ឃើញសុភាពៗ​ទេ តែ មូនី វិជ្ជរ៉ា ចង់មានឱកាសសម្តែងរឿងប្រភេទទាំងនេះខ្លាំង!

កន្លងមកទស្សនិកជនប្រហែលធ្លាប់តែឃើញតារាសម្តែង មូនី វិជ្ជរ៉ា សម្តែងក្នុងរឿងភាគបែបស្រគត់ស្រគំ លក្ខណៈជាសុភាពនារីអត្តចរិតសុភាពរាបសារ តែរយៈពេលចុងក្រោយនេះ នាងមានការ update ជាខ្លាំង ដោយបានលេចមុខក្នុងអាជីពចម្រៀង និងរាំបន្ថែមទៀត មើលទៅសមត្ថភាពនាងពិតជាខ្លាំងមិនធម្មតាឡើយ។

ថ្វីដ្បិតមានឱកាសសម្តែងរឿងភាគបានជាច្រើនរឿងរួចមកហើយ ប៉ុន្តែ វិជ្ជរ៉ា បង្កើបឱ្យដឹងថា នៅមានតួអង្គមួយទៀតដែលនាងប៉ងចង់សម្តែង តែមិនទាន់មានឱកាសសម្តែងនៅឡើយទេ នោះគឺតួអង្គមនុស្សកាច (កាចខ្លាំងតែម្តង មិនមានលាយភាពទន់ជ្រាយ ឬគួរឱ្យស្រលាញ់អ្វីឡើយ)។ 

តារាសម្តែងថ្ពាល់ប៉ោងៗគួរឱ្យស្រលាញ់នេះបន្តថា ក្រៅពីតួអង្គកាច តួអង្គដែលនាងចង់សម្តែងខ្លាំងបំផុតនោះគឺ តួអង្គមនុស្សស្រីរឹងមាំដូចជា តួស្រីក្នុងរឿង FBI , តួប៉ូលីសស្រី ឬតួអង្គរក្ស ក្នុងប្រភេទ action ជាដើម។​ វិជ្ជរ៉ា ថា នាងពិតជារីករាយស្វាគមន៍ ប្រសិនផលិតករក្នុងស្រុកណាម្នាក់ផ្តល់ឱកាសឱ្យនាងបានសម្តែងតួអង្គដែលបានរៀបរាប់ខាងលើនេះ។

ងាកមកឆ្នាំថ្មី ២០២៤ វិញ ស្រីស្អាត មូនី វិជ្ជរ៉ា មានចំណងដៃរឿងភាគថ្មី ២ មកបំពេ​អារម្មណ៍ប្រិយមិត្តអ្នកនិយមតាមដានរឿងភាគខ្មែរ គឺទី១ រឿង «កំលោះវណ្ណដាប៉ះកញ្ញាសុពណ៌ទេវី» និងរឿង «កូនប្រសាស្រី» ដែលរឿងទាំងពីរនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន។

ដើម្បីពង្រីក​ទំហំការងារសិល្បៈឱ្យធំទូលាយជាងនេះ សោភារូបស្រស់នេះ ក៏ត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួនផងដែរ ដោយនាងគ្រោងបញ្ចេញស្នាដៃបទចម្រៀងដំបូងនាពេលឆាប់ៗនេះ។ ស្នាដៃបទចម្រៀងដំបូងរបស់ វិជ្ជរ៉ា ជូនចំពោះហ្វេនៗអាចជាបទចម្រៀងបែប cute គួរឱ្យស្រលាញ់ ស័ក្តិសមលក្ខណៈ​សុភាពរាបសាររបស់នាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន