth គឺជាចម្រៀងដែលផ្ដោតលើប្រធានបទសម្រាប់យុវវ័យតែម្ដង និងចង់បង្ហាញអំពីសេរីភាព និងចង់ឱ្យយុវវ័យចេះរំដោះខ្លួនពីទុក្ខលំបាក។

គួរឱ្យដឹងផងដែរថា កន្លងមក Yuqi មានឈ្មោះល្បីល្បាញជាអ្នកនិពន្ធរួចស្រាប់ទៅហើយ ដោយមួយខែៗ តារាខេប៉ុបសញ្ជាតិចិន​រូបនេះ អាចរកចំណូលពីស្នាដៃចម្រៀងប្រមាណ ១ពាន់លានវ៉ុន ប្រមាណ ៧៣ម៉ឺនដុល្លារអាមេរិក ក្នុងនាមជាម្ចាស់កម្មសិទ្ធិបញ្ញា។ ទន្ទឹមគ្នានេះ មិត្តរួមក្រុម Soyeon ធ្លាប់បានឱ្យដឹងថា Yuqi ថែមទាំងអាចរកប្រាក់ចំណូលពីការងារតែមួយដែលធ្វើនៅក្នុងប្រទេសចិន ខ្ពស់ជាងនៅកូរ៉េខាងត្បូងទៀតផង។

ដូចគ្នាដែរ ការងារជាមួយនឹងក្រុមបុរស NOWZ នៅគ្រានេះ គឺជាចំណុចរបត់ថ្មី និងគួរឱ្យចាប់អារម្មណ៍ ដែលអាចនាំឱ្យតារា Yuqi កាន់តែទទួលបានជោគជ័យបន្ថែមទៀត នៅលើវិថីខេប៉ុប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *