ឡើងកូដខ្លាំង! សំបុត្រ Fan meet តួប្រុសរឿង “Lovely Runner” មានអ្នកដណ្ដើមទិញដល់ជាង ៦០ ម៉ឺននាក់

ការចាក់ផ្សាយរឿងភាគល្បី “Lovely Runner” បានបញ្ចប់ទៅយ៉ាងជោគជ័យ ខណៈរឿងភាគមួយនេះត្រូវបានគេចាត់ទុកជារឿងភាគដែលជោគជ័យខ្លាំងមួយក្នុងឆ្នាំ ២០២៤។ ប្រជាប្រិយភាពរបស់ តួឯកទាំងពីរក្នុងរឿង គឺតារាប្រុស Byeon WooSeok និងតារាស្រី Kim HyeYoon សុទ្ធតែឡើងកូដមិនធម្មតា។ អ្នកទាំងពីរក៏បានក្លាយជាតារាប្រុសស្រីដែលត្រូវអ្នកគាំទ្រចាប់អារម្មណ៍ និងស្រឡាញ់ក្នុងឆ្នាំ ២០២៤។

បន្ទាប់ពីទទួលបានភាគជោគជ័យខ្លាំងនឹកស្មានមិនដល់តារាប្រុស Byeon WooSeok ក៏បានប្រកាសធ្វើជំនួបអ្នកគាំទ្រ ដើម្បីជាឱកាសបានជួបសំណេះសំណាលជាមួយអ្នកគាំទ្រ ហើយកន្លែងដែលលោកធ្វើមុនគេនោះគឺនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សំបុត្រសម្រាប់ជំនួបអ្នកគាំទ្រ ត្រួវបានដាក់លក់ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វេបសាយ សម្រាប់ដាក់ឲ្យទិញសំបុត្រចូលរួម ត្រូវបានគាំងអស់រយៈពេលជាច្រើនម៉ោង។

មែនទែនទៅ កម្មវិធីជំនួបអ្នកគាំទ្ររបស់តារាប្រុស  Byeon WooSeok គឺអនុញ្ញាតឲ្យអ្នកគាំទ្រ តែ ៤ ៥០៧ នាក់ចូលរួមប៉ុណ្ណោះ ប៉ុន្ដែអ្នកដែលតម្រង់ជួរចុចចូលទិញគឺហក់ឡើងដល់ខ្ទង់ ៦៣៧ ៤៧២ នាក់ ដែលលើសច្រើនគុណនឹងរាប់សិបដង។ ក្រៅពីធ្វើជំនួបអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូង លោកក៏មានបំណងធ្វើនៅទីក្រុងជាច្រើននៅតំបន់អាស៊ី ដូចជា តៃប៉ិ, បាងកក, ម៉ានីឡា, ហ្សាការតា, ហុងកុង និងប្រទេស​ សិង្ហបុរី។

គួរបញ្ជាក់ថា ទម្រាំមានភាពជោគជ័យដូចសព្វថ្ងៃ តារាប្រុស Byeon WooSeok បានចាយពេលវេលាខិតខំប្រឹងប្រែងអស់រយៈពេលប្រមាណ ៩ ឆ្នាំ។ លោកខិតខំទាំងក្នុងវិស័យបង្ហាញម៉ូត និងសម្ដែង លោកចាប់ផ្ដើម ទទួលបានការចាប់អារម្មណ៍ ក្រោយសម្ដែងក្នុងរឿង “20th Century Girl”។ ក្នុងឆ្នាំ ២០២៣ លោកបានបង្ហាញថ្វីដៃ សម្ដែងជាតួចិត្ដអាក្រក់ក្នុងរឿង Strong Girl Nam-Soon។ រហូតដល់ឆ្នាំ ២០២៤ អាជីពសិល្បៈរបស់លោកប្រែប្រួលខ្លាំងសឹងមិនគួរឲ្យជឿ ក្រោយសម្ដែងរឿង “Lovely Runner”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *