ភ្ញាក់ផ្អើល! សុខៗ លី ម៉ារីណា ប្រកាសបញ្ចប់ជីវិតគូជាមួយស្វាមីអាណិកជនខ្មែរនៅអាមេរិក ព្រោះមូលហេតុ…

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល សុខៗស្រាប់តែតារាសម្តែង និង​ជា​តារាម៉ូដែល​ខ្ពស់​ស្រឡះអ្នកនាង លី ម៉ារីណា ប្រកាសក្តែងៗលើគណនីហ្វេសប៊ុកផ្លូវការនាងថា ទំនាក់ទំនងនាង និងស្វាមីជា​អាណិកជន​ខ្មែរនៅអាមេរិក សូមបញ្ចប់ត្រឹមហ្នឹង និងសុំឱ្យស្វាមីនាងចុះមកផ្តិតមេដៃលែងលះជាផ្លូវការ ពីព្រោះតែអស់ការអត់ធ្មត់ក្នុងការរស់នៅជាប្តីប្រពន្ធតទៅទៀតហើយ។ 

លី ម៉ារីណា រៀបរាប់ថា៖ «នាង ខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈ ថា នាងខ្ញុំនិងស្វាមី ឈ្មោះលោក សាត ចាន់ថនបានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធ ដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី នឹងទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់សូមអោយរក្សាតំលៃទាំងសងខាងកុំបង្កហេតុផលក្នុងពត៍មានសង្គម ហើយកុំអោយបង្ហោះនូវអ្វីដែលអោយមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត សូមអរគុណ»។ មិនយូរប៉ុន្មានក្រោយពី លី ម៉ារីណា បង្ហោះសារនេះ គេបានឃើញស្វាម៉ីនាងបង្ហោះឆ្លើយតបជាមួយនាងថា៖ «យើងបានរៀបការជាមួយគ្នា រយៈពេល ១០ ឆ្នាំ ថែមទាំងមានកូនជាមួយគ្នាទៀត ។ ចុះហេតុអ្វីនៅសុខៗបានសុំចែកផ្លូវគ្នា អីចឹងខ្ញុំគិតមិនយល់»។

យ៉ាងណាមិញ គ្មាននរណាម្នាក់បានដឹងពីបញ្ហាស្នូលនៃការបែកបាក់គ្នានេះនោះទេ គ្រាន់តែតាមប្រភពព័ត៌មានសិទ្ធស្នាលជាមួយអ្នកនាង លី ម៉ារីណា បានបង្ហើបប្រាប់ថាអ្នកនាងសម្រេចចិត្តលែងប្តី ដោយសារតែប្តីរបស់នាងប្រចណ្ឌច្រើន ហើយចោទនាងថា មានអ្នកទី៣។ 

គួររំលឹកថា  តារាម៉ូដែលដែលគ្រប់គ្នាឱ្យរហ័សនាមថាជាតារាស្រីសាច់ចាំរូបនេះ បានលេចមុខក្នុងពិភពសិល្បៈកាលពីបំណាច់ឆ្នាំ២០២១ ក្នុងកម្មវិធី ជប់លៀងមិត្តភ័ក្តិ និងចាប់ផ្តើមទទួលការងារសិល្បៈវិញជាហូរហែរ ដូចជា ការសម្តែងភាពយន្ត ដើរម៉ូដពេជ្រ និងចូលរួមកម្មវិធីសិល្បៈផ្សេងៗ។ តែអ្វីដែលគេបានឃើញ រូបរាងនាងហាក់ស្គមស្គាំងខុសធម្មតាបន្តិច មើលទៅហាក់ដូចអ្នកវិបត្តិគ្រួសារ ប៉ុន្តែពេលនោះ នាងបានប្រាប់ឱ្យអ្នកព័ត៌មានក្នុងស្រុកដឹងថា ជីវិតគ្រួសារនាងមិនមានបញ្ហាអ្វីទេ។ រហូតដល់ប៉ុន្មានសប្តាហ៍មុនដែលគេបានឃើញ លី ម៉ារីណា បានឡាយវិដេអូយំសោកអោបកូនប្រុសជាទីស្រឡាញ់របស់ខ្លួនយ៉ាងកម្សត់ តែនាងនៅតែមិនបង្ហាញប្រាប់ថាមានរឿងអ្វីនោះទេ ទើបម្សិលមិញនេះដែលនាងប្រកាសប្រាប់ជាសាធារណៈពីការបែកបាក់នៃជិវិតរបស់នាង និងស្វាមីអាណិកជនខ្មែរនៅអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន